ខេត្តកំពត ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គិតត្រឹមវេលាម៉ោង១២អធ្រាត្រឈានចូលថ្ងៃទី១៧ កក្កដា នេះ ភ្លៀងបានធ្លាក់មករហូតមកទល់ម៉ោង៧ព្រឹកថ្ងៃដដែល គឺមិនទាន់រាំងនៅឡើយ ដោយបន្តធ្លាក់មកកាន់តែខ្លាំង ហើយមានលាយឡំទៅដោយខ្យល់មូសុង ពីទិសនិរតីបក់បោកខ្លាំងទៀតផង ។
សេចក្តីរាយការណ៍បន្តថា ប៉ុន្តែទោះជាយ៉ាងណា គឺមិនទាន់មានរបាយការណ៍ណា បានបង្កការប៉ះពាល់នៅឡើយទេ ។ ពេលនេះ អាជ្ញាធរនិងមន្ទីរជំនាញធនធានទឹក និងឧតុនិយមក្នុងខេត្ត កំពុងមានការប្រុងប្រយ័ត្ន និងតាមដានអាកាសធាតុជាប់រហូត ។
ដូច្នេះ សូមបងប្អូន ត្រូវតែចូលរួមប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពទាំងអស់គ្នា ។
ចែករំលែកព័តមាននេះ