ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព្រឹត្តិ​ទ​ង្វើ​បែប​នេះ​ហើយ​ចង់​ឆ្លង​ដែន​ទៀត (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំ​ដែន​​លេខ​៤០៧ សហការ​ជាមួយ​កម្លាំង​កងអនុសេនាតូច​ទី​៣ និង​កម្លាំង​បរិស្ថាន បាន​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​។ ការ​ឃាត់ខ្លួន​ជន​សង្ស័យ​​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៣ ខែកក្កដា…

ខេត្តរតនគិរី ៖ ជនសង្ស័យ​ជា​ជនជាតិ​ឡាវ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំ​ដែន​​លេខ​៤០៧ សហការ​ជាមួយ​កម្លាំង​កងអនុសេនាតូច​ទី​៣ និង​កម្លាំង​បរិស្ថាន បាន​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​។ ការ​ឃាត់ខ្លួន​ជន​សង្ស័យ​​នោះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​នៅ​ចំណុច​កងអនុសេនាតូច​ទី​៣​។

ប្រភព​ពី​នគរបាល​វរ​ការពារ​ព្រំដែន​គោក​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ ថាវ ស៊ឺ​ន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ព្រៅ (​ឡាវ​) បាន​ជួញដូរ​សារធាតុ​ញៀន​ចេញពី​ប្រទេស​ឡាវ​ចូល​មក​ទឹកដី​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ត្រូវ​កម្លាំង​បាន​ត្រួតពិនិត្យ​សន្តិសុខ​សណ្ដាប់ធ្នាប់​តាម​បន្ទាត់​ព្រំដែន ស្រាប់តែ​ជួប​ប្រទះ និង​ធ្វើការ​ឃាត់ខ្លួន​បាន​តែ​ម្តង និង​ដកហូត​វត្ថុ​តាង​មាន ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​៤៤៣.០៨​ក្រាម​, នាឡិកាដៃ​មួយ​ខ្សែ​, លុយ​ឡាវ​ចំនួន​៧៧ ០០០​គីប និង​សៀវភៅ​គ្រួសារ​ជនជាតិ​ឡាវ​១​ក្បាល​ផង​ដែរ​។

ប្រភព​បន្ត​ទៀ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ លោក​ឧត្តមសេនីយ៍ត្រី ហេង រតនៈ ស្នងការ​រង​ទទួល​ផែនការ​ងារ​ព្រំដែន​បាន​ទំនាក់ទំនង​ជាមួយ​លោក​មេ​ប​បញ្ជាការ​កងទ័ព​ការពារ​ព្រំដែន​វៀត​ណាម​ខេត្ត​ក​ន្ទូ​ម ដើម្បី​នាំ​ខ្លួន​ជនសង្ស័យ​មក​ស្នងការដ្ឋាន​ខេត្តរតនគិរី​។ លុះដល់​ថ្ងៃ​ទី​១៧ កក្កដា ទើប​ភាគី​វៀតណាម​សហការ និង​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​មក​ដល់​ច្រក​ទ្វា​អូ​រយ៉ា​ដាវ​។

ក្រោយមក​លោក​វរសេនីយ៍ឯក ថេ​ង ច​ន្ទ័​ធី មេបញ្ជាការ​វរ​លេខ​២០៣ បាន​ធ្វើ​កំណត់​ហេតុ​​ប្រគល់​ជនសង្ស័យ និង​វត្ថុ​តាង​ជូន​លោក​វរសេនីយ៍ទោ លាង អ៊ី​ម នាយ​ការិយា​ល័យ​​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ