ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិច​អត់​ដឹង ​! ក្លិប MAN CITY​ បាន​បំបែកកំណត់​ត្រា​មួយ​នៅ WORLD CUP 2018

5 ឆ្នាំ មុន

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ២០១៨ បាន​ឈាន​ចូល​ដល់​រាត្រី​ដណ្តើម ពាន​ក្រោយ​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ គឺ​មាន់គកបារាំង និង​ក្រឡា​អុក​ក្រូ​អាស៊ី​ដែល​ពួក​គេត្រូវ​​​ប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​លើ​សមរភូមិ​វាលស្មៅ​នៅ​ក្នុង​ទឹកដី​រុ​ស្ស៊ី ។ នៅ​ក្នុង​ព្រឹត្តិការណ៍…

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ២០១៨ បាន​ឈាន​ចូល​ដល់​រាត្រី​ដណ្តើម
ពាន​ក្រោយ​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ គឺ​មាន់គកបារាំង និង​ក្រឡា​អុក​ក្រូ​អាស៊ី​ដែល​ពួក​គេត្រូវ​​​ប្រកួត​ស៊ីសាច់ហុតឈាម​គ្នា​លើ​សមរភូមិ​វាលស្មៅ​នៅ​ក្នុង​ទឹកដី​រុ​ស្ស៊ី ។

នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ២០១៨ នេះ​ដែរ គេ​សង្កេត​ឃើញ​ថា ក្លិប Man City បាន​​បំបែក​កំណត់​ត្រា​ពិសេស​មួយ​នៅ​ក្នុង​ការប្រកួត​ដ៏​ធំ​នេះ ពោល​គឺ​មាន​កីឡាករ​ដល់​ទៅ១៦​រូប​បង្ហាញខ្លួន វ៉ា​ដាច់​ក្លិប​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា Real Madrid(១៥​រូប​), Barcelona(១៤​រូប​), Paris SG, Tottenham Hotspur និង​Chelsea(១២​រូប​) ។ ខណៈ​ក្លិប Juventus, Man Utd, Bayern(១១​រូប​) និង​ក្លិប​Atletico(៩​រូប​) ។

កីឡាករ​ទាំង​១៦​រូប​របស់​ក្លិប ​Man City​នេះ ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​(២​រូប​), បែ​ល​ហ្ស៊ិ​ក​(២​រូប​) ប្រេ​ស៊ី​ល​(៤​រូប​), អង់គ្លេស​(៤​រូប​), បារាំង​(១​រូប​), អា​ល្លឺ​ម៉​ង់​(១​រូប​), អេ​ស្ប៉ា​ញ​(១​រូប​) និង​ព័រ​ទុ​យហ្គា​ល់​(១​រូប​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ