ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ផ្ទួនៗ! ក្រោយ​ទឹកជំនន់​… ​ក្ដៅ​ខ្លាំង​ស្លា.ប់​​យ៉ាង​តិច​១៤​នាក់

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ​៖ បើ​តាម​សារព័ត៌មាន​ជប៉ុន​បាន​​រាយការណ៍​​នា​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ ឆ្នាំ២០១៨ នេះថា រលកធាតុអាកាស​ក្ដៅ​​ខ្លាំង​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៤​នាក់ ហើយ​រយៈពេល​៣​ថ្ងៃ​នៅ​ជប៉ុន ដែល​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ស្រាប់…

ប្រទេស​ជប៉ុន ​៖ បើ​តាម​សារព័ត៌មាន​ជប៉ុន​បាន​​រាយការណ៍​​នា​ថ្ងៃ​ទី​១៧ ខែ​កក្កដា​ ឆ្នាំ២០១៨ នេះថា រលកធាតុអាកាស​ក្ដៅ​​ខ្លាំង​ បាន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៤​នាក់ ហើយ​រយៈពេល​៣​ថ្ងៃ​នៅ​ជប៉ុន ដែល​រង​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​ស្រាប់ កាលពី​ស​ប្ដា​ហ៍​​មុន​ដោយ​​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង បណ្ដាល​ឲ្យ​មាន​ទឹកជំនន់ ​និង​ការ​បាក់​ដ៏​អាក្រក់ ​ដែល​សម្លាប់​មនុស្ស​ជាង​២០០​នាក់​។

កម្ដៅ​បាន​ឡើង​ខ្ពស់​នៅ​តំបន់​នានា ដូច​ជា​នៅ​ទីក្រុង​ហ្ស៊ី​ហ្វូ​ ឡើង​ដល់​៣៩,៣​អង្សា​សេ  ហើយ​នៅ​ទីក្រុង​តូ​ក្យូ នា​ថ្ងៃ​ទី​១៦ ​កក្កដា ​សីតុណ្ហភាព​ឡើង​ដល់​៣៤​អង្សា​សេ​។​ ក្នុង​តំបន់​ទាំងឡាយ​នា​ភាគ​ខាងលិច​ប្រទេស រង​ការ​ប៉ះពាល់​ខ្លាំង​ដោយ​ទឹកជំនន់ សីតុណ្ហ​ភាព​​ឡើង​ដល់​៣៤,៣​អង្សា​សេ នា​ថ្ងៃ​ទី​១៧ ​កក្កដា ដែល​ធ្វើ​ឲ្យ​ស្មុគស្មាញ​ដល់​ការងារ របស់​​កង​យោធា​ និង​ពួក​អ្នក​ស្ម័គ្រចិត្ត​ដែល​កំពុងធ្វើការ​សម្អាត​ក្នុង​បណ្ដា​តំបន់​រង​គ្រោះ​ក្រោយ​ទឹកជំនន់​។​

ទីតាំង​ដល់​ទៅ​២០០​កន្លែង ក្នុង​ប្រទេស​ជប៉ុន​ជួប​ប្រទះ​នឹង​សីតុណ្ហភាព ខ្ព​ស់​ជាង​ ឬ​​ប្រហាក់ប្រហែល​នឹង​៣៥​អង្សា​សេ នា​ថ្ងៃ​ទី​១៥ ​កក្កដា ដែល​ខុស​ពី​ទម្លាប់​ក្នុង​ខែកក្កដា​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ