ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧០​ភាគរយ​នៃ​អ្នកជំងឺ​មហា​រី​កខ្មែរ​មក​ព្យាបាល​នៅ «​ដំណាក់កាល​ហួសពេល​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​កង្វះ​ថវិកា និង​ការ​សម្រេចចិត្ត​ព្យាបាល​ដោយ​ខ្លួនឯង តាម​រយៈ​ការ​ប្រាប់ត​ៗ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ដែល​កើត​ជំងឺមហារីក​បាន​វិវត្តន៍​ចូល​ដំណាក់កាល​យឺត​ពេល​សម្រាប់​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​។ លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក…

រាជធានី​ភ្នំពេញ ៖ ដោយសារ​កង្វះ​ថវិកា និង​ការ​សម្រេចចិត្ត​ព្យាបាល​ដោយ​ខ្លួនឯង តាម​រយៈ​ការ​ប្រាប់ត​ៗ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ដែល​កើត​ជំងឺមហារីក​បាន​វិវត្តន៍​ចូល​ដំណាក់កាល​យឺត​ពេល​សម្រាប់​ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា ប្រធាន​ផ្នែក​មហារីក និង​ជំងឺ​ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ថ្លែង​ប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​ថា នៅ​កាល់​ម៉ែ​ត​អ្នកជំងឺ​មហារីក​ដែល​មក​ទទួល​ការ​ពិនិត្យ និង​ព្យាបាល គឺ​មាននៅ​ចន្លោះ​ពី ២០០០ ទៅ ៣០០០ នាក់​ក្នុង​មួយ​ឆ្នាំៗ។

តែបើ​តាម​ការ​រក​សិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​រក​ឃើញ​ថា នៅ​ប្រទេស​កម្ពុជា​យើង​ក្នុង​មួយ​ឆ្នាំ គឺ​មាន​អ្នក​ដែល​កើត​ជំងឺមហារីក​ថ្មី គឺ​មាន​ចំនួន ១៥០០០ នាក់ ។ អ​ញ្ចឹ​ង​នៅ​សល់​ច្រើន​ទៀត​ដែល​បងប្អូន​យើង​អត់​បាន​មក​ទទួល​ការ​ព្យាបាល ហើយ​ចេះ​តែ​ព្យាបាល​ដោយ​ខ្លួនឯង ហើយ​ជួប​បញ្ហា​នៅផ្ទះ​និង​ខេត្ត ។

លោក​វេជ្ជបណ្ឌិត អ៊ា​វ សុខា មាន​ប្រសាសន៍​បញ្ជាក់​ថា​៖ «​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​យើង​រក​ឃើញ​ថា ចំនួន ៧០​ភាគរយ​នៃ​អ្នកជំងឺ​ដែល​មក​ព្យាបាល​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ហួស​ពេល​ព្យាបាល គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ទី ៣ ឬ​ទី​៤ ។ មាន​ន័យ​ថា ការ​ព្យាបាល​ឲ្យ​ជា​សះស្បើយ​នឹង​មានការ​លំបាក ។ ប៉ុន្តែ​ការ​ព្យាបាល​នឹង​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​គាត់​ពន្យា​ជីវិត​គាត់រ​ស់បាន​យូរ ហើយ​គាត់​រស់នៅ​សឹងតែ​ដូច​មនុស្ស​ជា ប្រកបការងារ​បាន​ធម្មតា អត់​មាន​រោគ​សញ្ញា​អី​ទាំងអស់ ។ អ​ញ្ចឹ​ង​យើង​ជួយ​ឲ្យ​អ្នកជំងឺ​ច្រើន​ណាស់​ដែល​គាត់​សប្បាយចិត្ត គឺថា គាត់​បាត់​រោគ​សញ្ញា​នឹង​អស់ហើយ​គាត់​រស់​ដូច​មនុស្ស​ជា​»​។

ក៏​ប៉ុន្តែ​តាម​រយៈ​ការ​ព្យាបាល​សម្រាប់​ពន្យា​ភាគច្រើន​អាច​ជួយ​ពី ២​ទៅ ៣ ឆ្នាំ​តែ ក៏​មាន​ករណី​ខ្លះ​អ្នកជំងឺ​អាចរ​ស់បាន​ដល់ ១០ ឆ្នាំ​ក៏​មាន​ដែរ ជាក់ស្តែង​អ្នកជំងឺ​មហារីក​សុដន់​មួយ​រូប​ដែល​លោកគ្រូ​ព្យាបាល គឺ​មាន​មហារីក​នៅ​វ័យ​ជាង ៦០ ឆ្នាំ តែ​ឥឡូវ​ក្រោយ​ការ​ព្យាបាល គឺ​គាត់​រស់នៅ​បាន​ជាង ១៣ ឆ្នាំ​ហើយ ។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា​៖ «​អ​ញ្ចឹ​ង​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​យើង បើ​ទោះបីជា​យើង​មិន​ទាន់​ស្មើ អា​មេ​រិ​ក ឬ​ស្មើ​ប្រទេស​អឺរ៉ុប ប៉ុន្តែ​កម្ពុជា​បាន​បោះ​ជំហាន​មួយ​ជំហាន​ធំ​ហើយ ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រជាជន​សមាញ្ញ ជា​គ្រូពេទ្យ មិនមែន​ជា​អ្នកនយោបាយ ខ្ញុំ​គិត​ថា​យើង​បាន​បោះ​មួយ​ជំហាន​យ៉ាង​វែង ។ បងប្អូន​អាច​មក​ទទួល​សេវា​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គឺ​ស្តង់ដា​សកល​ហើយ មាន​ឧបករណ៍​ទំនើប​ឈានមុខ​ផង​ដែរ ។

នៅ​ពេល​សាកសួរ​រឿង​បងប្អូន​ខ្មែរ​មួយ​ចំនួន​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស លោក​វេជ្ជ​បណ្ឌិត​មាន​ប្រសាសន៍​ថា ក្នុង​នាមរូប​លោក​ជា​សមាជិកសមាគម​គ្រូពេទ្យ​មហារីក​ប្រចាំ​ប្រ​ទស​អាស៊ាន​មួយ​រូប គឺ​លោក​ទទួលស្គាល់​ថា តាម​រយៈ​ស្ថិតិ គឺថា​បងប្អូន​ប្រជាជន​កម្ពុជា​​ឥឡូវ​ទៅ​វៀតណាម​តិច​ជាង​មុន ហើយ​គាត់​ងាក​ទៅ​ប្រទេស​ថៃ​។ ទៅ​សិង្ហ​បុរី​ក៏​ធ្លាក់​ចុះ​ខ្លាំង​ដែរ ដោយសារ​តែ​ថ្លៃ​ពេក ហើយ​ឆ្នាំ​២០១៨​នេះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ថៃ ក៏​ចាប់ផ្តើម​ថយ​ចុះ​ខ្លះ​ដែរ ។

ដោយសារ​ការ​ឆាប់​រក​ឃើញ និង​ឆាប់​ព្យាបាល​ជំងឺមហារីក អាច​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស គ្រូពេទ្យ​ជំនាញ​ជំ​រុះ​ឱ្យ​ប្រជាជន​កម្ពុជា​មានការ​ពិនិត្យ​ជំងឺ​ទៀងទាត់ ហើយ​ទទួល​ការ​ព្យាបាល​ជំងឺ​ទាន់​ពេលវេលា​៕

អត្ថបទ​នេះ​នាំ​ជូន​មក​ដោយ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ