ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​មែន! ខាន់ ជេ​ម​ស៍ ឆាត​ខ្ចី​លុយ​គេ​តាម​ហ្វេ​ស​ប៊ុ​ក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​លោក​ខាន់ ជេ​ម​ស៍ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បាន​ឆាត​ទៅ​ខ្ចី​លុយ​គេ​ពី​ម្នាក់​ទៅ​ម្នាក់ ក្នុង​នោះ​ក៏​មាន​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ។ វា​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​ចំពោះ​ការ​ធ្លាក់ខ្លួន រហូត​កាត់​ខ្មាស​ខ្ចី​លុយ​គេ​របស់​លោក​ខាន់ ជែ​ម​ស៍ ។…

រាជធានី​ភ្នំពេញ ៖​ តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​លោក​ខាន់ ជេ​ម​ស៍ តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​បាន​ឆាត​ទៅ​ខ្ចី​លុយ​គេ​ពី​ម្នាក់​ទៅ​ម្នាក់ ក្នុង​នោះ​ក៏​មាន​អ្នកសិល្បៈ​ដូច​គ្នា​ផង​ដែរ។ វា​ធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​ចំពោះ​ការ​ធ្លាក់ខ្លួន រហូត​កាត់​ខ្មាស​ខ្ចី​លុយ​គេ​របស់​លោក​ខាន់ ជែ​ម​ស៍ ។

តារាចម្រៀង​លោក​ខាន់ ជេ​ម​ស៍ បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នោះ ព្រោះ​លោក​មិន​បាន​ឆាត​ទៅ​ខ្ចី​លុយ​គេ​ទេ ។ ដូច្នេះ​ហើយ​​​លោក​បាន​ស្រាយ​បំភ្លឺ ភ្លាម​ៗ បន្ទាប់​ពី​រឿងរ៉ាវ​មួយ​នេះ​ត្រូវ​បាន​ទម្លាយ​ដោយ​តារា​ចម្រៀង​រួម​ផលិតកម្ម ។ លោក​ខាន់ ជេ​ម​ស៍ បាន​ស្នើ​សុំ​ឲ្យ​មិត្តភក្តិ និង​ទស្សនិកជន​កុំ​ភាន់​ច្រឡំ ព្រោះ​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ត្រូវ​គេ​លួច​យក​ប្រើ​ដោយ​មិនដឹង​ខ្លួន ។

លោក​ខាត់ ជេ​ម​ស៍ បាន​ប្រកាស​ថា «​ចាប់ពី​ថ្ងៃនេះ​តទៅ​(១៥​កក្កដា​២០១៨) គឺ​ខ្ញុំបាទ​ឈប់​​ប្រើ Account Facebook ឈ្មោះ «​ខាន់ មក​រា »​នេះ​ទៀត​ហើយ ពីព្រោះ​ម្សិលមិញ​មាន​គេ​លួច​យក Account Facebook ខាន់ ជេ​ម​ស៍ របស់ខ្ញុំ​គឺ​គាត់​បាន​លួច​យក​ទៅ​ប្រើ​ទៀត ដូច្នេះ​បើ​មាន Account Facebook ឈ្មោះ ខាន់ មក​រា ឆាត​ទៅ​ខ្ចី​លុយ ឬ​និយាយ​ពាក់ព័ន្ធ​រឿង​នយោបាយ ឬ​ក៏​និយាយ​អ្វី​ផ្ដេសផ្ដាស​ខ្ញុំបាទ​មិន​ទ​ទួ​ស​ខុស​ត្រូវ​ឡើយ ។

គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់ខ្ញុំ​ដែល​គេ​បាន​លួច​នោះ​ក៏​បាន​ឆាត​ទៅ​នារី​ៗ​មួយ​ចំនួន​ដោយ​ប្រើប្រាស់​នូវ​ពាក្យ​អសុរោះ​ជា​ច្រើន​ផង​ដែរ ។ ហេតុនេះ​សូមកុំ​មានការ​យល់​ច្រឡំ ដ្បិត​រូប​ខ្ញុំ​មិន​បានដឹង​រឿង​អ្វី​ទាំងអស់​»​។

រំលង​បាន​ប៉ុន្មាន​ថ្ងៃ គណនេយ្យ​ដែល​គេ​លួច​យក​នោះ ត្រូវ​តារាចម្រៀង​លោក​ខាន់ ជេ​ម​ស៍​ ទាញ​យក​មក​វិញ​បាន និង​ការ​ការពារ​ខ្លាំង​ជាង​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ