ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរប្លន់​យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ស្អាង ត្រូវ​នគរបាល​ចាប់ខ្លួន​បាន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​ដុំ​ថ្ម យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ស្អាង ធ្វើ​សកម្មភាព​ប្លន់ ជិត​១០​លើក សម្រេច​បាន​០៥​លើក​នោះ ត្រូវ​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ឯក…

ខេត្តកណ្តាល ៖ ក្រុម​ចោរប្លន់​ប្រដាប់​ដោយ​ដុំ​ថ្ម យ៉ាង​សកម្ម​ប្រចាំ​ស្រុក​ស្អាង ធ្វើ​សកម្មភាព​ប្លន់ ជិត​១០​លើក សម្រេច​បាន​០៥​លើក​នោះ ត្រូវ​នគរបាល​ស្រុក​ស្អាង ដឹកនាំ​ដោយ​លោក វរៈសេនីយ៍ឯក សេង សុ​ជាតិ អធិការ​នគរបាល បាន​បន្ដ​សហការ​ជាមួយ​កម្លាំង នគរបាល​អធិការដ្ឋាន​ក្រុង​តា​ខ្មៅ និង​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងកា​នគរបាល​ខេត្តកណ្ដាល បំបែក​បាន​ទាំងអស់ ជា​បន្តបន្ទាប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ២​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំ​រិ​ទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹ​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង​១២ និង​៣៦​នាទី​រំលង​អា​ធ្រា​ត្រ នៅ​ចំនុច​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្ដាល​។

លោក​វរសេនីយ៍ឯក សេង សុ​ជាតិ អធិការ​ស្រុក​ស្អាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ខ្វែក សុ​ភ័ក្ដ្រ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងកាត់ដេរ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល​។ ជនសង្ស័យ​ចំនួន​០៧​នាក់ ១.​ឈ្មោះ រិ​ន វ៉ា​ន់​ឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​នៅផ្ទះ​ជួល ភូមិ​លេខ​១​ក ឃុំ​ស្វាយ​រលំ ស្រុក​ស្អ​ង ខេត្តកណ្ដាល ទី​០២.​ឈ្មោះ ខៀវ គី​ម​ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​។

ទី​០៣.​ឈ្មោះ លី​ម គី​មទ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ក្រពើ​ហា​លិច សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ទី​០៤.​ឈ្មោះ បូ​រី គឹ​ម​ហំ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ទី​០៥.​ឈ្មោះ រស្មី វិសាល ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ទី​០៦.​ឈ្មោះ រឿ​ន ដា​រ៉ុ​ង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល (​គេចខ្លួន​) និង​ទី​០៧.​ឈ្មោះ ពន្លឺ ហៅ​តឿ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល​(​គេចខ្លួន​)​។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន ម៉ូតូ​ចំនួន​០២​គ្រឿង ១.​ម៉ាក HONDA C-125 ផលិត​ឆ្នាំ​2009 ឡើង​តែម​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង​1A-8303 ជា​របស់​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​។ ២.​ម៉ាក HONDA C-125 ផលិត​ឆ្នាំ​2015 ជា​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព ៣.​ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក​ណូ​គា​ចុច​ពិល ជា​របស់​ឈ្មោះ ខៀវ គី​ម​ឡុ​ង លោក​អធិការ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក HONDA C-125 ស៊េរី​ឆ្នាំ​២០១៨ មក​ដល់​ភូមិ​កោះគរ ឃុំ​រកា​ខ្ពស់ ត្រូវ​បាន​ជួប​ក្រុម​ជន​ស​ង្ស​យ័​ខាងលើ (​ជិះ​ម៉ូតូ​៣​គ្រឿង​) ធ្វើ​សកម្មភាព​ដេញ​វាយ​ជន​រង​គ្រោះ​រហូត​មក​ដល់​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ​ក៏​ដួល​ម៉ូតូ​។ ភ្លាម​នោះ​ជន​រង​គ្រោះ​ស្រែ​កថា​ចោរ​ៗ​ទើប​មាន​ប្រជាពលរដ្ឋ​ចេញ​មក​ជួយ រំពេច​នោះ​ជនសង្ស័យ​បាន​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​បន្សល់ ទុក​ម៉ូតូ​ចំនួន​០១​គ្រឿង​នៅ​កន្លែង កើតហេតុ​ជា​របស់​ជនសង្ស័យ​(​វ៉ា​ន់​ឌី​)​។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ កម្លាំង​ប៉ុស្តិ៍​សិ​ត្បូ សហ​ការណ៍​ជាមួយ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​ស្អាង ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរៈសេនីយ៍ឯក សេង សុ​ជាតិ អធិការ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​កំណត់​បាន​មុខសញ្ញា ឈ្មោះ រិ​ន វ៉ា​ន់​ឌី បាន​សារភាព​ពី​បក្ខពួក​របស់​ខ្លួន​។ ដោយ​មានការ​សម្របសម្រួល​ពី​លោក លាវ ស្រេង ព្រះរាជអាជ្ញា​អម សាលាដំបូង​ខេត្តកណ្ដាល កម្លាំង​នគរបាល​ស្រុក​ស្អាង​បាន​បន្ដ​សហការ​ជាមួយ​កន​ម្លាំ​ង​នគរបាល អធិការដ្ឋាន​ក្រុង​តា​ខ្មៅ និង​កម្លាំង​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល ខេត្តកណ្ដាល​។

បាន​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​០៣​នាក់​ទៀត​មាន ១.​ឈ្មោះ លី​ម គី​ទ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ២.​ឈ្មោះ ខៀវ គី​ម​ឡុ​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣.​ឈ្មោះ បូ​រី គឹ​ម​ហំ ភេទ​ប្រុស អាយុ​១៨ ឆ្នាំ ជន​ស​ង្ស​យ័​ទាំង​០៤ បាន​សារភាព​ថា​៖ ពួក​ខ្លួន​ពិតជា​បាន​ដេញ​វ៉ៃ​ប្លន់​យក​ម៉ូតូ​កាលពី ថ្ងៃ​ទី​១៤ កក្កដា ២០១៨ វេលា​ម៉ោង​១២ និង​៣៦​នាទី រំលង​អា​ធ្រា​ត្រ នៅ​ចំនុច​ភូមិ​ព្រែក​ត្រែង ឃុំ​សិ​ត្បូ ប្រាកដ​មែន​។ ហើយ​កន្លង​មក​ក្នុង​ខែ​៤ ខែ​៦ និង​ខែ​៧​ឆ្នាំ​២០១៨ នៅ​ចន្លោះ​ម៉ោង​១១​យប់ និង​ម៉ោង​០១​រំលង​អា​ធ្រា​ត្រ ក្រុម​របស់​ខ្លួន​ទាំង​០៧​នាក់ ធ្លាប់​ធ្វើ​សកម្មភាព​វ៉ៃ គប់​ដុំ​ថ្ម​ប្លន់​យក​ម៉ូតូ​ចំនួន​០៧​លើក ក្នុង​នោះ​មិន​បាន​សម្រេច ចំនួន​០២​លើក និង​បាន​សម្រេច​ចំនួន​០៥​លើក គឺ​បាន​ម៉ូតូ​ចំនួន​០៥​គ្រឿង (ZOOMER ០២​គ្រឿង​,​ស្កូ​ពី​០១​គ្រឿង​,HONDA.C-125.០២​គ្រឿង​)​។

រួច​យក​ទៅ​លក់​ឲ្យ​មនុស្ស​ប្រុស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​តាម​ផ្លូវ​ម្ដុំ​បឹង​ត្របែក​ភ្នំពេញ​។ ដោយ​ធ្វើ​សកម្មភាព​នៅ​ចំណុច លើ​ផ្លូវជាតិ​លេខ​២១ ស្រុក​ស្អាង ចំនួន​០៦​លើក និង​នៅ​គល់​ស្ពាន​ព្រែក​សំរោង​ត្រើយ​ខាងកើត​ទន្លេបាសាក់​បាន​សម្រេច ចំនួន​០១​លើក​។ ចំពោះ​ជន​ស​ង្ស​យ័​ទាំង​០៤​នាក់​ខាងលើ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​កំពុង​កសាង​ប្រមូលផ្ដុំ​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ