ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​​សម្លឹង​កាដូ​ដ៏​ពិសេស​ពី​លោក​ពូទិន​​មិន​ដាក់​ភ្នែក​

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ​និង​រុ​ស្ស៊ី​ ៖ នៅ​ទីក្រុង​ហែល​ស៊ីន​គី ​ប្រទេស​ហ្វាំ​ង​ឡង់ ពេល​ជួប​គ្នា​ទី​នោះ​​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​ទទួល​កាដូដ៏​​ពិសេស​មួយ​ពី​ប្រ​ធានា​ធិ​តី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​…

សហរដ្ឋអាមេរិក ​និង​រុ​ស្ស៊ី​ ៖ នៅ​ទីក្រុង​ហែល​ស៊ីន​គី ​ប្រទេស​ហ្វាំ​ង​ឡង់ ពេល​ជួប​គ្នា​ទី​នោះ​​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ​ត្រាំ ​ទទួល​កាដូដ៏​​ពិសេស​មួយ​ពី​ប្រ​ធានា​ធិ​តី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន គឺ​បាល់​មួយ​មាន​ពណ៌​តំណាង​បាល់ទាត់​ពិភពលោក​។

នៅ​ក្នុ​ង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​នាទី​ក្រុង​ហែល​ស៊ិន​គី នា​​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៨ លោក​ត្រាំ​ទទួល​កាដូ​នោះ​ពី​លោកពូ​ទី​ន ហើយ​​បើ​​តាម​ការ​​មើលទៅ​លោក​ហាក់​ពេញចិត្ត ដោយសារ​លោក​​សម្លឹង​មើល​វា​ប្រមាណ​ជា​១៩​វិនាទី​។

ជា​កិត្តិយស​ដល់​ជោគជ័យ​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក នៅ​ប្រទេស​រុ​ស្ស៊ី ដែល​ទើប​​បញ្ចប់​នា​ពេល​មុន​នេះ​បន្តិច ប្រធានាធិបតី​រុ​ស្ស៊ី បាន​ជូន​ដល់​សម​ភាគី​អា​មេ​រិ​ក​នូវ​បាល់ទាត់​មួយ មាន​ពណ៌​បាល់ទាត់​ពិភពលោក​។​

លោកពូ​ទី​ន​ បាន​ថ្លែង​ថា លោក​ប្រធានា​ធិបតី​ខ្ញុំ​ជូន​បាល់​ដល់​លោក រួច​ពេល​នេះ​បាល់​ស្ថិត​លើ​ក្រុម​លោក​ហើយ​។ លើស​ពី​នេះ​ទៀត​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក នា​ឆ្នាំ​២០២៦​។

លោក​ត្រាំ​ប្រាកដ​ណាស់​បាន​ថ្លែងអំណអរគុណ ដោយ​កាន់កា​ដួ​នោះ​មើល​១៩​វិនាទី​។​ ហើយ​លោក​​សន្យា​ថា ​បាល់​មួយ​​នេះ​លោក​នឹង​យក​ទៅ​ឲ្យ​កូនប្រុស​បា​រ៉ុ​ង​របស់​លោក។​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោកត្រាំ​​បាន​បោះ​បាល់​មួយ​នោះ​ទៅ​​ឲ្យ​ភរិយារបស់​លោក គឺ​លោក​ស្រី ​មី​ឡា​នី​ញ៉ា​ ដែល​បាន​​អង្គុយ​នៅ​ជួរ​ទី​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ