ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទឹក​ម្ល៉ឹង​ៗ​គិត​បែប​ណា​ទៅ​ចឹ​ង​ៗ

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ចំនួន​២៣០​គ្រួសារ ស្មើនឹង​៦៨៩​នាក់ (​ស្រី​៣១៦​នាក់​) ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព ដែល​កត្តា​គ្រោះ​ធម្មជាតិ​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចខាត​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ បណ្តោយ​៣៥០​ម៉ែត្រ ,…

ខេត្តកំពង់ស្ពឺ ៖ ប្រជាពលរដ្ឋ​ចំនួន​២៣០​គ្រួសារ ស្មើនឹង​៦៨៩​នាក់ (​ស្រី​៣១៦​នាក់​) ត្រូវ​បាន​ជម្លៀស​ចេញ​ទៅ​រក​ទីទួល​មាន​សុវត្ថិភាព ដែល​កត្តា​គ្រោះ​ធម្មជាតិ​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់ និង​ខូចខាត​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ បណ្តោយ​៣៥០​ម៉ែត្រ , ខូចខាត​ផ្លូវលំ​ក្រួស​ក្រហម​ប្រវែង​៣៧២០​ម៉ែត្រ លិចលង់​ស្រូវ​១១៥៧​ហិ​កតា , ដំណាំ​ស្វាយ​២៣២​ហិ​កតា , បាក់​ទំនប់​០២​កន្លែង ស្មើនឹង​១៥​ម៉ែត្រ និង​បាត់គោ​០៧​ក្បាល នេះ​តាម​របាយការណ៍​របស់​អភិបាលស្រុក​ភ្នំស្រួច ។

ដោយឡែក​កម្រិត​ទឹក​នៅ​ស្ថានីយ​វាស់​ទឹក​ពាម​ឃ្លៃ ឡើង​ដល់​កម្រិត​ខ្ពស់​៧.៣០​ម៉ែត្រ ដែល​ជា​កម្រិត​អាច​នឹង​បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅ​តាម​ដងស្ទឹង​ព្រែក​ត្នោត និង​តំបន់​ខាងក្រោម​មួយ​ចំនួន​ទៀត ។ បន្ថែម​ពី​នេះ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​ប្រចាំ ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ និង​សូម​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ជន​ងាយ​រង​គ្រោះ​និង​កុមារ​តូច​ៗ និង​ពិនិត្យ​តាមដាន​សភាពការណ៍​កម្រិត​ទឹក​នៅ​តាម​ភូមិសាស្ដ្រ​ខាងលើ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ។

ចំពោះ​ស្ថានភាព​ទឹកជំនន់​លិច​នៅ​ផ្នែក​ខាងលើ​ទំនប់​រលាំង​ជ្រៃ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា ២០១៨​នេះ​កំពង់ស្ពឺ ដោយសារ​ស្ថានភាព​ទឹក​មាន​សន្ទុះ​កាន់តែ​ខ្លាំង ជំនាញ​បាន​បើកទ្វា​ទឹក​ចំនួន​៥​ទ្វា ។

សូម​បញ្ជាក់​ថា គ្រោះ​ទឹកជំនន់​ទឹកភ្លៀង​នេះ​មិន​មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ កម្ពស់​ទឹក​ឡើង​ជិត​ស្មើ​មាត់​ស្ទឹង​ព្រែក​ត្នោត ចំណុច​ជិត​សាលាខេត្ត ហើយ​ក្នុង​នោះ បើ​តាម​មហាជន​រស់នៅ​ជិត​ៗ​នោះ​បាន​លើក​ឡើង​ថា បើសិន​ទឹក​មិន​ស្រក​ទេ ហើយ​ភូមិ​នៅ​ជិត​ៗ​នោះ​ក៏​អាច​ប្រឈម​នឹង​ការ​លិច​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ