ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវទៀត… នាំគ្រឿងញៀ.នមកតំបន់​កន្ទុយ​នាគ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ​ត្រូវ​បាន​កងកម្លាំង​ឈរជើង​នៅ​តំបន់​កន្ទុយ​នាគ ​មាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​លេខ៤០៧ កម្លាំងយោធា​នៃ​កងអនុសេនាតូច​ទី​៣ និង​កម្លាំង​បរិស្ថាន បាន​ត្រួត ពិនិត្យ​ និង​ឃាត់ខ្លួន​ពី​បទ​ចរាចរណ៍​សារធាតុ​ញៀន…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ​ត្រូវ​បាន​កងកម្លាំង​ឈរជើង​នៅ​តំបន់​កន្ទុយ​នាគ ​មាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​លេខ៤០៧ កម្លាំងយោធា​នៃ​កងអនុសេនាតូច​ទី​៣ និង​កម្លាំង​បរិស្ថាន បាន​ត្រួត ពិនិត្យ​ និង​ឃាត់ខ្លួន​ពី​បទ​ចរាចរណ៍​សារធាតុ​ញៀន ។

ការ​ឃាត់ខ្លួន​ជនសង្ស័យ ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៦ ថ្ងៃ​ទី​១៣  កក្កដា នៅ​ចំណុច​ឈរជើង​នៃ​កង​ឯកភាព​យោធា​អនុ​សេនា​តូច​ទី​៣ ។ ប្រភព​ពី​នគរបាល​វរ​ការពារ​ព្រំដែន​គោក​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​នេះ​ ឈ្មោះ ថាវ ស៊ឺ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ព្រៅ (​សញ្ជាតិ​ឡាវ​) បាន​នាំសារ​ធាតុ​ញៀន​ចេញពី​ប្រទេស​ឡាវ​ ចូល​មក​ទឹកដី​កម្ពុជា ហើយ​ក៏​ត្រូវ​កម្លាំង​សហការ​ត្រួតពិនិត្យ​សភាពការណ៍​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន​បាន​ប្រទះ​ឃើញ ក៏​ឃាត់ខ្លួន​បាន​តែ​ម្តង ដកហូត​បាន​វត្ថុ​តាង​ជាក់ ស្ដែង​រួម​មាន ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​៤៤៣.០៨​ក្រាម, នាឡិកាដៃ​១, លុយ​ឡាវ​ចំនួន​៧៧.០០០​គីប, សៀវភៅ​គ្រួសារ​ជនជាតិ​ឡាវ​​១​ក្បាល ។

ប្រភព​បន្ត​ថា កាលពី​​ព្រឹក​ថ្ងៃ​ទី​១៤ កក្កដា លោក​ឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រំដែន បាន​ទំនាក់ទំនង​ជាមួយ​លោក​មេ​ប​ព្ជា​ា​ការ​កងទ័ព​ការពារ​ព្រំដែន​វៀតណាម​ខេត្ត​ក​ន្ទូ​ម ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​ឆ្លងកាត់​លើ​ទឹកដី​វៀតណាម ​ឆ្ពោះ​មក​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ​ ដើម្បី​នាំ​ខ្លួន​មក​ស្នងការដ្ឋាន​ខេត្តរតន​គិរី។

នៅ​ថ្ងៃ​ទី​១៧ កក្កដា ភាគី​វៀតណាម​ បាន​សហការ​ប​ញ្ជូន​​ជន​ស​ង្ស័យ ​រួម​ទាំង​វត្ថុ​តាង​មក​ដល់​ច្រក​ទ្វារ​អូ​រយ៉ា​ដាវ ។ កិច្ច​ប្រតិបត្តិការ​សហការ​រួម​ដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី មុត ទី​លី ស្នងការ​រង​នៃ​ស្នងការដ្ឋាន​ខេត្តរតនគិរី ។ លោក​វរសេនីយ៍ឯក ថេ​ង ច​ន្ទ័​ធីមេបញ្ជាការ​វរៈ​លេខ​២០៣ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជន​សង្ស័យ និង​វត្ថុ​តាង​ជូន​លោក​វរសេនីយ៍ទោ លាង អុ​ី​ម នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្តរតនគិរី​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ