ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិតថា​ស្ងាត់ ស្មានតែឈប់ឈ្លោះគ្នាហើយ… ដឹងអីប្តីនៅ​ចាំប្រពន្ធដេក​លក់​សោះ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​ បុរស​ម្នាក់​បាន​កាប់​ប្រពន្ធ​ជា​ច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា ​កន្លង​ទៅ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​លើ​ផ្ទះ​ស្ថិត​ក្នុងភូមិ​អង្គ​ព​ពាយ…

ខេត្តកណ្តាល ៖ ដោយសារ​ភ្លើង​ប្រចណ្ឌ​ បុរស​ម្នាក់​បាន​កាប់​ប្រពន្ធ​ជា​ច្រើន​ពូថៅ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម កាលពី​ថ្ងៃ​ទី​១៥ ​កក្កដា ​កន្លង​ទៅ និង​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ នៅ​លើ​ផ្ទះ​ស្ថិត​ក្នុងភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈិ​ត ម៉ាច អាយុ​៣៦​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ចំណែក​ប្តី​កំណាច​ឈ្មោះ ណ​ន ណាត អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់ ។ លោក មាន សំណាង អធិការ​នគរបាលស្រុក​អង្គស្នួល​បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី១៥ ខែកក្កដា ​នោះ ប្តី​ប្រពន្ធ​នេះ​​បាន​ឈ្លោះប្រកែក​គ្នា បន្តិច​ក្រោយមក​ក៏​ស្ងាត់​មាត់​ទៅ​ ។ លុះ​ពេល​ប្រពន្ធ​ដេក​លក់ បុរស​ជា​ប្តី​ក៏​បាន​កាប់​ប្រពន្ធ​ចំនួន​៥​ពូថៅ​ចំ​ក្បាល​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម ហើយ​យក​ភួយ​​គ្របដណ្តប់​ពីលើ​សព ។

បន្ទាប់​មក បុរស​ជា​ប្តី​បាន​នាំ​កូន​តូច​ៗ២​នាក់ ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​ស្រុក​កំណើត​ នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​បាត់​ទៅ ។ ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា លុះ​នៅ​ម៉ោង​យប់​ថ្ងៃ​ដដែល​នោះ ប្អូនប្រុស​របស់​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឈិ​ត តាក់ អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​ជាមួយ​គ្នា ឃើញ​ផ្ទះ​បង​ស្រី​មិន​បើកភ្លើង ខុស​ទម្លាប់​ធម្មតា ក៏​ដើរទៅ​មើល​ហើយ​ស្រែកហៅ​មិន​ឮ​ឆ្លើយ ។ ដោយ​មានការ​សង្ស័យ ក៏​ឡើង​ទៅ​មើល​នៅ​លើ​ផ្ទះ​បញ្ចាំង​ភ្លើង​ពិល ឃើញ​បងស្រី​ស្លាប់​បាត់​ទៅ​ហើយ ទើប​ចុះ​មក​វិញ​ប្រាប់​ប្រពន្ធ​និង​ទៅ​រាយការណ៍​ជូន​មេ​ភូមិ ព្រមទាំង​សមត្ថកិច្ច​មូលដ្ឋាន ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម សមត្ថកិច្ច​ស្រុក​អង្គស្នួល សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​ខេត្ត​បាន​ចុះ​ទៅ​ដល់​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ ព្រមទាំង​ស្រាវជ្រាវ​ស៊ើបអង្កេត ។ រហូតដល់​ម៉ោង​១០​និង​១០​នាទី​យប់ សមត្ថកិច្ច ក៏​ឈាន​ទៅ​កំណត់​បាន​មុខសញ្ញា​សង្ស័យ​គឺ​បុរស​ជា​ប្តី ទើប​សហការ​ជាមួយ​នគរបាល​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ។នៅ​​ចំពោះ​មុខ​សមត្ថកិច្ច បុរស​ជា​ប្តី​រូប​នេះសារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​មនុស្សឃាត​ដោយ​កាប់​ប្រពន្ធ​ដែល​កំពុង​ដេក​លក់​ចំ​ក្បាល​ចំនួន​៥​ពូថៅ មូលហេតុ​មក​ពី​ប្រចណ្ឌ ដែល​មាន​រយៈពេល​៣​ឆ្នាំ​មក​ហើយ និង​ធ្លាប់​មាន​ជម្លោះ​ជាមួយ​គ្នា​ជា​ញឹកញាប់ ។

ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ដើម្បីបន្ត​ចាត់ការ​តាម​នីតិវិធី ។ ទោះបីជា​បែប​ណា មិនដឹង​ថា បុរស​ជា​ប្តី​រូប​នេះ​ប្រចណ្ឌ​ប្រពន្ធ​ទៅលើ​បុរស​ណា​នោះ​ទេ ហើយ​ក៏​មិនដឹង​ថា​មានភ័ស្តុតាង​បែប​ណា​ទើប​ហ៊ាន​លើក​ពូថៅ​កាប់​ប្រពន្ធ​គ្មាន​ញញើត​ដៃ​បែប​នេះ ។ តាម​ទោស​កំហុស​​នេះ ប្រហែល​ជាប់គុក​គ្មាន​ថ្ងៃ​ចេញ​ទេ ៕

អត្ថបទសរសេរ ដោយ