ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​​បោះបង់​ការ​កក់​បន្ទប់​​ប្រមាណ​៧.៣០០​បន្ទប់នៅ​ភូ​កេ​ត

5 ឆ្នាំ មុន

ខេត្ត​ភូ​កេ​ត ៖ ភ្ញៀវ​ទេសចរ​ចិន​បាន​បោះបង់​ការ​កក់​បន្ទប់​ប្រមាណ​៧.៣០០​បន្ទប់​ក្នុង​សណ្ឋាគារ​ចំនួន​១៩ នៅ​ខេត្ត​ភូ​កេ​ត ដែល​បង្ក​ឲ្យ​ប្រទេស​ថៃ​ខាតបង់​ប្រាក់​ចំណូល​ប្រមាណ​២១​ម៉ឺន​ដុល្លារ បន្ទាប់​ពី​លិច​ទូក​ទេសចរណ៍ Phoenix និង​បង្ក​ឲ្យ​មនុស្ស​៤៧​នាក់​បាត់បង់​ជីវិត ។ លោក…

ខេត្ត​ភូ​កេ​ត ៖ ភ្ញៀវ​ទេសចរ​ចិន​បាន​បោះបង់​ការ​កក់​បន្ទប់​ប្រមាណ​៧.៣០០​បន្ទប់​ក្នុង​សណ្ឋាគារ​ចំនួន​១៩ នៅ​ខេត្ត​ភូ​កេ​ត ដែល​បង្ក​ឲ្យ​ប្រទេស​ថៃ​ខាតបង់​ប្រាក់​ចំណូល​ប្រមាណ​២១​ម៉ឺន​ដុល្លារ បន្ទាប់​ពី​លិច​ទូក​ទេសចរណ៍ Phoenix និង​បង្ក​ឲ្យ​មនុស្ស​៤៧​នាក់​បាត់បង់​ជីវិត ។

លោក Kongkiat Khuphongsakorn ប្រធាន​សមាគម​សណ្ឋាគារ​ខេត្ត​ប៉ែក​ខាងត្បូង បាន​និយាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា អត្រា​កក់​បន្ទប់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ប្រមាណ​ពី​៨០​ទៅ​៩០%​ឯណោះ​នៅ​ឆ្នេរ Patong និង​ធ្លាក់​ចុះ​៥០%​សម្រាប់​ខេត្ត​ទាំងមូល បន្ទាប់​ពី​មាន​ហេតុការណ៍​ខាងលើ ។

លោក​បន្ត​ថា ក្រៅពី​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ភ្ញៀវ​ទេសចរ​បរទេស​ដទៃ​ទៀត ក៏​បាន​បោះ​បង់​ការ​កក់​បន្ទប់​ដែរ ។ ករណី​ទូក​ទេសចរណ៍ Phoenix នេះ នឹង​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ចិន​ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​ភ្ញៀវ​បរទេស​ដទៃ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ។

លោក​និយាយ​ថា ៖« បើ​យោង​តាម​ការ​បោះបង់​ការ​កក់​បន្ទប់​សណ្ឋាគារ​ចំនួន​៧.៣០០ គឺ​ប្រទេស​ថៃ​ខាតបង់​ប្រាក់​ជាង​២១​ម៉ឺន​ដុល្លារ ដែល​មាន​តម្លៃ​ប្រមាណ​៣០​ដុល្លារ​ក្នុង​១​បន្ទប់​»​។

លោក​បន្ត​ថា ៖« ហេតុការណ៍​នេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សណ្ឋាគារ​ទេ ប៉ុន្តែ​វា​ក៏​បាន​ប៉ះ​ពាល់​ដល់​វិស័យ​ទេសចរណ៍​ផ្សេង​ទៀត​ដែរ ដូច​ជា រថយន្តក្រុង ទូក​ទេសចរណ៍ និង​ហាង​​ក្នុង​តំបន់​។ ភ្ញៀវ​ទេសចរ​ចិន​ភាគច្រើន​បាន​ចំណាយ​ប្រាក់​ប្រមាណ​៦០០​ដុល្លារ​ក្នុង​ម្នាក់​​នៅ​ពេល​ពួក​គេ​មក​កម្សាន្ត​ប្រទេស​ថៃ » ។

លោក Kongkiat Khuphongsakorn បាន​បន្ថែម​ថា ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល លើ​ការ​កែទម្រង់​វិធានការ​សុវត្ថិភាព​ដឹក​ជញ្ជូន នឹង​ដើរតួ​សំខាន់​ដើម្បី​បង្កើន​ជំនឿ​ចិត្ត​របស់​អ្នកដំណើរ​បរទេស​ឡើង​វិញ ។

គួរ​បញ្ជាក់​ថា ទូក Phoenix នេះ​បាន​លិចទៅ​ក្នុង​សមុទ្រ ខណៈ​មាន​មនុស្ស​ជិះ​ប្រមាណ​១០១​នាក់ ក្នុង​នោះ​៨៩​នាក់​ជា​ភ្ញៀវ​ទេសចរ នៅ​ពេល​ទូក​នេះ​វិល​ត្រឡប់​មក​កំពង់​ផែ បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ទី​៥ ខែកក្កដា កន្លង​មក ។

ប្រធាន​សមាគម​សណ្ឋាគារ​ប្រចាំ Patong លោកស្រី Salisa Limsakul បាន​និយាយ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ដែល​មក​កាន់​ឆ្នេរ Patong បាន​ធ្លាក់​ចុះ បន្ទាប់​ពី​មាន​ហេតុការណ៍​លិច​ទូក​នេះ ។ លោកស្រី​បន្ត​ថា ខេត្ត​ភាគ​ខាងត្បូង​ពឹងផ្អែក​លើ​ភ្ញៀវ​ទេសចរ​អាស៊ី ជា​ពិសេស ភ្ញៀវ​ចិន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ