ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​មួយ​មេ​ធំ រលំ​ផ្ទះ​ចំនួន​៥​ខ្នង និង​២​ខ្នង​ទៀត​ប៉ើង​ដំបូល

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧​ខ្នង​ដួល​រលំ​ដោយសារ​គ្រោះ​ធម្មជាតិ មាន​ភ្លៀង ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់ បណ្តាល​ឲ្យ​ដួល​រលំ និង​ប៉ើង​ដំបូល​ថែម​ទាំង​បំផ្លាញ​ទ្រព្យ សម្បត្តិ​អស់​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​អ្នក​រង​របួស​អ្វី​នោះ​ទេ​។ ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង…

ខេត្តស្វាយរៀង ៖ យ៉ាង​ហោច​ណាស់​ផ្ទះ​ពលរដ្ឋ​ចំនួន​៧​ខ្នង​ដួល​រលំ​ដោយសារ​គ្រោះ​ធម្មជាតិ មាន​ភ្លៀង ធ្លាក់​ខ្លាំង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បោកបក់ បណ្តាល​ឲ្យ​ដួល​រលំ និង​ប៉ើង​ដំបូល​ថែម​ទាំង​បំផ្លាញ​ទ្រព្យ សម្បត្តិ​អស់​មួយ​ចំនួន ប៉ុន្តែ​ពុំ​មាន​អ្នក​រង​របួស​អ្វី​នោះ​ទេ​។

ហេតុការណ៍​ដ៏​អាក្រក់​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ នៅ​ភូមិ​កំពង់​រទេះ ឃុំ ពពែ​ត ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង​។ បើ​យោង​តាម​ប្រភព​ពី​ឈ្មោះ ជុំ រតនា បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​មាន​ផ្លេកបន្ទោរ និង​លាយឡំ​ខ្យល់​កន្ត្រាក់ បោកបក់​មក​លើ​ភូមិ​ឃុំ​ខាងលើ​បណ្តាល​ឲ្យ​ផ្ទះ​ចំនួន​៥​ខ្នង​ដួល​រាប​ដល់​ដី និង​២​ខ្នង​ប៉ើង​ដំបូល ហើយ​នៅ​ក្នុង​ហេតុការណ៍​នេះ​ដែរ​ពុំ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ទេ​។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ គេ​ឃើញ​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​រួម​នឹង​ប្រជាពលរដ្ឋ ចុះ​មក​ជួយ​រុះរើ​រៀបចំផ្ទះ​ជន​រង​គ្រោះ​ខាងលើ​ផង​ដែរ​។ ហើយ​កន្លង​មក​ឯកឧត្តម ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ក៏​ធ្លាប់​បាន​អំពាវនាវ​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​បញ្ហា​គ្រោះ​ធម្មជាតិ​ដែល​បង្ក​ឲ្យ​ខាតបង់​ដល់​ទ្រព្យសម្បត្តិ​អាយុជីវិត​មនុស្ស​សត្វ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ