ទ្រឹស្តីអប់រំតាមបែបបុណ្យបាបនៃព្រះពុទ្ធសាសនា រួមនៅត្រង់ធម៌ពីរប្រការគឺហិរិ និងឱត្តប្បៈ ខ្មាសបាប ខ្លាចបាបនេះឯង។ បើបុគ្គលខ្មាសអំពើអាក្រក់ ខ្លាចអំពើទុច្ចរិតហើយ សង្គមជាតិនឹងមានសុខសន្តិភាព ពលរដ្ឋរស់នៅដោយសុខសាន្ត។ ខាងក្រោមនេះជាទ្រព្យដ៏ប្រសើរ៧យ៉ាងៈ
១-សទ្ធា សេចក្តីជឿចំពោះហេតុដែលគួរជឿ
២-សីល រក្សាសីល៥ សីល៨ឱ្យម៉តចត់
៣-ហិរិ សេចក្តីខ្មាសបាប ខ្មាសទុច្ចរិត ខ្មាសអំពើអាក្រក់
៤-ឱត្តប្បៈ សេចក្តីស្លុតខ្លាចបាប ខ្លាចទុច្ចរិត
៥-ពាហុសច្ចៈ ភាពជាអ្នកបានរៀន បានស្តាប់ច្រើន
៦-ចាគៈ លះទ្រព្យរបស់ខ្លួនឱ្យដល់បុគ្គលដែលគួរឱ្យ
៧-បញ្ញា មានប្រជ្ញាឈ្លាសវៃក្នុងកិច្ចការទាំងពួង ។
បុគ្គលណាមានក្នុងធម៌ទាំង៧ប្រការនេះ បុគ្គលនោះនឹងមានសិរីសួស្តី រស់នៅដោយសុភមង្គលក្នុងក្រុមគ្រួសារ និងបានជាទីស្រឡាញ់រាប់អាននៃអ្នកផងទាំងពួង ។
ចែករំលែកព័តមាននេះ