ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយោជន៍​ធំ​ៗសំខាន់​៣​ដែល រុ​ស្ស៊ី ទាញ​បាន​ពី World Cup 2018

5 ឆ្នាំ មុន

ព្រឹត្តិការណ៍​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក (World Cup) ២០១៨ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ បន្ទាប់​ពី​ប្រើ​រយៈពេល​អស់​មួយ​ខែ ចាប់តាំងពី​ថ្ងៃ​បើក​ឆាក​ទី​១៤​មិថុនា រហូត​មក​ដល់​ថ្ងៃ​ទី​១៥ កក្កដា ម្សិលមិញ​នេះ…

ព្រឹត្តិការណ៍​បាល់ទាត់​ដណ្តើម​ពានរង្វាន់​ពិភពលោក (World Cup) ២០១៨ បាន​បញ្ចប់​ទៅ​ដោយ​ជោគជ័យ បន្ទាប់​ពី​ប្រើ​រយៈពេល​អស់​មួយ​ខែ ចាប់តាំងពី​ថ្ងៃ​បើក​ឆាក​ទី​១៤​មិថុនា រហូត​មក​ដល់​ថ្ងៃ​ទី​១៥ កក្កដា ម្សិលមិញ​នេះ ខណៈ​ក្រុម​ម្ចាស់​ជើងឯក​យើង​ក៏​បាន​រក​ឃើញ​ហើយ​ផង​ដែរ ។

វា​ជា​លើក​ដំបូង​បំផុត​ដែល​ប្រទេស​រុ​ស្ស៊ី​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​នេះ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ស្រប​ពេល​ក្រុម​ជម្រើសជាតិ​ពួក​គេ​មានឱកាស​ឡើង​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ តែ​ចាញ់​ក្រោម​ថ្វី​ជើង​ក្រូ​អាស៊ី​ក្នុង​លទ្ធផល​ទាត់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​៣​ទល់​៤ ។

បើ​ក្រឡេក​មើល​ឱ្យ​ស៊ីជម្រៅ​វិញ យើង​នឹង​ដឹង​ថា ប្រទេស​មហាអំណាច​សេដ្ឋកិច្ច យោធា​មួយ​នេះ ទទួល​បាន​ផលប្រយោជន៍​យ៉ាងច្រើន ពី​ការ​រៀបចំ​ព្រឹ​តិ្ត​ការណ៍ World Cup​នេះ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ។

ទន្ទឹម​នឹង​នេះ ប្រធាន​គណៈកម្មាធិការ​រៀបចំ​កម្មវិធី​ក្នុង​តំបន់ និង​ជា​សេដ្ឋវិទូ​រុ​ស្ស៊ី លោក Arkady Dvorkovich បាន​ថ្លែងប្រាប់​ភ្នាក់ងារ​សារព័ត៌មាន Tass ថា «រុ​ស្ស៊ី​ទាញ​បាន​ប្រយោជន៍​​ជា​ច្រើន​ពី World Cup ប៉ុន្តែ​ខ្ញុំ​សូម​លើកយក​តែ​៣​ចំណុច​សំខាន់​ៗប៉ុណ្ណោះ​មក​និយាយ ។ សំខាន់​ទី​១-​គឺ​ហេ​ដ្ឋារចនាសម្ព័ន្ធ ជា​ពិសេស​ចំពោះ​ការ​អភិវឌ្ឍ​វិស័យ​កីឡា​របស់​កុមារ និង​យុវជន ។ ទីលាន​ហ្វឹកហាត់​បាល់ទាត់​ថ្មី​ៗ​ប្រមាណ​៧០​កន្លែង​ទូ​ទាំង​ប្រទេសនឹង​ត្រូវ​ដាក់​ឱ្យ​ប្រើប្រាស់​ដើម្បី​បង្វឹក​ពួក​គេ ។ រីឯ​ការ​រៀបចំ​ខ្លួន ការ​ចូលរួម​ពី​អ្នក​ស្ម័គ្រចិត្ត និង​ការ​រក្សា​សណ្តាប់ធ្នាប់​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ ជា​ចំណុច​សំខាន់​ទី​២​ដែល​រុ​ស្ស៊ី​បាន​សិក្សា និង​ឈ្វេងយល់​រឹតតែ​ច្បាស់​ពី​របៀប​នៃ​ការ​រៀបចំ​ព្រឹត្តិការណ៍​ធំ​ៗ» ។

ចំណុច​សំខាន់​ចុង​ក្រោយ លោក Dvorkovich បាន​បញ្ជាក់​ថា​ «​យើង​បាន​បង្ហាញ​ពី​ភាព​បើក​ចំហ និង​ការ​ធ្វើ​បដិសណ្ឋារកិច្ចរបស់​យើង​ចំពោះ​ពិភពលោក​ទាំងមូល ។ ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ និង​ការទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ភ្ញៀវ​ទេសចរ​នានា​អំឡុង​ព្រឹត្តិការណ៍ World Cup នេះ ជា​ផ្នែក​ចម្បង​ដ៏​សំខាន់​បំផុត​មួយ​ដែល​អាច​ឱ្យ​ពិភពលោក​កាន់តែ​ស្គាល់ និង​ធ្វើ​ឱ្យ​ប្រទេស​មួយ​នេះ​រឹតតែ​ក្លាយជា​គោលដៅ​ទេសចរណ៍​នា​ពេល​អនាគត» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ