ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតដីយានដ្ឋានជួសជុលឡានរបស់ក្រសួងសុខាភិបាល មកទល់ពេលនេះបាន​ក្លាយជាអ្វី​ហើយ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​ដី​យានដ្ឋាន​ជួសជុលរថយន្ត​របស់​ក្រសួងសុខាភិបាលនៅ​ជាប់​ផ្សារឌុ​យ​ម៉ិច​ និង​ផ្សារ​សេរីភាព ស្ថិត​ក្នុង​សង្កាត់​វាលវង់ខណ្ឌ​៧​មក​រា ឥឡូវ​ទីតាំង​នោះ​ បាន​ក្លាយទៅជា​អគារ​ខុន​ដូ​មួយ​ដ៏​ទំនើប និង​មាន​កម្ពស់​៤១​ជាន់ ។ តាម​អតីតមន្ត្រី​សុខាភិបាល​ដែល​ចូល​និវត្ត​ន៍…

រាជធានី​ភ្នំពេញ ៖ អតីត​ដី​យានដ្ឋាន​ជួសជុលរថយន្ត​របស់​ក្រសួងសុខាភិបាលនៅ​ជាប់​ផ្សារឌុ​យ​ម៉ិច​ និង​ផ្សារ​សេរីភាព ស្ថិត​ក្នុង​សង្កាត់​វាលវង់ខណ្ឌ​៧​មក​រា ឥឡូវ​ទីតាំង​នោះ​ បាន​ក្លាយទៅជា​អគារ​ខុន​ដូ​មួយ​ដ៏​ទំនើប និង​មាន​កម្ពស់​៤១​ជាន់ ។ តាម​អតីតមន្ត្រី​សុខាភិបាល​ដែល​ចូល​និវត្ត​ន៍ បាន​ប្រាប់​ភ្នាក់ងារ​កោះ​សន្តិ​ភាព​ថា តាម​ពិត​ទៅ​ដី​យានដ្ឋាន​ជួសជុល​រថយន្ត​របស់​ក្រសួងសុខាភិបាល​នេះ បាន​ធ្លាក់​ទៅ​លើ​ដៃឯក​ជន​ច្រើន​​ឆ្នាំ​មក​ហើយ ។

ទោះជា​យ៉ាងណា ទីតាំង​ដី​រដ្ឋ​ដែល​បាន​ធ្លាក់​ទៅ​លើ​ដៃឯក​ជន​នេះ មិន​មាន​អ្នក​ណា​ដឹង​ពី​ការ​ទិញ​-​លក់ ឬ​ជា​ថ្នូរ​ទៅ​នឹង​អ្វីមួយ​នោះ​ទេ ហើយ​ស្ងាត់​ៗ ស្រាប់តែ​លេច​ចេញ​ខុន​ដូ​ដ៏​ទំនើប​កម្ពស់​៤១​ជាន់​បាត់​ទៅ​ហើយ និង​ជិត​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទៀត​ផង ។

ក្រុម​អាជីវករ​ដែល​លក់ដូរ​គគ្រឹកគគ្រេង​លើ​ចិញ្ចើម​ផ្លូវ​សាធារណៈ នៅ​ផ្សារ​សេរីភាព​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ​បាន​ត្អូញត្អែរ​ថា ចាប់តាំងពី​ក្រុមហ៊ុន​១​នោះ​យក​អតីត​ដី​យានដ្ឋាន​ជួសជុល​រថយន្ត​ក្រសួងសុខាភិបាល សាងសង់​ខុន​ដូ ពួក​គាត់​លក់​មិន​ដាច់​ទេ ដោយ​មូល​ហេតុ​ក្រុមហ៊ុន​នោះ​បាន​វាត​ធ្វើ​របង​បាំង​ការដ្ឋាន​ជីក​យក​ដី​ចាក់​គ្រឹះ ដែល​កន្លង​មក​អាជីវករ​លក់ដូរ​នៅ​ផ្សារ​សេរីភាព ត្រូវ​បាន​អាជ្ញាធរ​ច្រើន​ជំនាន់​ឲ្យ​លក់​លើ​ចឹ​ញ្ចើ​ម​ផ្លូវ​ទាំង​ខាង​នេះ ។

ប៉ុន្តែ​រយៈពេល​២​ទៅ​៣​ឆ្នាំ​មកនេះ មាន​ក្រុមហ៊ុន​មួយ​មក​អភិវឌ្ឍន៍​នៅ​ទីតាំង​នោះ ដោយ​សាងសង់​ទៅ​ជា​ខុន​ដូ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​លក់ដូរ​តែ​មួយ​ចំហៀង​ផ្លូវ​ទេ និង​ថែម​ទាំង​មាន​ភាព​ចង្អៀត​ដល់​អតិថិជន​ដែល​ទៅ​រក​ទិញ​បន្លែ​ត្រី​សាច់​ទៀត​ផង ។ អគារ​ខុន​ដូ​នោះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា​ក្រុមហ៊ុន SKy line កម្ពស់​៤១​ជាន់ កំពុង​សាងសង់​ជិត​រួចរាល់​ជា​ស្ថាពរ​ហើយ ។

ចំពោះ​ករណី​នេះ លោក លី​ម សុភា អភិបាល​ខណ្ឌ​៧​មក​រា បាន​ឲ្យ​ដឹង​ថា ពិត​ហើយ​ដី​នោះ​ជា​អតីត​យានដ្ឋាន​ជួសជុល​រថយន្ត​របស់​ក្រសួងសុខាភិបាល​មែន ប៉ុន្តែ​ឥឡូវនេះ​បាន​ធ្លាក់​លើ​ដៃឯកជន​ជា​ជនជាតិ​ចិន ។ លោក​បន្ត​ថា រឿង​អ្វី​ៗ​វា​កន្លង​ហួស​ទៅ​ហើយ ដែល​លោក​មិន​បានដឹង​ទាំងអស់ ព្រោះ​លោក​ទើបនឹង​ឡើង​ធ្វើ​ជា​អភិបាល​ខណ្ឌ​នៅ​អាណត្តិ​នេះ ។ ម្យ៉ាងទៀត ដី​នោះ​ជា​ដី​របស់​ក្រសួងសុខាភិបាល ដូច្នេះ​ហួស​ដែន​សមត្ថកិច្ច​ដែល​លោក​ត្រូវ​ដឹង ។ អ្នក​មើល​ការ​ខុស​ត្រូវ​អគារ​ខុន​ដូ​ដែល​កំពង់​សាងសង់​ថ្មី​នោះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា នេះ​ជា​ខុន​ដូ ឬ​ហៅ​ថា​«​ផ្ទះ​ស្នាក់​នៅ​រួម​» ដែល​កំពុង​សាងសង់​មាន​កម្ពស់​៤១​ជាន់ និង​មានការ​បែងចែក​ជា​ច្រើន​ផ្នែក តាម​ជាន់​នីមួយ​ៗ ដូច​ជា​ជាន់​ទី​១​ទី​២​ជា​ផ្សារ​ទំនើប​លក់ដូរ​ទំនិញ​គ្រប់​សារពើ ។

ជាន់​ទី​៣​ទី​៤​ជា​កន្លែង​ផ្ញើ​រថយន្ត និង​ជាន់​បន្តបន្ទាប់​ជា​ខុន​ដូ​សម្រាប់​អ្នក​ត្រូវការ​ជួល​ឬ​ទិញ​ស្នាក់​នៅ ហើយ​ក៏​មាន​ជាន់​ខ្លះ​ជា​កន្លែង​លក់ មាន​អាង​ហែល​ទឹក អាហារ​ដ្ឋា​ន ភោជនីយដ្ឋាន ភេសជ្ជៈ​គ្រប់មុខ គុយទាវ កាហ្វេ ។​ល​។ ចំណែក​ជាន់​ខាងលើ​បំផុត​ជា​រង្គសាល ឬ​ជា​កន្លែង​ភ្ញៀវ​ឡើង​ទៅ​កម្សាន្ត ។ ពេល​នេះ​ក្រុមហ៊ុន SKy line កំពុង​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ឲ្យ​បម្រើ​ការងារ​នៅ​ទីនោះ​តាម​ផ្នែក និង​តាម​ជំនាញ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ