ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាយភាពយុវវ័យ… មិនសមដើរផ្លូវបញ្ច្រាស​សង្គម​សោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​កន្លង​ទៅ កម្លាំង​ការិ​យា​ល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១៤​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ​និងចោទប្រកាន់ជា​ផ្លូវការ ។…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែកក្កដា​កន្លង​ទៅ កម្លាំង​ការិ​យា​ល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​១៤​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ ​និងចោទប្រកាន់ជា​ផ្លូវការ ។

ជនសង្ស័យ​ទាំង​១៤​នាក់​នេះ ត្រូវ​បាន​កម្លាំងអាវុធហត្ថ​មូលដ្ឋាន សហការ​ជាមួយ​កម្លាំង​កា​រិយា​ល័យ​ស្រាវ​ជ្រាវ​គ្រឿងញៀន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​និង​ជា​ក្រុម ។ ក្រុម​ទី​១-​ឈ្មោះ អ៊ុ​ក វុ​ទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រាស្រាវជ្រាវ​បង្ក្រាប​បាន រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​១​កញ្ចប់ នៅ​ចំណុច​សំណង់ស្តា​ត​អូ​ឡាំ​ពិ​ក សង្កាត់​វាលវង់ វេលា​ម៉ោង​៤ និង ៣០​នាទី​រសៀល ថ្ងៃ​ទី​៧ ខែកក្កដា ។

ក្រុម​ទី​២-​ឈ្មោះ មាស ប៊ុ​ណ្ណា​រ៉ា ហៅ​ម៉ូ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន​រួម​ជាមួយថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៤​កញ្ចប់ នៅ​ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ថ្ងៃ​ទី​៧ ខែកក្កដា ។

ក្រុម​ទី​៣-​ឈ្មោះ ជោក សំណាង​ដេ​វិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​ឈ្មោះ ចាន់ ហ៊ីង ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមាន​ជ័យ ស្រាវជ្រាវ​បង្ក្រាប​បាន​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១​កញ្ចប់ និង ប្រភេទ​ម្សៅ​ពណ៌​ប្រផេះ​ចំនួន​៣​កញ្ចប់ នៅ​ផ្លូវលំ ភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ​១ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ។

ក្រុម​ទី៤-​មាន​ចំនួន​១០​នាក់​គឺ ១-​ឈ្មោះ ធី តន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ជា ពេញ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ៣-​ឈ្មោះ ខន សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ៤-​ឈ្មោះ សន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ ណ​យ វ​ណ្ណា ហៅ​វិ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ៦-​ឈ្មោះ ហ៊ី​ន សុ​វ​ណ្ណា ហៅ​ចូ​ច ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៧-​ឈ្មោះ សួ​ស សុធី ហៅ​សា​យ័នភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ៨-​ឈ្មោះ វ៉ា​ន់ ផ្ល​យភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៩-​ឈ្មោះ ដឹក ឆៃឌី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ និង​១០-​ឈ្មោះ ផាត់ វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ។

ជន​ទាំង​១០​នាក់​នេះ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌមានជ័យ​ស្រាវជ្រាវ​បង្ក្រាប​បាន​រួម​ជាមួយ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៧​កញ្ចប់ នៅ​ផ្លូវ​បេតុង ភូមិ​មាន​ជ័យ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​១ កាលពី​វេលា​ម៉ោង​១០​និង​៤៨​នាទី ថ្ងៃ​ទី​៨ កក្កដា ។ ជន​ទាំង​១៤​នាក់ ស្ថិត​នៅ​ដំណាក់កាល​តំណា​ង​អយ្យការ​ធ្វើការ​សាក​សួរ និង​ក្រោយ​ពី​សាកសួរ​រួច​ទើប​ចោទប្រកាន់​ជា​ផ្លូវការ ៕

អត្ថបទសរសេរ ដោយ