ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​តា​ត្រៀមខ្លួន​ធ្វើ​ម្ចាស់ផ្ទះ WORLD CUP 2022 រួចរាល់ ​ក្រោយ​ដកស្រង់​បទ​ពិសោធន៍​ពី​រុ​ស្ស៊ី

5 ឆ្នាំ មុន

យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​រុ​ស្ស៊ី Tass បានឱ្យ​ដឹង​ថា ប្រទេស​កា​តា​ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup 2022 បាន​ត្រៀមខ្លួន​រួចរាល់​បន្ទាប់​ពី​ដកស្រង់​បទ​ពិសោធន៍​នានា​ពី​រុ​ស្ស៊ី​មួយ​រយៈ​កន្លង​មកនេះ ។ មន្ត្រីជាន់ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​កា​តា…

យោង​តាម​ការ​ចេញផ្សាយ​របស់​គេហទំព័រ​រុ​ស្ស៊ី Tass បានឱ្យ​ដឹង​ថា ប្រទេស​កា​តា​ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ World Cup 2022 បាន​ត្រៀមខ្លួន​រួចរាល់​បន្ទាប់​ពី​ដកស្រង់​បទ​ពិសោធន៍​នានា​ពី​រុ​ស្ស៊ី​មួយ​រយៈ​កន្លង​មកនេះ ។

មន្ត្រីជាន់ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​កា​តា លោក Khalid Al Naama បាន​និយាយ​ថា​ «​យើង​បាន​បញ្ជូន​គណៈប្រតិភូ​ជាង​៨០​នាក់​ទៅរុ​ស្ស៊ី​ដើម្បី​សង្កេត និង​ដកស្រង់​បទ​ពិសោធន៍​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ World Cup» ។

លោក Al Naama បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​យើង​នឹង​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ទី​នេះ ជា​ពិសេស​គឺ​ការ​រៀបចំ​ឱ្យ​មាន​លេខ​សម្ងាត់​ដើម្បី​សម្គាល់​ខ្លួន​អ្នកចូលរួម​ទស្សនា ហើយ​យើង​នឹង​ពិចារណា​អនុវត្ត​វិធានការ​នេះ នៅ​ពេល​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ» ។​

មន្ត្រីជាន់ខ្ពស់​រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា លោក​បាន​ទៅ​មើល​ពហុ​កីឡដ្ឋាន​៣​ផ្សេង​គ្នា​នៅ​រុ​ស្ស៊ី តែ​លោក​ចាប់អារម្មណ៍​ពហុ​កីឡដ្ឋាន Spartak ជាងគេ ព្រោះថា​លោក​សង្កេត​ឃើញ​នូវ​ការ​រៀបចំ​ដ៏​ល្អ​ប្រណីត​នៅ​ទីនោះ គួប​ផ្សំ​នឹង​ការ​ផ្តល់​សេវា​គ្រប់​បែប​យ៉ាង ។

ចំពោះ World Cup ២០២២ កា​តា​នឹង​ប្រើប្រាស់​ពហុ​កីឡដ្ឋាន​ក្នុង​ទីក្រុង​ចំនួន​៧​ផ្សេង​គ្នា សម្រាប់​​បម្រើ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២១ វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី​១៨ ធ្នូ ឆ្នាំ​២០២២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ