ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ឈ្នះ​ការ​ដេញថ្លៃ​នាំ​ចេញ​អង្ករ

5 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ក្រុមហ៊ុន​វៀតណាម​មួយ​បាន​ឈ្នះ​ការ​ដេញថ្លៃ​នាំ​ចេញ​អង្ករសម្រូប​ចំនួន​៦​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​យកឈ្នះ​ដៃគូ​ប្រជែង​មក​ពី​ប្រទេស​ចិន ថៃ និង​អូស្ត្រាលី ។ យោង​តាម​សមាជិកសមាគម​អាហារ​វៀតណាម (VFA) បាន​ឲ្យ​ដឹង​ថា…

ទីក្រុង​ហាណូយ ៖ ក្រុមហ៊ុន​វៀតណាម​មួយ​បាន​ឈ្នះ​ការ​ដេញថ្លៃ​នាំ​ចេញ​អង្ករសម្រូប​ចំនួន​៦​ម៉ឺន​តោន​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង ដោយ​យកឈ្នះ​ដៃគូ​ប្រជែង​មក​ពី​ប្រទេស​ចិន ថៃ និង​អូស្ត្រាលី ។

យោង​តាម​សមាជិកសមាគម​អាហារ​វៀតណាម (VFA) បាន​ឲ្យ​ដឹង​ថា Tan Long Group JSC គឺជា​ក្រុមហ៊ុន​វៀតណាម​តែ​មួយ​គត់ ដែល​បាន​ឈ្នះ​កុងត្រា​ជាមួយ​កូរ៉េ​ខាងត្បូង​។ លើស​ពី​នេះ Tan Long Group ក៏​បាន​ឈ្នះ​ការ​ដេញថ្លៃ​លក់​អង្ករ​ធម្មតា​ប្រមាណ​២.៨០០​តោន​ផង​ដែរ ។

វា​ជា​លើក​ដំបូង​ហើយ​ដែល​ក្រុមហ៊ុន​ឯកជន​វៀតណាម​បាន​យកឈ្នះ​អាជីវកម្ម​អន្តរជាតិ​មក​ពី​ប្រទេស​ចិន ថៃ និង​អូស្ត្រាលី ក្នុង​ការ​ផ្គត់ផ្គង់​អង្ករ​ទៅ​កាន់​កូរ៉េ​ខាងត្បូង ក្រោម​ដំណើរការ​ដេញថ្លៃ​របស់​រដ្ឋាភិបាល ។

យោង​តាម​អាជីវកម្ម​ក្នុងស្រុក​សម្រាប់​ផលិតកម្ម​អង្ករ​ឲ្យ​ដឹង​ថា អង្ករ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាងត្បូង មាន​តម្លៃ​ប្រមាណ​៧០០​ដុល្លារ​ក្នុង​១​តោន ។ វា​ជា​តម្លៃ​ខ្ពស់​ជាងគេ​សម្រាប់​អង្ករ​នាំ​ចេញ​របស់​វៀតណាម ។

នៅ​ឆ្នាំ​នេះ Tan Long Group បាន​ឈ្នះ​ការ​ដេញថ្លៃ​នាំ​ចេញ​អង្ករសម្រូប​ប្រមាណ​១១​ម៉ឺន​តោន​ទៅ​កាន់​កូរ៉េ​ខាងត្បូង រួម​មាន​៥​ម៉ឺន​តោន​កាលពី​ខែឧសភា ។ ពួក​គេ​និយាយ​ថា ការ​កាត់​បន្ថយ​លក្ខខណ្ឌ​សម្រាប់​ការ​នាំ​ចេញ​អង្ករ ក៏​បាន​ជួយ​ដល់​ក្រុមហ៊ុន​ឯកជន​ឲ្យ​បង្កើន​ការ​លូតលាស់ និង​ប្រកួតប្រជែង​ដើម្បី​ស្វែងរក​ទីផ្សារ ដោយ​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​សមាគម​អាហារ​វៀតណាម និង​អាជីវកម្ម​ធំ​ៗ​ដូច​ជា Vinafood ជាដើម ។

យោង​តាម​សារព័ត៌មាន Tien Phong ថា កាលពី​ឆ្នាំ​២០១៧ វៀតណាម​ក៏​បាន​ឈ្នះ​ការ​ដេញថ្លៃ​ចំនួន​២​ដង​នៅ​កូរ៉េ​ខាងត្បូង​ដែរ និង​នាំ​ចេញ​អង្ករ​ប្រមាណ​៤​ម៉ឺន​១​ពាន់​តោន​ដោយ​ក្រុមហ៊ុន Tan Long Group ។

គួរ​បញ្ជាក់​ថា កូរ៉េ​ខាងត្បូង គឺជា​ទីផ្សារ​មួយ​ដែល​មាន​វិធានការ​តឹងរ៉ឹង​លើ​គុណភាព និង​ការ​ដឹក​ជញ្ជូន ។

ក្រសួងកសិកម្ម និង​ការ​អភិវឌ្ឍ​ជនបទ​និយាយ​ថា ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ឆ្នាំ​២០១៨​នេះ គឺ​ស្មើ​ប្រមាណ​៣,៥៦​លាន​តោន ឬ​ស្មើ​១,៨១​ប៊ី​លាន​ដុល្លារ ច្រើន​ជាង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ដែល​ស្មើ​ប្រមាណ​២៥% និង​មាន​តម្លៃ​ខ្ពស់​ជាង​៤២%​ផង​ដែរ ។

ប្រទេស​ចិន​ជាទី​ផ្សារ​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​១​របស់​វៀតណាម ដែល​ស្មើ​៣០%​នៃ​ការ​នាំ​ចេញ​សរុប បន្ទាប់​មក គឺ​ឥណ្ឌូ​ណេ​ស៊ី ស្មើ​១៩%​នៃ​ការ​នាំ​ចេញ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ