ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​កុំ​បាន​មេឃុំ​ជួយ​… មិនដឹង​អាក្រក់​យ៉ាងណា​ទេ​!

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​អ្នក​លក់ដូរ​ម្នាក់​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន ដើម្បី​រៀប​ចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក តាម​បណ្តោយ​ភូមិ​ជាប់​ផ្លូវថ្នល់​មុន​នឹង​ធ្វើ​របង​ផ្ទះ ប៉ុន្តែ​ការ​រៀ​ចំ​ប្រព័ន្ធ​លូ​នេះ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​សាធារណការ​ក្រុង​កំពង់ឆ្នាំង ទប់ស្កាត់​មិន​ឱ្យធ្វើ ព្រោះតែ​គាត់​មិន​បាន​សុំ​ច្បាប់​ដល់​មន្ត្រី​ជំនាញ​។ បាតុភាព​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​អ្នក​លក់ដូរ​ម្នាក់​បាន​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន ដើម្បី​រៀប​ចំ​ប្រព័ន្ធ​លូ​រំដោះ​ទឹក តាម​បណ្តោយ​ភូមិ​ជាប់​ផ្លូវថ្នល់​មុន​នឹង​ធ្វើ​របង​ផ្ទះ ប៉ុន្តែ​ការ​រៀ​ចំ​ប្រព័ន្ធ​លូ​នេះ ត្រូវ​បាន​មន្ត្រី​ការិយាល័យ​សាធារណការ​ក្រុង​កំពង់ឆ្នាំង ទប់ស្កាត់​មិន​ឱ្យធ្វើ ព្រោះតែ​គាត់​មិន​បាន​សុំ​ច្បាប់​ដល់​មន្ត្រី​ជំនាញ​។

បាតុភាព​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ដំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​បន្ទាប់​ពី​មានការ​ជួយ​អន្តរាគមន៍​ពី​លោក​ស្រី​ចៅសង្កាត់​កំពង់ឆ្នាំង​រួច​មក ទើប​មន្ត្រី​ជំនាញ​ផ្លូវថ្នល់​នៃ​មន្ទីរ​សាធារណការ​ខេត្ត​ចុះ​មក​ជួយ​វាស់វែង និង​បាន​សម្របសម្រួល​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ទៅ​តាម​ស្តង់ដារ​កំណត់​។

លោក ហៀ​ង ប៊ុ​ន​ហេង ជា​ប្រជាពលរដ្ឋ​ម្ចាស់​ដី​ភូមិ បាន​និយាយ​ឱ្យ​ដឹង​ថា ប្រព័ន្ធ​លូ​ដែល​​លោក​បាន​រៀបចំ​ធ្វើ​តាម​បណ្តោយ​ដី​ភូមិ​ជាប់​ថ្នល់​នេះ មាន​ប្រវែង​៣៥​ម៉ែត្រ ដោយ​ត្រូវ​ចំណាយ​ប្រាក់​ផ្ទាល់ខ្លួន​ជាង​១​ពាន់​ដុល្លារ ដោយ​ឱ្យ​ជាង​វាស់វែង​នីវ៉ូ​លូ​ត្រឹមត្រូវ ដើម្បី​ឱ្យ​ទឹក​ហូរ​ចុះ​បាន​ស្រួល​។

ពេល​មុន​និង​ធ្វើ​លោក​បាន​សុំ​ទៅ​លោកស្រី​ចៅសង្កាត់ ហើយ​គាត់​បាន​ឯកភាព​ហើយ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា​នេះ ស្រាប់តែ​លោក ធុ​ច ភារ​ម្យ ប្រធាន​ការិយាល័យ​សាធារណការ​ក្រុង មក​រករឿង​មិន​ឱ្យធ្វើ ដោយ​និយាយ​ថា លោក​ធ្វើ​ប្រព័ន្ធ​លូ​មិន​សុំ​ច្បាប់​ជំនាញ​ក្រុង ចេះ​តែ​ធ្វើ​តាម​ចំណង់ចិត្ត ដូច្នេះ​ជំនាញ​សាធារណការ​ក្រុង មិន​អនុញ្ញាត​ឱ្យធ្វើ​ឡើយ ។

ការ​ឃាត់ឃាំង​របស់ លោក ធុ​ច ភារ​ម្យ បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ម្នាស់​ភូមិ​មិន​សប្បាយចិត្ត ដោយ​នឹកគិត​ថា លោក​ខំ​ជួយ​ដាក់​លូ​តាម​ចិញ្ចើម​ផ្លូវថ្នល់​អស់​លុយ​ខ្លួនឯង ដូច​ជា​ជួយ​រដ្ឋ​ផង​ដែរ បែរជា​មាន​គេ​មក​ជំទាស់​មិន​ឱ្យធ្វើ​ទៅ​វិញ ដូច្នេះ​លោក​ឱ្យ​គេ​លើក​លូ​ចេញ និង​លប់​ដី​វិញ​ក៏​បាន តែ​ថ្ងៃក្រោយ​ពេល​ពេល​មន្ទីរ​សាធារណៈ​មក​សុំ​ឱ្យ​ប្រជាពលរដ្ឋ​សហការ​ធ្វើ​លូ គឺ​លោក​មិន​ចូលរួម​ឡើយ​។

ទាក់ទង​នឹង​រឿង​នេះ លោកស្រី ផា​ន់ ស​ម្ភ​ស្ស សមាជិក​ក្រុមប្រឹក្សា​សង្កាត់​កំពង់ឆ្នាំង ក៏​បាន​ចុះ​មក​ជួយ​អន្តរាគមន៍ ដោយ​បាន​អញ្ជើញ​មន្ត្រី​ជំនាញ​ផ្លូវថ្នល់​នៃ​មន្ទីរ​សាធារ​ណ​ការ និង​ដឹក​ជញ្ជូន​ខេត្ត មក​ជួយ​ពិនិត្យ​វាស់វែង​ប្រព័ន្ធ​លូ​ទៅ​តាម​បច្ចេកទេស ដើម្បី​សម្រប​​សម្រួល​ឱ្យ​ប្រជាពលរដ្ឋ​បាន​ធ្វើ​ប្រព័ន្ធ​លូ ស្រប​តាម​ស្តង់ដា​បច្ចេកទេស​ដែល​អាច​ទ​ទួ លយ​កបាន​ទាំងអស់​គ្នា ។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​លើ​កាសែត​កោះ​សន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ