ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពូ​ទី​ន អរគុណ​ដល់​ពិភពលោក​ចំពោះ​មតិ​វិជ្ជមាន​សម្រាប់ World Cup 2018

5 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន​បាន​ថ្លែងអំណរគុណ​ទៅ​កាន់​ភ្ញៀវ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៨ សម្រាប់​ពាក្យពេចន៍​វិជ្ជមាន​រាប់​លាន​របស់​ពួក​គេ​និយាយ​ពី​ប្រទេសរុ​ស្ស៊ី​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ ពូ​ទី​ន​បាន​និយាយ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​សាល​មហោស្រព Bolshi Theatre…

ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន​បាន​ថ្លែងអំណរគុណ​ទៅ​កាន់​ភ្ញៀវ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៨ សម្រាប់​ពាក្យពេចន៍​វិជ្ជមាន​រាប់​លាន​របស់​ពួក​គេ​និយាយ​ពី​ប្រទេសរុ​ស្ស៊ី​ដែល​ធ្វើ​ជា​ម្ចាស់ផ្ទះ ។

ពូ​ទី​ន​បាន​និយាយ​ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នៅ​សាល​មហោស្រព Bolshi Theatre ថា​ ៖“​យើង​អរ​គុណ​​ចំពោះ​ពាក្យពេចន៍​សរសើរ​របស់​អ្នក​ដល់​ប្រទេស​រុ​ស្ស៊ី​ក៏​ដូច​ជា​ប្រជាជន​របស់​យើង ។ ពួក​យើង​សប្បាយចិត្ត​នៅ​ពេល​មនុស្ស​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​រុ​ស្ស៊ី​ហើយ​ទទួលយក​ការ​ធ្វើ​បដិសណ្ឋារកិច្ច វប្បធម៌ ប្រពៃណី​របស់​យើង​ក្នុង​រូបភាព​រួសរាយ​ជាទី​បំផុត​” ។

ទន្ទឹម​គ្នា​នេះ​ដែរ ប្រធាន​ជាន់ខ្ពស់​របស់ FIFA លោក Gianni Infantino ក៏​បាន​កោតសរសើរ​ថា World Cup 2018 ក្នុង​ទឹកដី​រុ​ស្ស៊ី​ជា​ព្រឹត្តិការណ៍​រៀបចំ​ឡើង​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បង្កើត​ការ​ប្រកួត​នេះ ។ ជាក់ស្តែង​តាំងពី​បើក​ឆាក​រហូត​ដល់​ថ្ងៃ​បញ្ចប់ ម្ចាស់ផ្ទះ​រុ​ស្ស៊ី​បាន​ស្វាគមន៍​ពិភព​លោក​​យ៉ាង​កក់ក្តៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ