ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

5​ចំណុច​នេះ មនុស្ស​ភាគច្រើន​យល់​ខុស​ពី​ការ​បើកបរ​រថយន្ត

5 ឆ្នាំ មុន

បច្ចុប្បន្ន នៅ​តែ​មានការ​យល់​ខុស​អំពី​ការ​បើករថយន្ត មិន​ថា​អ្នក​បើករថយន្ត​មក​យូរ​ហើយ​ក្តី ឬ​អ្នក​ដែល​ទើបតែ​ហាត់​បើកបរ​ថ្មី​ៗ​ក្តី ។ យើង​សាកល្បង​មក​មើល​ថា ការ​យល់​ខុស​ទាំងនេះ​មាន​អ្វីខ្លះ ? ១-​រថយន្ត​ធំ​ជាង មាន​សុវត្ថិភាព​ជាង…

បច្ចុប្បន្ន នៅ​តែ​មានការ​យល់​ខុស​អំពី​ការ​បើករថយន្ត មិន​ថា​អ្នក​បើករថយន្ត​មក​យូរ​ហើយ​ក្តី ឬ​អ្នក​ដែល​ទើបតែ​ហាត់​បើកបរ​ថ្មី​ៗ​ក្តី ។ យើង​សាកល្បង​មក​មើល​ថា ការ​យល់​ខុស​ទាំងនេះ​មាន​អ្វីខ្លះ ?

១-​រថយន្ត​ធំ​ជាង មាន​សុវត្ថិភាព​ជាង ៖ មនុស្ស​ភាគច្រើន​គិត​ថា រថយន្ត​ប្រភេទ SUV និង PPV មាន​សុវត្ថិភាព​ជាង​រថយន្ត​តូច​ៗ ព្រោះ​ក្នុង​ករណី​កើត​គ្រោះថ្នាក់​រវាង​រថយន្ត SUV ជាមួយ​រថយន្ត​តូច គឺ​រថយន្ត​តូច​តែង​ខូចខាត​ច្រើន​ជាង ក្រៅពី​បុក​គ្នា​ខ្លាំង​ហើយ គឺ​រថយន្ត​​តូច​នៅ​ក្រោម​រថយន្ត​ធំ ។

ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​ពិត​មួយ​ផ្នែក​ប៉ុណ្ណោះ ក្នុង​ករណី​ផ្សេង​ទៀត រថយន្ត SUV និង PPV មាន​ទំនាញ​ខ្ពស់​ជាង​រថយន្ត​តូច​ៗ ហើយ​បើ​អ្នក​បើករថយន្ត​ដោយ​ល្បឿន​លឿន​ខ្លាំង និង​​ត្រូវ​បើក​គេច​ពី​វត្ថុ​ទើស​ទែង​ទាន់ហន់​នោះ រថយន្ត​ធំ​នឹង​ងាយ​កើត​គ្រោះថ្នាក់​ជាង​រថយន្ត​តូច​។ ដូច្នេះ បើ​ប្រាប់​ថា រថយន្ត SUV និង PPV មាន​សុវត្ថិភាព​ជាង​រថយន្ត​តូច គឺ​មិន​ត្រឹមត្រូវ​១០០%​ទេ ។

២-​រថយន្ត​ស៊េរី​ចាស់​ៗ​ធន់​មាំ​ជាង​រថយន្ត​ថ្មី ៖ មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​និយាយ​ជា​និច្ច​ថា ដែក​នៃ​ម៉ូ​ឌែ​ល​រថយន្ត​ថ្មី​ៗ​ស៊ូ​ជាមួយ​ដែក​រថយន្ត​សម័យ​មុន មិន​បាន​ទេ ។ វា​ធ្វើ​ឲ្យ​អ្នក​បើករថយន្ត​ថ្មី​មានឱកាស​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ស្លាប់​ច្រើន​ជាង ។

ចំណុច​នេះ​មិន​ត្រូវ​ទាំង​អស់នោះ​ទេ ថ្វីបើ​រថយន្ត​ជំនាន់​ថ្មី​ៗ​ត្រូវ​បាន​ដំឡើង​ដោយ​ដែក ដែល​មាន​ទម្ងន់​ស្រាល​ជាង​រថយន្ត​ជំនាន់​មុន​មែន ប៉ុន្តែ​ការ​រចនា​ម៉ូ​ដម​ក​ជាមួយ​គម្រោង​ដែល​អាច​ទប់ទល់​នឹង​ការ​ប៉ះទង្គិច​ខ្លាំង​បាន​ល្អ​ជាង​រថយន្ត​ចាស់​ៗ ដែល​ធ្វើ​ឲ្យ​រថយន្ត​ថ្មី​មាន​សុវត្ថិភាព​ខ្លាំង​ឡើង​នៅ​ពេល​កើត​គ្រោះថ្នាក់​។ ហេតុនេះ ការ​ប្រើ​ដែក​ក្រាស់ ឬ​ស្តើង ស្ទើរតែ​មិន​ជួយ​អ្វី​ឡើយ ។

៣-​ចង្កឹះ​លេខ​ធម្មតា បុរាណ​ជាង​លេខ​អូ​តូ ៖ មនុស្ស​ជា​ច្រើន​គិត​ថា ចង្កឹះ​លេខ​រថយន្ត​ធម្មតា គឺជា​អ្វី​ដែល​ហួស​សម័យ និង​មិន​គួរ​មាន​សម្រាប់​រថយន្ត​យុគសម័យ​ថ្មី​ឡើយ ប៉ុន្តែ​ការ​ពិត ចង្កឹះ​លេខ​ធម្មតា នៅ​តែ​ជា​ការ​ចូល​ចិត្តខ្លាំង​របស់​អ្នកបើកបរ​ជនជាតិ​អឺរ៉ុប ។

ក្រៅពី​ជួយ​រុញ​កម្លាំង​ពី​គ្រឿង​ម៉ាស៊ីន​ទៅ​ដល់​កង់​បាន​ល្អ​ជាង​នោះ វា​អាច​សន្សំ​សំចៃ​ប្រេង​បាន​ច្រើន​ជាង ថែម​ទាំង​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ថែទាំ​, អាយុកាល​ប្រើប្រាស់​របស់​ចង្កឹះ​លេខ​ធម្មតា ស្ទើរតែ​ស្មើនឹង​អាយុកាល​ប្រើប្រាស់​រថយន្ត​ផង​ដែរ ប៉ុន្តែ​បើ​ត្រូវ​ប្រឈម​ជាមួយ​ការ​ស្ទះចរាចរណ៍​ខ្លាំង​ប្រចាំ​ថ្ងៃ មនុស្ស​ភាគច្រើន​ត្រូវ​ប្រើ​លេខ​អូ​តូ​ច្រើន​ជាង ។

៤-​ទិញ​រថយន្ត​មាន​កម្លាំង​ខ្លាំង គឺ​គ្មាន​ប្រយោជន៍​សម្រាប់​ការ​បើកបរ​ក្នុង​ក្រុង ៖ មនុស្ស​ច្រើន​ណាស់​គិត​ថា រថយន្ត​ដែល​មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ៗ គួរតែ​បើក​នៅ​លើ​ផ្លូវ​មាន​ស្ថានភាព​លំបាក ដូច​ជា​ឡើង​ភ្នំ​ជាដើម ដូច្នេះ វា​នឹង​គ្មាន​ប្រយោជន៍​អ្វី​ដែល​ត្រូវ​បើកបរ​នៅ​ក្នុង​ក្រុង​ទេ ប៉ុន្តែ​ការ​ពិត វា​មិនមែន​បែប​នេះ​ទាំងស្រុង​ទេ ។

៥-​មាន​ប័ណ្ណបើកបរ​បង្ហាញ​ថា ចេះ​បើក រថយន្ត​ហើយ ៖ គេ​នៅ​តែ​គិត​ខុស​ថា បើ​ពួក​គេ​ប្រឡង​យក​ប័ណ្ណបើកបរ​ជាប់​ហើយ បង្ហាញ​ថា ពួក​គេ​ចេះ​បើករថយន្ត​ហើយ ប៉ុន្តែ​ការ​ពិត ប័ណ្ណបើកបរ​អាច​មិនមែន​ជា​គ្រឿង​វាស់វែង​សមត្ថភាព​រហូត​នោះ​ទេ ព្រោះ​មាន​មនុស្ស​​មិន​តិច​ទេ ដែល​រៀន​បើកបរ​រថយន្ត គ្រាន់តែ​ឲ្យ​បាន​ប្រឡង​ជាប់​ប៉ុណ្ណោះ ។ ប៉ុន្តែ​ការ​បើក​នៅ​លើ​ផ្លូវ​ជាក់ស្តែង មាន​ហេតុការណ៍​ជា​ច្រើន​ដែល​បង្ក​ឲ្យ​កើត​គ្រោះថ្នាក់​គ្រប់ពេលវេលា ។

ដូច្នេះ ទោះបីជា​បាន​ប័ណ្ណបើកបរ​មក​គ្រប់គ្រង​ក្តី ប៉ុន្តែ​អ្នក​ត្រូវ​ចាំបាច់​ត្រូវ​រៀនសូត្រ​ពី​ការ​បើកបរ​នៅ​លើ​ផ្លូវ​ជា​ច្រើន​ទៀត ដើម្បី​ឲ្យ​សមជា​មួយ​ស្ថានការណ៍​ផ្សេង​ៗ​បាន​ល្អបំផុត ។ យ៉ាងម៉េច​ហើយ តើ​អ្នកមាន​ជំនឿ​ខុស​ៗ​ដូចដែល​បាន​រៀបរាប់​មក​ខាង​ដើម​នេះ​ដែរ​ឬ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ