ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជង្ហុក​ជិត​ប៉ុន​ត្រពាំង​ទឹក​ហើយ​…​ជួយ​មើល​ៗ​ផង (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កន្លែង​ខ្លះ​ដាក់​មែកឈើ ខ្លះ​ដោត​ឈើ​ដាក់​កា​រ៉ុ​ង​ជា​សញ្ញា​សម្គាល់ និង​កន្លែង​ផ្សេង​ទៀត​កាយ​ចេញ ប៉ុន្តែ​គ្មាន​ចំណាំងផ្លាត ឬ​សញ្ញា​ចរាចរ​ត្រឹមត្រូវ​ឡើយ ទាំងនេះ​អាច​ជា​សញ្ញា​បង្ករ​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល​យប់​ដល់​អ្នកដំណើ​ដែល​បើកបរ​យានយន្ត​បាន ។ ករណី​លើក​ឡើង…

ខេត្តបន្ទាយមានជ័យ ៖ កន្លែង​ខ្លះ​ដាក់​មែកឈើ ខ្លះ​ដោត​ឈើ​ដាក់​កា​រ៉ុ​ង​ជា​សញ្ញា​សម្គាល់ និង​កន្លែង​ផ្សេង​ទៀត​កាយ​ចេញ ប៉ុន្តែ​គ្មាន​ចំណាំងផ្លាត ឬ​សញ្ញា​ចរាចរ​ត្រឹមត្រូវ​ឡើយ ទាំងនេះ​អាច​ជា​សញ្ញា​បង្ករ​គ្រោះថ្នាក់​ជាយថាហេតុ​នៅ​ពេល​យប់​ដល់​អ្នកដំណើ​ដែល​បើកបរ​យានយន្ត​បាន ។

ករណី​លើក​ឡើង និង​រៀបរាប់​ខាងលើ​គឺ​រឿង​ផ្លូវ​បេតុង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​មួយ​ចំនួន​រង​ការ​ខូចខាត​ដោយសារ​រថយន្ត​ធំ​ៗ និង​ដឹក​ធ្ងន់​បំផ្លាញ ពិសេស​ផ្លូវ​ទៅ​សាលាសង្កាត់​ប៉ោយ​ប៉ែ​ត​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត​តែ​ម្តង ។ ផ្លូវ​មួយ​ខ្សែ​នេះ​រង​ការ​ខូចខាត​ដោយសារ​រថយន្ត​ធំ​ៗ​ដឹក​ខ្សាច់ ថ្ម និង​រថយន្ត​ដឹក​ដី ។

មក​ទល់​ពេល​នេះ​អាជ្ញាធរ​មិន​អាច​ជួសជុល​បាន​នៅឡើយ​ទេ ព្រោះ​ជា​រដូវ​ភ្លៀងហើយ​ជង្ហុក​ទាំងនេះ​ក៏​មាន​ដក់​ទឹក​ពេញ​ៗ​ទៀត​ផង ។ អ្នកដំណើរ​ក៏​ដូច​ជា​ពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​សំណូម​ពរ​សុំ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​មេត្តា​ទប់ស្កាត់​រថយន្ត​ធំ​ៗ ពិសេស​រថយន្ត​ដឹក​ខ្សាច់​ដែល​សុទ្ធតែ​ប្រភេទ​យី​ឌុ​ប​ផង កុំ​ឲ្យ​ឆ្លងកាត់​ផ្លូវ​បេតុង​ក្នុង​ក្រុង​ពេល​រដូវ​លិច​ទឹក ព្រោះ​ផ្លូវ​បេតុង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​ស្ទើរ​90%​ជា​ថវិការ​របស់​ពួក​គាត់​ដែល​ខំ​បេះ​ពី​មាត់​ពី​.​ក​ចូលរួម​អភិវឌ្ឍ​ន៌​ប្រទេស​ជាតិ ។

ពួក​គាត់​ក៏​សំណូមពរ​ឲ្យ​ដាក់​សញ្ញា​ចរាចរ​តាម​ទីតាំង​ជង្ហុក​នីមួយ​ៗ​ឲ្យ​បាន​ត្រឹមត្រូវ​ផង ចៀសវាង​មាន​អ្នកបើកបរ​លឿន​នៅ​ពេល​យប់​ងងឹត​ធ្លាក់​ជង្ហុក​ទាំងនោះ​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ