ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកសមុទ្រ​កើន​ខ្ពស់​អាច​ប៉ះពាល់​​សេដ្ឋកិច្ច​ដ៏​មហាសាល

5 ឆ្នាំ មុន

មានការ​ព្យាករ​ថា ​ប្រសិនបើ​ប្រទេស​នៅ​លើ​ពិភពលោក​មិន​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង​កាត់​បន្ថយ​អាកាសធាតុ​ក្ដៅ​នៅ​លើ​ផែនដី​ឲ្យ​បាន​២​អង្សា​សេ​ទេ នឹង​ឈាន​ទៅ​រក​ការ​កើន​ឡើង​កម្រិត​នីវ៉ូទឹក​សមុទ្រ និង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដ៏​អាក្រក់ ខណៈ​ពេល​អ្នក​សមុទ្រ​សាស្ត្រ​ជាតិ​របស់​អង់គ្លេស​បញ្ជាក់​ថា កម្រិត​ទឹកសមុទ្រ​នឹង​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​ពិភពលោក​បាត់បង់​យ៉ាង​មហាសាល ។ អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ពី​ផល​ប៉ះពាល់​ពី​កំណើន​នីវ៉ូទឹក​សមុទ្រ ឬ​ហៅ​ថា​«Dynamic Interactive…

មានការ​ព្យាករ​ថា ​ប្រសិនបើ​ប្រទេស​នៅ​លើ​ពិភពលោក​មិន​ប្រតិបត្តិ​តាម​កិច្ចព្រមព្រៀង​កាត់​បន្ថយ​អាកាសធាតុ​ក្ដៅ​នៅ​លើ​ផែនដី​ឲ្យ​បាន​២​អង្សា​សេ​ទេ នឹង​ឈាន​ទៅ​រក​ការ​កើន​ឡើង​កម្រិត​នីវ៉ូទឹក​សមុទ្រ និង​ផ្ដល់​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដ៏​អាក្រក់ ខណៈ​ពេល​អ្នក​សមុទ្រ​សាស្ត្រ​ជាតិ​របស់​អង់គ្លេស​បញ្ជាក់​ថា កម្រិត​ទឹកសមុទ្រ​នឹង​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​ពិភពលោក​បាត់បង់​យ៉ាង​មហាសាល ។

អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ពី​ផល​ប៉ះពាល់​ពី​កំណើន​នីវ៉ូទឹក​សមុទ្រ ឬ​ហៅ​ថា​«Dynamic Interactive Vulnerability Assessment» ថា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​នៅ​អា​សុ​ី អាច​ប្រឈម​មុខ​នឹង​ទឹកជំនន់ ខណៈ​ពេល​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នឹង​ជួប​លើ​បញ្ហា​នេះ​តិចតួច ព្រោះ​មាន​មូលដ្ឋាន​ការពារ​ដ៏​រឹង​មាំ ។ ប្រសិនបើ​ស្ថានភាព​កម្តៅ​ផែនដី​មិន​ថយ​ចុះ​នឹង​បង្ក​ឲ្យ​ពិភពលោក​មានការ​ចំណាយ​ខ្ពស់​ដល់​ទៅ​១៤.០០០.០០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២១០០ ។

សំខាន់​ជាង​នេះ​នៅ​ពេល​កម្រិត​នីវ៉ូទឹក​សមុទ្រ​ឡើង​ខ្ពស់​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​អភិ​វ​ឌ្ឃ​ន៍​តាម​តំបន់ឆ្នេរ រួម​ទាំង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​នៅ​ក្បែរ​មាត់​សមុទ្រ ។ ចំណែក​ប្រទេស​មាន​លក្ខណៈ​ជា​កោះ តូច​ៗ​មាន​ផ្ទៃដី​ក្នុង​ជម្រាល​ទាប​នឹង​មាន​ហានិភ័យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​សម្ពាធ​ធនធានធម្មជាតិ និង​បរិស្ថាន​ធ្ងន់​ទ្វេរ
ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ