ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អបអរ WORLD CUP ជ្រុល​បង្ក​ជា​ចលាចល​ស្លា.ប់២ និង​ចាប់ខ្លួន​ជាង៥០០​នាក់​នៅ​បារាំង

5 ឆ្នាំ មុន

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​ស្លាប់ និង​ជាង​៥០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​បារាំង អំឡុង​ពេល​ពួក​គេ​អបអរសាទរ​ជ្រុល​ហួសហេតុ ធ្វើ​ឱ្យ​មាន​ចលាចល​ពាសពេញ​ផ្លូវ បាត់បង់​សន្តិសុខ សណ្ដាប់ធ្នាប់​សា​ធារណៈ បន្ទាប់​ពី​ដឹង​ថា ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ​ពានរង្វាន់ World Cup…

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​២​នាក់​ស្លាប់ និង​ជាង​៥០០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ប្រទេស​បារាំង អំឡុង​ពេល​ពួក​គេ​អបអរសាទរ​ជ្រុល​ហួសហេតុ ធ្វើ​ឱ្យ​មាន​ចលាចល​ពាសពេញ​ផ្លូវ បាត់បង់​សន្តិសុខ សណ្ដាប់ធ្នាប់​សា​ធារណៈ បន្ទាប់​ពី​ដឹង​ថា ក្រុម​ជម្រើសជាតិ​បារាំង​ឈ្នះ​ពានរង្វាន់ World Cup ជា​លើក​ទី​២ ។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ របស់​គេហទំព័រ New York Daily News ។


ភាព​សប្បាយ​រីករាយ​ប្រែ​ក្លាយជា​សោក​នាដកម្មនេះ បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​នា​ល្ងាច​ថ្ងៃអាទិត្យ​កន្លង​ទៅ បន្ទាប់​ពី​ក្រុម​អ្នកគាំទ្រ​ទូ​ទាំង​ប្រទេស ធ្វើការ​អបអរ​រហូត​បាត់បង់​ម្ចាស់​ការ ធ្វើ​ឱ្យ​ជ្រួលច្របល់ពេញ​ផ្លូវ​សាធារណៈ ។ ក្នុង​ប្រតិបត្តិការ​ទប់ស្កាត់ និង​ចាប់ខ្លួន​ក្រុម​ជនបង្ក​ខាងលើ​នេះ ត្រូវ​គេ​ដឹង​ថា បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ចំនួន​១០​ម៉ឺន​នាក់ ។

ចំណែក​កម្លាំង​ពន្លត់​អគ្គិភ័យ​ចំនួន​៤៤​ពាន់នាក់​ក៏​បាន​ចេញ​ប្រតិបត្តិការ​ផង​ដែរ ក្នុង​ហេតុការណ៍​បង្ក្រាប​នេះ ខណៈ​រថយន្ត​ជាង​៨៤៥គ្រឿង​រង​ការ​ខូចខាត ។ ជាមួយ​គ្នា​នេះ​ដែរ រថភ្លើង​ក្នុង​ទីក្រុង និង​សេវា​ដឹក​ជញ្ជូន​សាធារណៈ​ផ្សេង​ៗ ត្រូវ​បាន​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន រង់ចាំ​ស្ថានការណ៍​ស្ងប់ស្ងាត់​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ