ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសបន្ទាន់​​ដល់ខេត្ត​ស្ទឹងត្រែង, ក្រចេះ, ត្បូងឃ្មុំ និង​​កំពង់ចាម…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រជា​កសិករ​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម ដែល​ប្រកប​របរ​កសិកម្ម​នៅ​តាម​ដង​ទន្លេមេគង្គ​លើ និងតំបន់​ទំនាប​នានា ត្រូវ​រួសរាន់​ប្រមូល​កសិផល​ឱ្យបាន​ទាន់​ពេលវេលា ដោយ​សារ​នៅ​កំឡុង​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ ប្រជា​កសិករ​នៅ​ខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និង​កំពង់ចាម ដែល​ប្រកប​របរ​កសិកម្ម​នៅ​តាម​ដង​ទន្លេមេគង្គ​លើ និងតំបន់​ទំនាប​នានា ត្រូវ​រួសរាន់​ប្រមូល​កសិផល​ឱ្យបាន​ទាន់​ពេលវេលា ដោយ​សារ​នៅ​កំឡុង​២​ទៅ​៣​ថ្ងៃ​ខាង​មុខ​នេះ ទឹកទន្លេ​មេគង្គ​នឹង​ហក់​ឡើង ហើយ​ចាប់ផ្តើម​ហូរ​ចូល​តាម​ព្រែក​និង​តាម​តំបន់​ទំនាប ។

ការ​ហក់​ឡើង​នៃ​ទឹកទន្លេ​មេគង្គ​នេះ បើ​យោងតាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា បង្ហាញ​ថា​ដោយសារ​តែ​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេមេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ នឹង​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ដោយសារ​ប្រព័ន្ធ​សម្ពាធ​ទាប ។

យោង​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់​ពី​ថ្ងៃ​១៧ ដល់​ថ្ងៃ​១៩ ខែកក្កដា តាម​ស្ថានីយ​ជលសា ស្ត្រ​បាន​បង្ហាញ​ថា ៖១-​ទន្លេមេគង្គ​-​ស្ទឹង​ត្រែង​ថ្ងៃ​១៧ ខែកក្កដា ទឹក​មាន​កម្ពស់​៨,៣៥​ម៉ែត្រ រហូត​ដល់​ថ្ងៃ​១៩ ខែកក្កដា ទឹកនឹង​ហក់​ឡើង​ដល់​កម្ពស់​៨,៩០​ម៉ែត្រ ។២-​ទន្លេមេគង្គ​-​ក្រចេះ ថ្ងៃ​១៧ ខែកក្កដា កម្ពស់​ទឹក​១៧,៦២​ម៉ែត្រ រហូត​ដល់​ថ្ងៃ​១៩ ខែកក្កដា ទឹកនឹង​ហក់​ឡើង​ដល់​១៨,៤០​ម៉ែត្រ ។ ៣-​ទន្លេមេគង្គ​-​កំពង់ចាម ថ្ងៃ​១៧ ខែកក្កដា ទឹក​មាន​កម្ពស់​១១,១៨​ម៉ែត្រ រហូត​ដល់​ថ្ងៃ​១៩ ខែកក្កដា នឹង​ហក់​ឡើង​ដល់​១២,០៤​ម៉ែត្រ ។

ខាងក្រោម​នេះ គឺជា​សេចក្តីជូនដំណឹង​របស់ក្រសួង​ធនធានទឹក​និង​ឧតុនិយម ស្តី​ពី​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី លឹ​ម គាន​ហោ ដែល​បង្ហាញ​ពី​ស្ថានភាព​ទឹកជំនន់ ។

អត្ថបទសរសេរ ដោយ