ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ទល់​ព្រឹក​នេះ​ហើយ​ទឹក​នៅ​តែ​…​និង​បន្ត​អួរ​អាប់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់​ទឹកបាន​ស្រក​ទៅ​វិញ បន្ទាប់​ពី​ឡើង​យ៉ាង​ខ្លាំង​ចាប់ពី​ព្រលប់​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ដែល​បង្ក​ឡើង​ដោយ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​រហូត​អាជ្ញាធរ​ឈាន​ដល់​បិទ​ចរាចរណ៍​រថយន្ដ​ធន​ធំ​មិន​ឲ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ប្រមាណ​ជា​ជិត​១០​ម៉ោង ។ ដោយសារ​តែ​ទឹកបាន​ហូរ​ជន់​នៅ​លើ​ផ្លូវជាតិ​ប្រមាណ​ជា​ពី​១-២​តឹក ហើយ​បាន​ឲ្យ​ចរាចរណ៍​ឡើង​វិញ នៅ​ម៉ោង​ប្រមាណ​ជា​ជាង​៤​ជិត​ភ្លឺ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ស្រុក​ព្រៃ​នប់​ទឹកបាន​ស្រក​ទៅ​វិញ បន្ទាប់​ពី​ឡើង​យ៉ាង​ខ្លាំង​ចាប់ពី​ព្រលប់​ម៉ោង​ជិត​៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែកក្កដា​នេះ ដែល​បង្ក​ឡើង​ដោយ​អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ជោគ​ជាំ​រហូត​អាជ្ញាធរ​ឈាន​ដល់​បិទ​ចរាចរណ៍​រថយន្ដ​ធន​ធំ​មិន​ឲ្យ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ប្រមាណ​ជា​ជិត​១០​ម៉ោង ។

ដោយសារ​តែ​ទឹកបាន​ហូរ​ជន់​នៅ​លើ​ផ្លូវជាតិ​ប្រមាណ​ជា​ពី​១-២​តឹក ហើយ​បាន​ឲ្យ​ចរាចរណ៍​ឡើង​វិញ នៅ​ម៉ោង​ប្រមាណ​ជា​ជាង​៤​ជិត​ភ្លឺ ចូល​ដល់​ថ្ងៃ​ទី​១៦ កក្កដា​នេះ រហូត​មក​ទល់​ព្រឹក​នេះ ស្រប​ពេល​ដែល​ទឹក​ស្រក​ជា​បន្ដបន្ទាប់ ។

តាម​ប្រភព​ពី​មន្ដ្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ទោះបីជា​អាកាសធាតុ​នៅ​បន្ដ​អួរ​អាប់​យ៉ាងណា​ក៏​ដោយ​ក៏​ទឹកបាន​ស្រក​ជា​បន្ដបន្ទាប់​ទោះជា​យ៉ាងនេះ​ក្ដី សមត្ថកិច្ច​ស្ថាបន​ពាក់ព័ន្ធ​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ព្រោះ​អាកាសធាតុ​នៅ​តំបន់​នោះ​មាន​សភាព​អួរ​អាប់​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ