ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលវេលា​ក្តី វ័យ​ក្តី​កន្លង​ទៅ ហៅ​មក​វិញ​មិន​បាន​ទេ

5 ឆ្នាំ មុន

ច្បាប់​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា ឥ​តិ​ប​ត្តិ វ​យោ ខ​ណោ​ត​ថេ​វ កាលណា​ខណៈ​កន្លង​ទៅ វ័យ​របស់​យើង​ក៏​កន្លង​ទៅ​ជាមួយ​រាល់​ៗ​ដង្ហើម រាល់​ៗ​វិនាទី ពុំ​មាន​សម្រាក យើង​ក៏​កាន់តែ​ឈាន​ទៅ​រក​សេចក្តីស្លាប់​ដូច្នោះ​ដែរ ។…

ច្បាប់​ព្រះពុទ្ធ​សាសនា​បាន​បង្ហាញ​ថា ឥ​តិ​ប​ត្តិ វ​យោ ខ​ណោ​ត​ថេ​វ កាលណា​ខណៈ​កន្លង​ទៅ វ័យ​របស់​យើង​ក៏​កន្លង​ទៅ​ជាមួយ​រាល់​ៗ​ដង្ហើម រាល់​ៗ​វិនាទី ពុំ​មាន​សម្រាក យើង​ក៏​កាន់តែ​ឈាន​ទៅ​រក​សេចក្តីស្លាប់​ដូច្នោះ​ដែរ ។

បើ​ពេលវេលា​កន្លង​ហួស​ទៅ​ហើយ យើង​មិន​អាច​ហៅ​ឱ្យ​ត្រឡប់​មក​វិញ​បាន​ទេ ឯ​វ័យ​របស់​យើង​ដែល​ឆ្លង​ផុត​ទៅ​ហើយ ក៏​មិន​អាច​នឹង​ហៅ​ឱ្យ​ត្រឡប់​មក​ក្រោយ​វិញទៀត​បាន​ដូច​គ្នា​។

កា​លោ យល​តិ ភូ​តា​និ ល​ព្វា​នេ​វ ល​ហត្ត​នា កាល​វេលា​រមែង​ទំពា​ស៊ី​នូវ​សព្វ​សត្វ ព្រម​ជាមួយនឹង​ខ្លួន​របស់​វា​ផង បើ​យល់​ច្បាស់​យ៉ាងនេះ​ហើយ​យើង​ត្រូវ​សាង​នូវ​អ្វី​ដែល​ល្អ អ្វី​ដែល​មាន​ផលប្រយោជន៍​ទុក​សម្រាប់​ខ្លួន​និង​បច្ឆាជន​កុំឱ្យ​ពេលវេលា​ស៊ី​ប្រយោជន៍​របស់​យើង​ទៅ​ទទេ​ៗ ។

ត​តិ វ​ស្ស​ដ្ឋ​កម្ម​ន្តេ អត្ថា អ​ច្ចេ​ន្តិ ប្រយោជន៍​រមែង​កន្លង​ហួស​ជន​ដែល​បោះបង់​ចោលការ​ងារ សេចក្តី​ថា បុគ្គល​ដែល​ចូល​ចិត្ត​និយាយ​ថា ខ្លួន​មាន​វ័យ​នៅ​ក្មេង ចូល​ចិត្ត​ថា មាន​ពេលវេលា​នៅ​ច្រើន​ទៀត ។ ដោយសារ​តែ​ការ​យល់​ខុស​បែប​នេះ​ក៏​ចេះ​តែ​បណ្តោយ​ឱ្យ​ពេលវេលា​កន្លង​ទៅ​ទទេ​ៗ ចំណែកឯ​គុណប្រយោជន៍​ក៏​រមែង​កន្លង​ទៅ​ជាមួយនឹង​ពេលវេលា​ផង​ដែរ ព្រោះ​ពេលវេលា​នេះឯង​ជា​តួ​សំខាន់​នៃ​គុណប្រយោជន៍​បច្ចុប្បន្ន ។