ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៅមើល​ស្ថានភាព​​ទឹកនៅ​​ស្ពាន​សំរោងផ្លូវជាតិ​លេខ​៤​​​ថ្ងៃនេះ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយមបានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នេះ​ថា ស្ថានភាព​ទឹក​ជន​ន់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ក្រសួង​ធនធានទឹក និង​ឧតុនិយមបានឱ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៨ កក្កដា នេះ​ថា ស្ថានភាព​ទឹក​ជន​ន់​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ស្ពាន​សំរោង ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ គិត​ត្រឹម​ម៉ោង​០៨​ព្រឹក​នេះ គឺ​បាន​កើនឡើង​វិញ​បន្ទាប់​ពី​ស្រក​ចុះ​បន្តិច កាលពី​វេលា​យប់ ។

ប្រភព​បន្ត​ថា ស្ថានភាព​ទឹក​គឺ​នៅ​តែ​បន្ត​ហូរ​កាត់​ពីលើ​ផ្លូវជាតិ និង​ស្ពាន​ប្រវែង​ប្រមាណ​៨០០-​៩០០​ម៉ែត្រ ក្នុង​កម្ពស់​ប្រមាណ​១,៤០​ម៉ែត្រ​ទៅ​១,៥០​ម៉ែត្រ ។ ពេល​នេះ ការ​ធ្វើ​ចរាចរ​ឆ្លងកាត់ អាជ្ញាធរ​ក៏​នៅ​តែ​បន្ត​ឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ដដែល ។ បើតាម​​សន្និដ្ឋាន បើ​​ស្ថានភាព​អាកាសធាតុ​មេឃ​នៅ​តែ​ភ្លៀង​បន្ត​ក្នុងថ្ងៃនេះ​ទៀត ទឹក​អាច​ឡើង​លិច​លើ​បង្កាន់ដៃស្ពាន​ដដែល ​។

ដូច្នេះ សូម​បងប្អូន​ទាំងអស់ ត្រូវ​ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា ។

អត្ថបទសរសេរ ដោយ