ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ណាស់ ! យក​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ

5 ឆ្នាំ មុន
  • កំពត

ខេត្ត​កំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង០​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ កក្កដា ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច​ខេត្តកំពត មានការ​ចុះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែលជាប់​ពាក់​ព័ន្ធ​ករណី​ធ្វើ​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ…

ខេត្ត​កំពត ៖ សេចក្តីរាយការណ៍​បឋម​បាន​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង០​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ កក្កដា ​​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រាច​ខេត្តកំពត មានការ​ចុះ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ដែលជាប់​ពាក់​ព័ន្ធ​ករណី​ធ្វើ​ចរាចរ​ប្រាក់​ដុល្លារ​ក្លែងក្លាយ ស្ថិត​នៅ​ក្នុង​កាស៊ីណូមួយកន្លែង ​ក្នុងភូមិ​ថ្កូវ ឃុ​ឫស្សី ស្រុក​កំពង់​ត្រាច​ ខេត្ត​កំពត ។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​​សង្ស័យ​ខាងលើ ឈ្មោះ ហុង សុ​ម៉ា​លី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ខេត្តកំពត ​។

បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រីសង្ស័យ​បាន​យកក្រដាស​​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ចំនួន​៥០០​ដុល្លារ​អា​មេ​
រិ​ក (ប្រភេទ​ក្រដាស​១០០) ចំនួន​៥​​សន្លឹក​ទៅ​ដូរ ​ហើយ​​លេងល្បែង​ក្នុង​កាស៊ីណូ​នោះ ។ ​ពេល​នោះ​ ក៏​ត្រូវ​បាន​សន្តិសុខ ​សហ​ការ​​ជាមួយ​សមត្ថកិច្ច ទើប​មានការ​ឃាត់ខ្លួន និង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​ ។

ព័ត៌មានលម្អឹតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព  ។

អត្ថបទសរសេរ ដោយ