ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបែក​សំណុំរឿងប្រើ​កាំភ្លើង​បា.ញ់​សមត្ថកិច្ច​ចរាចរណ៍​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កក្កដា ២០១៨ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលា​​ដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ដៃដល់​ឆក់​ទូ​រស​ព្ឌ័​បាន​ប្រើ​កាំភ្លើង​បាញ់​សមត្ថកិច្ច​ចរាចរណ៍​នគរបាល​ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កក្កដា ២០១៨ លោក គឹ​ម ម៉េ​ង ចៅក្រម​ស៊ើបសួរ​សាលា​​ដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ដៃដល់​ឆក់​ទូ​រស​ព្ឌ័​បាន​ប្រើ​កាំភ្លើង​បាញ់​សមត្ថកិច្ច​ចរាចរណ៍​នគរបាល​ក្រុង​តា​ខ្មៅ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​លួច​មាន​ស្ថាន​ទម្ងន់ទោស និង​ប្រើប្រាស់​អាវុធ​គ្មាន​ច្បាប់​អនុញ្ញាត​» ដែល​ប្រព្រឹត្ត​នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ តាម​មាត្រា​៣៥៣, ៣៥៧​នៃ​ក្រមព្រហ្មទណ្ឌ មាត្រា​២០​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​គ្រាប់រំសេវ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ កក្កដា ២០១៨ ។

ជន​ត្រូវ​ចោទ​មានឈ្មោះ ៖ ទី​១-​ឈ្មោះ​មឿង សុ​ផៃ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​ព្រែក​កំពឹស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ទី​២-​ឈ្មោះ​អំ វ​ណ្ឌី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។

សូម​រំលឹក​ថា ក្នុង​រយៈពេល​១​ខែ​ប៉ុណ្ណោះ នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​វែកមុខ​ជន​ដៃដល់​ដែល​ធ្វើ​សកម្មភាព​ឆក់​ទូ​រស​ព្ឌ័​ពី​នារី​ម្នាក់​បាន​សម្រេច​កាលពី​ខែមិថុនា បាន​សម្រេច ហើយ​ជន​ដៃដល់​បាន​ទាញ​កាំភ្លើង​បាញ់​ទៅ​លើ​នគរបាល​ចរាចរណ៍​ដែល​ដាក់​គោលដៅ​នៅ​ក្បែរ​កន្លែង​កើតហេតុ​។ តែ​សំណាងល្អ​កាំភ្លើង​មិន​ផ្ទុះ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភ្លើងស្តុប​តា​លន់​ភូមិ​ថ្មី​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​។

លោក​វរសេនីយ៍ ស កែវ​ពិសិដ្ឋ អធិការ​នគរបាល​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ទា លី​ស័ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ មុខរបរ​លក់​ខោអាវ មាន​ទីលំនៅ​ភូមិ​កណ្តាល សង្កាត់​ច្បារ​អំពៅ​២ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ជនល្មើស​មាន​ចំនួន​៤​នាក់ ឃាត់ខ្លួន​ជាក់ស្ដែង​បាន​២​នាក់ គឺ​ឈ្មោះ​ណុ​ប ភា​រ៉ា និង​ឈ្មោះ​ហួច លាង​ហួរ ចំណែកឯ​ឈ្មោះ​មឿង សុ​ផៃ និង​ឈ្មោះ​ចាន់ វ​ណ្ណី​(​នី​) បាន​គេចខ្លួន​បាត់​តែ​ម្តង​។ លុះដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនល្មើស​ម្នាក់​ទៀត​ឈ្មោះ មឿង សុ​ផៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មក​សាកសួរ​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​តា​ខ្មៅ​។

យោង​តាម​ចម្លើយ​សារភាព​របស់​ឈ្មោះ​មឿង សុ​ផៃ បាន​ឈាន​ទៅ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ទៀត​ឈ្មោះ​អំ វណ្ណ​ឌី ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ក្តុល សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ដែល​បាន​លក់​អាវុធ​អោយ​ជនល្មើស​ឈ្មោះ​មឿង សុ​ផៃ យក​ទៅ​ធ្វើ​សកម្មភាព និង​ទទួល​ទិញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្គូ​ពី ពណ៌​ស ដែល​ក្រុម​ជនល្មើស​ឈ្មោះ​មឿង សុ​ផៃ ប្លន់​បាន​នៅ​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង​។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ចាប់​យក​វត្ថុ​តាង​រួម​មាន ៖ អាវុធ​ខ្លី​១​ដើម ម៉ាក​ប៉េអា​ម៉ា​ប់ ពណ៌​ខ្មៅ លេខ​AZ២៣៩០, បង់​ចំនួន​១ គ្រាប់​ចំនួន​៥​គ្រាប់​, សំបក​ផ្ទុះ​ចំនួន​២​គ្រាប់​, ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ​១HA-៥១៦៤, ស្លាក​លេខ​ចំនួន​១ ភ្នំពេញ ១GQ-៣៤៩៥, ប័ណ្ណ​សំគាល់​យានយន្ត​ចំនួន​១​សន្លឹក​, កាបូប​ពណ៌​ខ្មៅ​ចំនួន​១, ប្រាក់​ដុល្លា​ចំនួន​៧​ដុល្លារ​, ប្រាក់​រៀល​ចំនួន​១៥០០០​រៀល​, កំប៉ុង​ជ័រ​ចំនួន​១ និង​ថង់​ក្រណាត់​ពណ៌​ក្រហម​ចំនួន​១៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ