ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក… ទំរាំលួងត្រូវ កុំឱ្យនាងរត់ចូលឡាន​ជាង​១ម៉ោង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ស្អាត​ម្នាក់​ បាន​ព្យាយាម​រត់គេច​ខ្លួន​ពី​ម្តាយបង្កើត និង​បុរស​ជា​ឪពុកមា ហើយ​ប៉ង​រត់​ចូល​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជា​ច្រើន​លើក ដើម្បី​ធ្វើ​អត្តឃាត​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ដល់​អ្នកដំណើរ​ទូទៅ រួម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​នោះ ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ធ្វើ​អន្តរាគមន៍​ចាប់​ឃាត់​ភ្លាម​ៗ​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​រូប​ស្រស់​ស្អាត​ម្នាក់​ បាន​ព្យាយាម​រត់គេច​ខ្លួន​ពី​ម្តាយបង្កើត និង​បុរស​ជា​ឪពុកមា ហើយ​ប៉ង​រត់​ចូល​រថយន្ត​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​ជា​ច្រើន​លើក ដើម្បី​ធ្វើ​អត្តឃាត​បង្ក​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ​ដល់​អ្នកដំណើរ​ទូទៅ រួម​ទាំង​ប្រជាពលរដ្ឋ​ក្បែរ​នោះ ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍​បាន​ធ្វើ​អន្តរាគមន៍​ចាប់​ឃាត់​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​នេះ ​កើតឡើង​នៅ​ចំណុច​គល់​ស្ពាន​ព្រះ​មុនី​វង្ស​ត្រើយ​ខាងកើត ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ថ្ងៃ​ទី​១២ កក្កដា ។ នារី​រូប​ស្រស់​ដែល​ប៉ង​រត់​ចូល​ឱ្យ​រថយន្ត​បុក​ខាងលើ​នេះ ពំ​ុ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ គឺ​នាង​មាន​វ័យ​ប្រមាណ​ជិត​២០​ឆ្នាំ ប៉ុន្តែ​ប្រភព​ឱ្យ​ដឹង​ថា នាង​​ជា​កម្មការិនី​រោងចក្រ ។

នៅ​ពេល​កើតហេតុ គេ​ក៏​ឃើញ​មាន​វត្តមាន​ស្ត្រី​ជា​ម្តាយបង្កើត​របស់​នាង រួម​ជាមួយ​បុរស​ម្នាក់​ទៀត ​ដែល​អះអាង​ជា​ឪពុកមា​ផង​នោះ ​បាន​ព្យាយាម​សម្របសម្រួល​លួងលោម​នាង​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​សិន ​ចាំ​និយាយ​គ្នា កំ​ុ​គិត​ធ្វើ​រឿង​ផ្តេសផ្តាស​បែប​នេះ ។ បើ​តាម​ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​យ៉ាង​ខ្លី​ថា កូនស្រី​គាត់​ខឹងសម្បា​នឹង​សាច់​ឈាម​​របស់​ខ្លួន​ ដែល​តែងតែ​មើលងាយមើលថោក​ទៅ​លើ​រូប​នាង ជា​ហេតុ​ធ្វើ​ឱ្យ​នាង​អាក់អន់ចិត្ត​ក៏​សម្រេច​ចាកចេញ​ទៅ​ស្នាក់​នៅផ្ទះ​ជួល​ខាងក្រៅ​តែ​ម្នាក់ឯង ។ លុះ​ស្នាក់​នៅ​តែឯង​មិន​បាន​ប៉ុន្មាន​ផង​នេ​ាះ គាត់​ជា​ម្តាយ​ក៏​ទូរស័ព្ទ​ណាត់ជួប​នៅ​ចំណុច​គល់​ស្ពាន​ច្បារ​អំពៅ ដោយ​សំ​ុ​ឱ្យ​កូនស្រី​ទៅ​នៅផ្ទះ​ជួល​ជាមួយ​បងប្អូន​ដូច​មុន​វិញ តែ​នាង​មិន​ព្រម​ ក៏​រត់​ចូល​ឱ្យ​រថយន្ត​បុក ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​តែ​ម្តង ។

ក្រោយ​ពី​មានការ​អន្តរាគមន៍ និង​សម្របសម្រួល​ពី​សំណាក់​សមត្ថកិច្ច​ចរាចរណ៍​រួច​មក នាង​ក៏​ព្រម​ជិះ​ម៉ូតូ​ជាមួយ​ឪពុកមា​ចាកចេញ​ទៅ​បាត់​តែ​ម្តង ដោយ​ស្ត្រី​ជា​ម្តាយ​ជិះ​រ៉ឺ​ម៉ក​ម៉ូតូ​តាម​ពីក្រោយ ។ សូម​បញ្ជាក់​ថា ទម្រាំ​នារី​រូប​ស្រស់​ខាងលើ​យល់ព្រម​ចាកចេញ និង​ឈប់​រត់​ចូល​រថយន្ត គឺ​សមត្ថកិច្ច និង​សាច់ញាតិ​ព្យាយាម​និយាយ​លួងលោម​អស់​រយៈពេល​ជាង​​១ម៉ោង ៕ ​

អត្ថបទសរសេរ ដោយ