ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ… ដាក់ចង្ក្រានហ្កាសចំហុយពងត្រីក្បែរ​ដបសាំង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តូប​លក់ដូរ​១​ខ្នង​ និង​អីវ៉ាន់ ​នៅ​ក្នុង​នោះ​ព្រមទាំង​លុយ​៥​លាន​រៀល បាន​ក្លាយជា​ចំណី​ភ្លើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា នៅ​ផ្សារ​ហ៊ុយ​ឡេ​ង ស្ថិត​ក្នុងភូមិ​គោ…

ខេត្តបន្ទាយមានជ័យ ៖ តូប​លក់ដូរ​១​ខ្នង​ និង​អីវ៉ាន់ ​នៅ​ក្នុង​នោះ​ព្រមទាំង​លុយ​៥​លាន​រៀល បាន​ក្លាយជា​ចំណី​ភ្លើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ ខែកក្កដា នៅ​ផ្សារ​ហ៊ុយ​ឡេ​ង ស្ថិត​ក្នុងភូមិ​គោ
រ​ដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខណៈ​ម្ចាស់​ដាក់​ចង្ក្រាន​ហ្កា​ស​ចំហុយ​ពងត្រី​ ក្បែរ​ដប​សាំង ។

នៅ​ពេល​មាន​អគ្គិភ័យ​កើតឡើង​នេះ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ​រង​នគរបាល​ខេត្ត បាន​នាំ​យក​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង និង​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ និង​លោក​វរសេនីយ៍ត្រី យ៉ា​ន់ សុវណ្ណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​សិរី​សោភ័ណ​បាន​ដឹកនាំ​កងកម្លាំង​ចុះ​អន្តរា​គមន៍​ជួយ​ពន្លត់ និង​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្សារ​ផង​ដែរ ។

លោកស្នងការ​រង សិទ្ធិ ឡោះ ថ្លែង​ថា តូប​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ មាន​ម្ចាស់​ឈ្មោះ យ៉ែ​មវិចិត្រ ហៅ​ជាតិ អាយុ​៤៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ ឡាន់ សុភា អាយុ​៤៤​ឆ្នាំ ។ តាម​ម្ចាស់​តូប​និយាយ​ថា ការ​ឆេះ​នេះ​មក​ពីគាត់​ដាក់​ចង្ក្រាន​ហ្កា​ស​ចំហុយ​ពងត្រី​ក្បែរ​ដប​សាំង​ដែល​ដាក់​លក់ ទើប​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ពេញ​តូប ហើយ​គាត់​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​ពន្លត់​ដែរ តែ​ភ្លើង​បាន​ឆេះ​ពេញ​តូប​ទៅ​ហើយ ។

ភ្លាម​ៗ​នោះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង និង​មាន​កម្លាំង​នគរបាល​និង​កងរាជអាវុធហត្ថ​ជួយ​អន្តរាគមន៍​ដែរ តែ​មិន​អាច​ទប់ស្កាត់​បានទោះបីជា​បែប​ណា បាន​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​ឆេះ​តូប​ផ្សេង​ៗ​ទៀត ៕​

អត្ថបទសរសេរ ដោយ