ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រួសារ​អ្នក​នឹង​អាច​មាន​សុភមង្គល​ខ្លាំង​ឱ្យ​ធ្វើ​តាម​វិធី​​​៥​មុខ​នេះ​ចូលគ្នា

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រួសារ​អ្នកមាន​សុភមង្គល​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ១- ក្រោយ​ពេល​ដែល​ស្វាមី​អ្នកធ្វើការ​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​គួរតែ​ប្រើ​ពេល​មួយ​នាទី ដើម្បី​និយាយ​រឿង​កំប្លែង​ឲ្យ​គេ​ស្តាប់ ឬ​ថើប​គេ​ក៏​បាន​ដែរ ទើប​អាច​ធ្វើ​ឲ្យ​គេ​អាច​ទម្លាក់​សម្ពាធ​ការងារ​ទាំងឡាយ​ចុះ​អស់​។ ដូចនេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​ធ្វើ​ឲ្យ​គ្រួសារ​អ្នកមាន​សុភមង្គល​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

១- ក្រោយ​ពេល​ដែល​ស្វាមី​អ្នកធ្វើការ​ត្រឡប់​មក​ផ្ទះ​វិញ អ្នក​គួរតែ​ប្រើ​ពេល​មួយ​នាទី ដើម្បី​និយាយ​រឿង​កំប្លែង​ឲ្យ​គេ​ស្តាប់ ឬ​ថើប​គេ​ក៏​បាន​ដែរ ទើប​អាច​ធ្វើ​ឲ្យ​គេ​អាច​ទម្លាក់​សម្ពាធ​ការងារ​ទាំងឡាយ​ចុះ​អស់​។ ដូចនេះ មនោសញ្ចេតនា​អ្នក​នឹង​អាច​កាន់តែ​ល្អ​បាន។

២- ក្នុង​រយៈពេល​មួយ​ខែ អ្នក​អាច​ចំណាយ​ពេលវេលា​ចុង​ស​ប្តា​ហ៍​ខ្លះ ដើម្បី​ដើរ​ផ្សារ និង​ធ្វើ​ម្ហូប​ជាមួយ​គ្នា​។ ការ​ធ្វើ​បែប​នេះ ក៏​អាច​បង្កើន​មនោសញ្ចេតនា​អ្នក​បាន​ដែរ ដោយ​ធ្វើ​ឲ្យ​អ្នក​មិន​មាន​អារម្មណ៍​ធុញ​នឹង​គ្នា​ឡើយ​។

៣- អ្នក​គួរតែ​ចាំ​ថា នៅ​ពេល​ដែល​ឈ្លោះ​គ្នា គ្មាន​នរណា​ត្រូវ ឬ​ខុស​ទេ មាន​តែ​ការ​ចេះ​យោគ​យល់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​តែ​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​អ្នក​មិន​ចង់​ឈ្នះ នោះ​គ្រួសារ​អ្នក​មិន​ងាយ​បែកបាក់​ឡើយ​។

៤- ក្រៅពី​រួម​ភេទ អ្នក​អាច​ប្រើ​សកម្មភាព​តូច​ៗ​មួយ​ចំនួន​ដែល​អាច​ប៉ះ​គ្នា ដើម្បី​បង្កើន​មនោសញ្ចេតនា​របស់​អ្នក​បាន​។

៥- ការ​រំលឹក​អា​នុ​ស្សាវ​រី​យ៍​ចាស់​ៗ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់តែ​ស្រឡាញ់​គ្នា​បាន ព្រោះ​​រូបភាព​ល្អ​ៗ​ទាំងនោះ នឹង​ធ្វើ​ឲ្យ​អ្នកមាន​ភាព​ផ្អែមល្ហែម​នឹង​គ្នា​បាន​។

ដូចនេះ អ្នក​នឹង​អាច​ទទួល​បាន​សុភមង្គល​ដែល​ពិត​មួយ​បាន​យ៉ាង​ងាយ​។ អ្នក​គួរតែ​ផ្សំ​គ្រឿង​ទាំង​៥​នេះ​ចូល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​​អ្នក ទើប​អាច​ទទួល​បាន​ភាព​សប្បាយ​​រីករាយ​៕ ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://www.health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ