ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​រាល់ថ្ងៃ​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​គួរ​កត់សម្គាល់

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​៖ ដោយ​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​នា​ដើមខែ​កក្កដា​នេះ រយៈពេល​ជាង​១​ស​ប្តា​ហ៍​ជាប់ គ្នា​នេះ​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​បាន​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស ។ តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ​ថា ទឹកទន្លេ​មេគង្គ និង​បន្ត​កើនឡើង​ទៀត…

ខេត្តស្ទឹងត្រែង​៖ ដោយ​មាន​ភ្លៀង​ធ្លាក់​ឥត​ឈប់​ឈរ​នា​ដើមខែ​កក្កដា​នេះ រយៈពេល​ជាង​១​ស​ប្តា​ហ៍​ជាប់ គ្នា​នេះ​ទឹកទន្លេ​មេគង្គ​នៅ​ខេត្តស្ទឹងត្រែង​បាន​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​ធនធានទឹក និង​ឧតុនិយម​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកក្កដា​នេះ​ថា ទឹកទន្លេ​មេគង្គ និង​បន្ត​កើនឡើង​ទៀត បើ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ឥត​ឈប់ ។ ហើយ​ស្ថានភាព​ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ខេត្តស្ទឹងត្រែង (​កម្រិត​កម្ពស់​ឱ្យ ប្រុង​ប្រយ័ត្ន​១០,៧០​ម៉ែត្រ​) ដោយឡែក​នៅ​ថ្ងៃ​ទី​១៧ កក្កដា ឆ្នាំ​២០១៨​នេះ ទឹកទន្លេ​មេគង្គ​បាន ហក់​ឡើង​រហូត​ដល់​៨​ម៉ែត្រ ដោយ​មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ក្នុង​១​យប់​ទឹកទន្លេ​ឡើង​ជាង​១​តឹក ហើយ ទន្លេមេគង្គ ខេត្តស្ទឹងត្រែង​មាន​កម្រិត​មធ្យម មុន​ពេល​ខែកក្កដា ទឹក​នៅ​ក្នុង​កម្រិត​២​ម៉ែត្រ​ជាង​ប៉ុណ្ណោះ ។​ នេះ​ជា​កត់សម្គាល់​ផង​ដែរ ព្រោះ​ទឹកទន្លេ​មេគង្គ​នៅ​ឆ្នាំ​នេះ​បាន​ហក់​ឡើង​លឿង​ជាង​ឆ្នាំ​២០១៧ បើ​គិត​នៅ​ចុងខែ​កក្កដា ឆ្នាំ​២០១៧ គឺ​នៅ​ថ្ងៃ​ទី​២៧ កើនឡើង​ដល់​កម្ពស់​១០,២៩​ម៉ែត្រ​(​កម្រិត​កម្ពស់ ឱ្យ​ប្រុង​ប្រយ័ត្ន​១០,៧០​ម៉ែត្រ​) ។

ចំពោះ​កម្រិត​ទឹក​នៅ​តាម​ស្ថានីយ​នីមួយ​ៗ​ដែល​ត្រូវ​ប្រកាស​អាសន្ន​មាន​កម្រិត​ទឹកទន្លេ មេគង្គ​ខ្ពស់​បំផុត​ដែល​ត្រូវ​ប្រកាស​អាសន្ន​១០.៧០​ម៉ែត្រ កម្ពស់​ទឹក​ទន្លេសេសាន​ត្រូវ​ប្រកាស​អាសន្ន ១០.៥០​ម៉ែត្រ និង​កម្ពស់​ទឹក​ទន្លេសេកុង​ត្រូវ​ប្រកាស​អាសន្ន ១៤.៥០​ម៉ែត្រ ខេត្តស្ទឹងត្រែង​មាន​មាន​លេខ​រាង​ស្ថានីយ​ច​ល​សាស្ត្រ​ចំនួន​៤​កន្លែង សម្រាប់​វាស់កម្ពស់​ទឹក​ក្នុង​នោះ​ស្ថានីយ ជល​សាស្ត្រ​ទ​ន្ល​មេគង្គ​មាន​១​កន្លែង​នៅ​ភូមិ​បា​ចុង​ស្ថានីយ​ជល​សាស្ត្រ ទន្លេសេសាន​១​កន្លែង នៅ​ភូមិ​កំ​ភុ​ន និង​ស្ថានីយ​ជល​សាស្ត្រ ទន្លេសេកុង​មាន​២​កន្លែង គឺ​ភូមិ​ចាន់​តា​ង៉​យ និង​ទីរួមស្រុក សៀម​ប៉ា​ង ដែល​អាច​វាស់​កម្រិត​កម្ពស់​ទឹកបាន ។ ទឹកទន្លេ​នៅ​ខេត្តស្ទឹងត្រែង​ដូច​ជា ទន្លេសេសាន ទន្លេសេកុង ទន្លេមេគង្គ ទឹកបាន​ឡើង​ពេញព្រៀប ហើយ​ហូរ​ចូល​តាម​អូរ​ជា​បណ្តើរ​ៗ​ដែល​គេ​គិត​ថា​នឹង​ឡើង​បន្ត​ទៀត​រហូត​ដល់​កម្រិត​ប្រកាស អាសន្ន​នៅ​ចុងខែ​កក្កដា​នេះ ។

នៅ​ឆ្នាំ​២០១៧​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បើក​កិច្ចប្រជុំ ដើម្បី​ដាក់​ផែនការ ត្រៀម​បង្កា​គ្រោះ​មហន្តរាយ និង​ត្រៀមលក្ខណៈ​ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​ដែល​ជួប​បញ្ហា​ទឹក ជំនន់ និង​បញ្ហា​ប្រឈម​នានា ។ ដោយ​មើលឃើញ​ពី​ស្ថានភាព​ទឹក និង​កម្រិត​ទឹកភ្លៀង​មានការ​កើន​ឡើងជា​បន្តបន្ទាប់​លោក ឈាង ឡាក់ អភិបាលរង​ខេត្ត បាន​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ឆ្លើយ​តប​ឲ្យ​បាន​ទាន់​ពេលវេលា​នៃ​គ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​ដែល​អាច​កើតឡើង​ដូចដែល​ខេត្តស្ទឹងត្រែង​ធ្លាប់​ជួប​ប្រទះ​កន្លង​មក ។

លោក​អភិបាលរង​ខេត្ត​បាន​ណែណាំ​ឱ្យ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ធ្វើ​យ៉ាងណា​ផ្តល់​ព័ត៌មាន អំពី​អាកាសធាតុ និង​កម្រិត​កម្ពស់​ទឹក​ឱ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្សព្វ​ផ្សព្វ ផ្សាយ​ដល់​ប្រជាពលរដ្ឋ​បាន​យល់​ដឹង និង​មានការ​ប្រុង​ប្រយ័ត្ន ៕ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ