ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រើ​ពណ៌​ក៏​អាច​បង្ហាញ​ពី​ភ័ព្វព្រេង​វាសនា

5 ឆ្នាំ មុន

តាម​កំណត់​ត្រា​របស់​ហោរាសាស្ត្រ​ចិន​តៃប៉ិ​ដែល​ល្បី​ឆុត​មួយ​រយ​ភាគរយ​បាន​អះអាង​ថា ការ​ប្រើប្រាស់​ពណ៌​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​ក៏​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​បាន ថា​តើ​មនុស្ស​នោះ​មាន​ចរិតលក្ខណៈ​ដូច​ម្តេច មានភ័ព្វ​ព្រេងវាសនា​យ៉ាងណា មាន​ឫទ្ធិ​អំណាច​កម្រិត​ណា​…​ហើយ​ការ​ប្រើ​ពណ៌​នោះ​ត្រូវ​នឹង​លេខ​ហុងស៊ុយ និង​លេខ​នាំ​សំណាង​បែប​ណា ។ បើ​ការ​ទស្សន៍​ទាយ​ពី​ការ​ប្រើប្រាស់​ពណ៌​នេះ​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់​លោក​អ្នក សូម​ប្រញាប់​ស៊ែរ​ចេញ​តាម​លេខ​ហុងស៊ុយ​ឱ្យ​បាន​លឿន ដើម្បី​ឱ្យ​លាភ​សំណាង​រត់​តាម​អ្នកជា​និច្ច​។…

តាម​កំណត់​ត្រា​របស់​ហោរាសាស្ត្រ​ចិន​តៃប៉ិ​ដែល​ល្បី​ឆុត​មួយ​រយ​ភាគរយ​បាន​អះអាង​ថា ការ​ប្រើប្រាស់​ពណ៌​ទៅ​តាម​ការ​និយម​ចូល​ចិត្ត​ក៏​អាច​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​បាន ថា​តើ​មនុស្ស​នោះ​មាន​ចរិតលក្ខណៈ​ដូច​ម្តេច មានភ័ព្វ​ព្រេងវាសនា​យ៉ាងណា មាន​ឫទ្ធិ​អំណាច​កម្រិត​ណា​…​ហើយ​ការ​ប្រើ​ពណ៌​នោះ​ត្រូវ​នឹង​លេខ​ហុងស៊ុយ និង​លេខ​នាំ​សំណាង​បែប​ណា ។
បើ​ការ​ទស្សន៍​ទាយ​ពី​ការ​ប្រើប្រាស់​ពណ៌​នេះ​ត្រូវ​នឹង​ចំណង់​ចំណូលចិត្ត​របស់​លោក​អ្នក សូម​ប្រញាប់​ស៊ែរ​ចេញ​តាម​លេខ​ហុងស៊ុយ​ឱ្យ​បាន​លឿន ដើម្បី​ឱ្យ​លាភ​សំណាង​រត់​តាម​អ្នកជា​និច្ច​។
ខាងក្រោម​នេះ​ជា​អត្ថន័យ​នៃ​ពណ៌​ដែល​លោក​អ្នក​និយម​ចូល​ចិត្ត​ប្រើប្រាស់​ប្រចាំ​ថ្ងៃៈ

១-​ពណ៌​ខៀវ ជា​ពណ៌​សុវត្ថិភាព លេខ​ហុងស៊ុយ​៣៣៣ លេខ​នាំ​លាភ​សំណាង ១៨​លោក​អ្នក​ចូល​ចិត្ត​ប្រើប្រាស់​សម្លៀក​បំពាក់ ឬ​វត្ថុ​ដទៃ​ពណ៌​ខៀវ​បង្ហាញ​ថា អ្នក​នោះ​ជា​អ្នកមាន​សភាព​លក្ខណៈ​សុភាព​រាបសា មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​ផ្ដោតអារម្មណ៍​តែ​ទៅ​លើ​ការងារ និង​អ្វី​ដែល​មាននៅ​ជុំវិញ​ខ្លួន​។ អ្នក​និយម​ចូល​ចិត្ត​ពណ៌​ខៀវ​ជា​អ្នកមាន​ព្រេងវាសនា​ខ្ពស់ និង​មាន​កល្យាណមិត្ត​ច្រើន ដែល​អាច​ឱ្យ​លោក​អ្នក​ពឹងពាក់​សម្រេចប្រយោជន៍​បាន ។

២-​ពណ៌​លឿង លេខ​ហុងស៊ុយ​១៦៨ លេខ​នាំ​លាភ​សំណាង ៩​លោក​អ្នកមាន​ចំណូលចិត្ត​ប្រើប្រាស់​សម្លៀក​បំពាក់ ឬ​វត្ថុ​ដទៃ​ពណ៌​លឿង​បង្ហាញ​ថា ជា​មនុស្ស​មាន​ទំនាក់ទំនង​ល្អ និង​ជា​អ្នក​រស់នៅ​ដោយ​សិរី​សួស្តី មាន​សុភមង្គល​មហាប្រសើរ និង​ជា​អ្នកមាន​សុ​ទិ​ដិ្ឋ​និយម​ខ្ពស់​ក្នុង​ការ​សម្រេច​កិច្ចការ​សំខាន់​ៗ ហើយ​ទទួលលទ្ធផល​ល្អ ។

៣-​ពណ៌​ទឹកក្រូច ជា​ពណ៌​មួយ ដែល​បង្ហាញ​ថា លោក​អ្នកជា​មនុស្ស​ដែល​វាយតម្លៃ​ស្រាល​លើ​ការងារ ព្រោះ​សមត្ថភាព​ពិត​ដែល​ខ្លួន​មាន និង​ជា​មនុស្ស​ហាក់ដូចជា​វាយឫក​បន្តិច ទាំងនេះ​ក៏​ដោយសារ​ខ្លួន​យល់​ថា​ធ្វើ​អ​ញ្ចឹ​ង​ត្រឹមត្រូវ តែ​ជា​មនុស្ស​ដែល​មាន​សន្តាន​ចិត្តល្អ​អាច​ឲ្យ​អ្នកផង​ទាំងពួង​ពឹងពាក់​បាន​។ មនុស្ស​ប្រភេទ​នេះ​ច្រើន​ជា​អ្នកមាន​សំណាង​តាំងពី​កំណើត​មក​។ លេខ​ហុងស៊ុយ​៩៩៩ លេខ​នាំ​លាភ​សំណាង ៨១

៤-​ពណ៌​ក្រហម លេខ​ហុងស៊ុយ​៧៧៧ លេខ​នាំ​លាភ​សំណាង ៥២ មាន​ន័យ​ថា ជា​ពណ៌​ស្រស់ស្រាយ ច្រើន​ជា​មនុស្ស​ឡូយឆាយ​។ អ្នក​និយម​ចូល​ចិត្ត​ប្រើ​ពណ៌​ក្រហម​អាច​បង្ហាញ​បាន​ថា ជា​មនុស្ស​ដែល​មាន​ទំនុកចិត្ដ​ខ្ពស់ និង​ចង់​បង្ក​ភាព​ទាក់ទាញ​អារម្មណ៍​មនុស្ស​នៅ​ជុំវិញ​ខ្លួន​។ តាម​ក្បួនហោរ​អះអាង​ថា ពណ៌​ក្រហម​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ពណ៌​ហុងស៊ុយ ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាងគេ ក្នុង​ចំណោម​ពណ៌​ទាំងអស់ អ្នក​ដែល​និយម​ចូល​ចិត្ត​ប្រើប្រាស់​ពណ៌​ប្រភេទ​នេះ ជា​អ្នក​ដែល​មានសំណាង និង​រស់នៅ​ដោយ​សុភមង្គល ។

៥-​ពណ៌​ស លោក​អ្នក​ចូល​ចិត្ត​ពណ៌​ស​បង្ហាញ​ពី​ភក្តីភាព​បរិសុទ្ធ​របស់​ខ្លួន រស់នៅ​ជាមួយនឹង​ភាព​ស្រស់ថ្លា​។ លេខ​ហុងស៊ុយ​៥៥៥ លេខ​នាំ​លាភ​សំណាង ១៤ អ្នក​ចូល​ចិត្ត​ប្រើ​ពណ៌​ស តាម​ជើង​លេខ​បាន​បញ្ជាក់​ថា​ជា​មនុស្ស​មាន​បង្កប់​លក្ខណៈ​ពិសេស​ជា​ច្រើន​បង្ក​លក្ខណៈ​ងាយស្រួល​នឹង​ការ​ទំនាក់ទំនង​ជាមួយ​អ្នកធំ​ៗ ដោយសារ​ចរិយា​របស់​អ្នក​ល្អ​ឥត​ខ្ចោះ​។

៦-​ពណ៌​ខ្មៅ មិន​ថា​លោក​អ្នកជា​មនុស្ស​ប្រុស​ឬ​ក៏​ស្រី ដែល​និយម​ចូល​ចិត្ត​ប្រើ​ពណ៌​ខ្មៅ បង្ហាញ​ពី​ចិត្ត​ទូលាយ មាន​អំណាច​ដ៏​ខ្លាំងក្លា និង​ជា​អ្នកមាន​ព្រេងវាសនា​ជា​អ្នកដឹកនាំ ចំណែកឯ​មនុស្ស​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ច្រើន​ខ្លាច​ឥទ្ធិពល​របស់​អ្នក​។ លេខ​ហុងស៊ុយ​៥៤៩ លេខ​នាំ​លាភ​សំណាង ៣៦

៧-​ពណ៌​ស្វាយ លេខ​ហុងស៊ុយ​៧៩២ លេខ​នាំ​លាភ​សំណាង ២៧​បង្ហាញ​ថា​ជា​មនុស្ស​ដែល​រស់នៅ​ទាន់សម័យ​និយម និង​ភាព​រុងរឿង​ក្នុង​ជីវិត​របស់​អ្នក​។ អ្នក​ចូល​ចិត្ត​ប្រើ​ពណ៌​នេះ​ក៏​បង្ហាញ​ពី​ភាព​ប៉ិន​ប្រសប់ និង​មានគំនិត​ច្នៃប្រឌិត​អ្វី​ដែល​ថ្មី​ៗ​។ មនុស្ស​ប្រភេទ​នេះ​ច្រើន​រស់នៅ​ប្រកបដោយ​សេចក្តីសុខ និង​មានភ័ព្វ​សំណាង​រស់នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ត្រឹម​វ័យ​កណ្តាល ។