ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆមាស​ទី​១​បន្ត​រីក​ចម្រើន​ប្រកបដោយ​ភាព​ជឿជាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បាន​បន្ត​រីក​ចម្រើន​ប្រកបដោយ​ភាព​ជឿជាក់ ដោយ​រក្សា​បាន​នូវ​សិ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អ​ប្រសើរ​, អត្រា​អតិផរណា​ស្មើ​ជាង​២%, អត្រា​ប្តូរ​ប្រាក់​ស្ថិត​ក្នុង​រង្វង់​៤​ពាន់​រៀល​ក្នុង​១​ដុល្លារ ហើយ​ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​មនុស្ស​ម្នាក់​រំពឹង​ថា នឹង​កើនឡើង​ដល់​១.៥៦៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ សេដ្ឋកិច្ច​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆមាស​ទី​១​ឆ្នាំ​នេះ បាន​បន្ត​រីក​ចម្រើន​ប្រកបដោយ​ភាព​ជឿជាក់ ដោយ​រក្សា​បាន​នូវ​សិ្ថ​រ​ភាព​ម៉ាក្រូសេដ្ឋកិច្ច​ល្អ​ប្រសើរ​, អត្រា​អតិផរណា​ស្មើ​ជាង​២%, អត្រា​ប្តូរ​ប្រាក់​ស្ថិត​ក្នុង​រង្វង់​៤​ពាន់​រៀល​ក្នុង​១​ដុល្លារ ហើយ​ផលិតផល​សរុប​ក្នុងស្រុក​សម្រាប់​មនុស្ស​ម្នាក់​រំពឹង​ថា នឹង​កើនឡើង​ដល់​១.៥៦៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ កក្កដា ។

តាម​សេចក្តី​ប្រកាស ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​នេះ អត្រា​អតិផរណា​មាន​កម្រិត​២,៦% និង​អត្រា​ប្តូរ​ប្រាក់​មាន​ស្ថិរភាព​ក្នុង​រង្វង់​៤.០៣៧​រៀល​ក្នុង​១​ដុល្លារ ។ ស្ថិរភាព​នេះ​បាន​បន្ត​ពង្រឹង​ទំនុកចិត្ត​របស់​ភ្នាក់ងារ​សេដ្ឋកិច្ច​ក្នុង​ការ​បង្កើន​ការ​វិនិយោគ​, ការ​ប្រើប្រាស់ និង​សកម្មភាព​ពាណិជ្ជកម្ម​នានា ស្រប​តាម​ការ
កើនឡើង​នៃ​ចំណូល ហើយ​ផលិតផល​សរុប​ក្នុងស្រុក​(​ផ​.​ស​.​ស​.) ក្នុង​មនុស្ស​ម្នាក់​ៗ​រំពឹង​ថា នឹង​កើនឡើង​ដល់​១.៥៦៣​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨​នេះ​។ លើស​ពី​នេះ ទុនបម្រុង​អន្តរជាតិ​បាន​កើនឡើង​ស្មើនឹង​ប្រមាណ​៦​ខែ​នៃ​ការ​នាំ​ចូល​ទំនិញ និង​សេវា ។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរជាតិ​បាន​បង្កើន​ភាព​ធន់​នៃ​សេដ្ឋកិច្ច​កម្ពុជា​ចំពោះ​ការ​ប៉ះទង្គិច​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ជាយថាហេតុ ។

ទន្ទឹម​នឹង​នេះ ធនាគារជាតិ​នៃ​កម្ពុជា​លើក​ឡើង​ថា ការ​ប្រើប្រាស់​ប្រាក់​រៀល​ត្រូវ​បាន​លើកកម្ពស់​ជា​លំដាប់ ហើយ​បច្ចុប្បន្ន ការ​ចរាចរ​ប្រាក់​រៀល​បាន​កើនឡើង​ប្រមាណ​២២% ខ្ពស់​ជាង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​មុន (១៨%) ដោយសារ​កំណើន​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មក​លើ​ប្រាក់​រៀល ។ វិស័យ​ធនាគារ​បាន​បន្ត​រួមចំណែក​យ៉ាង​សកម្ម ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​បរិ​យា​ប័ន្ន ។ ឥណទាន​ត្រូវ​បាន​ផ្តល់​ដល់​គ្រប់​វិស័យ​ចម្បង​ៗ​នៃ​សេដ្ឋកិច្ច ដោយ​បាន​កើនឡើង​ក្នុង​អត្រា​១៨,៨%​ក្នុង​១​ឆ្នាំ ដែល​ជា​កម្រិត​សម​ស្រប​សម្រាប់​គាំទ្រ​ការ​រីក​ចម្រើន​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ ។ កំណើន​ឥណទាន​នេះ​បាន​ពឹងផ្អែក​កាន់តែ​ច្រើន​លើ​ប្រាក់​បញ្ញើ​ក្នុងស្រុក ដែល​មាន​កំណើន​២២% ។

លើស​ពី​នេះ អត្រា​ការ​ប្រាក់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ បាន​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់ គឺ​ប្រមាណ ៣៤%​ចំពោះ​ឥណទាន​ជា​ប្រាក់​រៀល និង​២៩%​សម្រាប់​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​នៅ​ឆ្នាំ​២០១៦ មក​ស្មើ​ត្រឹម​១៧,៨៥% និង​១៧,១៥% រៀង​គ្នា​។ ការ​ធ្លាក់​ចុះ​នេះ បាន​ផ្តល់​ភាព​អំណោយផល​ដល់​ប្រជា​កសិករ សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការ​ទទួល​បាន​ឥណទាន​ពី​វិស័យ​មីក្រូហិរញ្ញវត្ថុ​ក្នុង​កម្រៃ​សម​ស្រប សម្រាប់​លើក​ស្ទួយ​ជីវភាព​រស់នៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ ។

ម្យ៉ាងទៀត ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ទប់ស្កាត់​ចរាចរណ៍ និង​ការ​ដោះ​ដូរ​រូបិយប័ណ្ណ​អេ​ឡិច​ត្រូ​និក (cryptocurrency) ដែល​គ្មាន​ការ​អនុញ្ញាត និង​ផ្តល់​កម្ចី​ជាមួយ​អត្រា​ការ​ប្រាក់​ខ្ពស់​របស់​អ្នក​ផ្តល់​កម្ចី​ខុសច្បាប់ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​កុំឱ្យ​ចាញ់បោក និង​ខាតបង់​ដោយសារ​ជនខិលខូច​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ