ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​មិន​ព្យាយាម​ទោះជា​រស់នៅ​១​រយ​ឆ្នាំ​ក៏​គ្មាន​ន័យ

5 ឆ្នាំ មុន

វិ​រិ​យៈ​សេចក្តី​ព្យាយាម​នេះ​ក៏​ជា​បារមី​មួយ​ក្នុង​ចំណោម​បារមី​ទាំង​សាមសិប ដែល​ព្រះ​បរម​សាស្តា​ទ្រង់​ប្រតិបត្តិ​តាំងពី​ដើម​ទី​រហូត​បាន​ស​ម្រេ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ចូល​កាន់​ព្រះ​និព្វាន​ជាទី​រំលត់ទុក្ខ បាន​សុខ​គ្មាន​ទីបំផុត​។ សេចក្តី​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ការងារ​ទាំងអស់ ទោះជា​ធំ​ប៉ុន​មេឃ​ក៏​ដោយ​ឱ្យ​តែ​មានការ​ព្យាយាម​គង់​បាន​សម្រេច តែបើ​លះ​ការ​ព្យាយាម​ក៏​មិន​បាន​ផល​ដែរ​។ ដូច​ពុទ្ធភាសិត​បាន​ត្រាស់​ថាៈ យោ ច…

វិ​រិ​យៈ​សេចក្តី​ព្យាយាម​នេះ​ក៏​ជា​បារមី​មួយ​ក្នុង​ចំណោម​បារមី​ទាំង​សាមសិប ដែល​ព្រះ​បរម​សាស្តា​ទ្រង់​ប្រតិបត្តិ​តាំងពី​ដើម​ទី​រហូត​បាន​ស​ម្រេ​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​ចូល​កាន់​ព្រះ​និព្វាន​ជាទី​រំលត់ទុក្ខ បាន​សុខ​គ្មាន​ទីបំផុត​។ សេចក្តី​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា ការងារ​ទាំងអស់ ទោះជា​ធំ​ប៉ុន​មេឃ​ក៏​ដោយ​ឱ្យ​តែ​មានការ​ព្យាយាម​គង់​បាន​សម្រេច តែបើ​លះ​ការ​ព្យាយាម​ក៏​មិន​បាន​ផល​ដែរ​។ ដូច​ពុទ្ធភាសិត​បាន​ត្រាស់​ថាៈ

យោ ច វ​ស្សតំ ជី​វេ កុ​សី​តោ ហីន​វិ​រិ​យោ ឯកា​ហំ ជី​វិ​តំ សេ​យ្យោ វិ​រិ​យំ អារ​ព្ភ​តោ ទ​ឡ្ហំ ប្រែ​ថា ជន​ណា​ខ្ជិលច្រអូស មិន​មាន​សេចក្តី​ព្យាយាម​រស់នៅ​អស់​មួយ​រយ​ឆ្នាំ ការ​រស់នៅ​នៃ​ជន​នោះ ពុំប្រសើរ​ស្មើនឹង​ការ​រស់នៅ​ត្រឹមតែ​មួយ​ថ្ងៃ​នៃ​ជន​ដែល​មាន​សេចក្តី​ព្យាយាម​មាំមួន ។

ពុទ្ធភាសិត​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា ជន​ដែល​មានជីវិត​រស់នៅ​អស់​មួយ​រយ​ឆ្នាំ តែ​ពុំ​បាន​ធ្វើ​អ្វី​ឱ្យ​ជា​ប្រយោជន៍​ដល់​ខ្លួន ដល់​គ្រួសារ ដល់​ប្រទេស​ជាតិ​របស់​ខ្លួន ចាត់​ថា​ជា​មនុស្ស​បណ្តោយ​ខ្លួន​ឱ្យ​សេចក្តី​ខ្ជិលច្រអូស​គ្រប​សង្កត់​ជីវិត​រស់នៅ​ដូច្នោះ​ពុំប្រសើរ​សោះឡើយ ។