ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ាស់​! Man City បំបែក​កំណត់​ត្រា​ដ៏​ពិសេស​​មួយ​នៅ World Cup ២០១៨

5 ឆ្នាំ មុន

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ២០១៨ ចូល​ដល់​រាត្រី​ដណ្តើម​ពាន​ក្រោយ​​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ គឺ​មាន់គក​បារាំង និង​ក្រឡា​អុក​ក្រូ​អាស៊ី​ ដែល​ពួក​គេ​នឹង ស៊ីសាច់ហុតឈាម​លើ​សមរភូមិ​វាលស្មៅ​ទឹកដី​រុ​ស្ស៊ី ។…

ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ២០១៨ ចូល​ដល់​រាត្រី​ដណ្តើម​ពាន​ក្រោយ​​រក​ឃើញ​ក្រុម​ខ្លាំង​ពីរ គឺ​មាន់គក​បារាំង និង​ក្រឡា​អុក​ក្រូ​អាស៊ី​ ដែល​ពួក​គេ​នឹង ស៊ីសាច់ហុតឈាម​លើ​សមរភូមិ​វាលស្មៅ​ទឹកដី​រុ​ស្ស៊ី ។

នៅ​ព្រឹត្តិការណ៍​នេះ​​ផង​ដែរ​ គេ​សង្កេត​ឃើញ​ថា ​ក្លិប Man City ដែល​ជា​ដៃគូ​សហការ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន Khmer Beverages បាន​បំបែក​កំណត់​ត្រា​ពិសេស​​មួយ​នៅ​ក្នុង​ការ​ប្រកួតដ៏​​ធំ​នេះ​ ពោល​គឺ​មាន​កីឡាករ ១៦ រូប​បង្ហាញខ្លួន​នៅ World Cup ២០១៨ វ៉ា​ដាច់​ក្លិប​ធំ​ៗ​ផ្សេង​ទៀត​ដូច​ជា Real Madrid (15), Barcelona (14), Paris SG, Tottenham Hotspur Chelsea (12) ។ ខណៈ​ក្លិប Juventus, Man Utd, Bayern (11) និង​ក្លិប Atletico (9) ។

ហើយ​កីឡាករ​សរុប​ទាំង ១៦ នាក់​នេះ​ ស្ថិត​ក្នុង​ក្រុម​ជម្រើសជាតិ​នៅ World Cup ២០១៨ ដូច​ជា​៖ អា​ហ្ស​ង់​ទី​ន (២) បែ​ល​ហ្ស៊ិ​ក (២) ប្រេ​ស៊ី​ល (៤) អង់គ្លេស (៤) បារាំង (១) អា​ល្លឺ​ម៉​ង់ (១) អេ​ស្ប៉ា​ញ (១) និង​ក្រុម​ព័រ​ទុ​យ​ហ្គា​ល់ (១) ។

គួរ​បញ្ជាក់​ថា ក្លិប Man City គឺជា​ដៃគូ​សហការ​ល្អ​ឥត​ខ្ចោះ​របស់​ក្រុមហ៊ុន Khmer Beverages ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ