ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ដឹង​ពី​ក្រុម​បារាំង​និង​ក្រូ​អាស៊ី​បន្តិច​មុន​ត្រូវ​ប៉ះ​គ្នា​ដណ្តើម​ពាន World Cup

5 ឆ្នាំ មុន

ក្រុម​មាន់គក​បារាំង​នឹង​ប៉ះ​ក្រឡា​អុក​ក្រូ​អាស៊ី​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដែល​ជា​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ពាន​ជើងឯក​ World Cup ២០១៨ អម​ដោយ​ប្រាក់​រង្វាន់​ចំនួន​៣៨​លាន​ដុល្លារ ។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​បារាំង និង​ក្រូ​អាស៊ី​នា​រាត្រី​ថ្ងៃស្អែក​នេះ​កំពុង​ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​មនុស្ស​ម្នា​គ្រប់​ទិស​ទីព្រោះ​វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​មួយ​ផង​ដែរ​ ។ ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ដោយសារ​បារាំង​មានប្រជាជន​ជាង​៦៧​លាន​នាក់​(​ទិន្នន័យ​ឆ្នាំ…

ក្រុម​មាន់គក​បារាំង​នឹង​ប៉ះ​ក្រឡា​អុក​ក្រូ​អាស៊ី​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃអាទិត្យ​ស្អែក​នេះ​ដែល​ជា​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ពាន​ជើងឯក​ World Cup ២០១៨ អម​ដោយ​ប្រាក់​រង្វាន់​ចំនួន​៣៨​លាន​ដុល្លារ ។ ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​បារាំង និង​ក្រូ​អាស៊ី​នា​រាត្រី​ថ្ងៃស្អែក​នេះ​កំពុង​ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​ពី​មនុស្ស​ម្នា​គ្រប់​ទិស​ទីព្រោះ​វា​ជា​រឿង​គួរ​ឱ្យ​អស់សំណើច​មួយ​ផង​ដែរ​ ។

ជា​រឿង​គួរ​ឱ្យ​អស់សំណើច​ដោយសារ​បារាំង​មានប្រជាជន​ជាង​៦៧​លាន​នាក់​(​ទិន្នន័យ​ឆ្នាំ ២០១៧) ធ្លាប់​ចូល​World Cup ១៤​ដង បែរជា​មក​ប្រកួត​ដណ្ដើម​ពាន​បាល់ទាត់​ពិភពលោក​ជាមួយ​ក្រូ​អាស៊ី​ដែល​មាន​ប្រជាជន​ត្រឹមតែ​ជាង​៤​លាន​នាក់​និង​ចូល​ប្រកួត​World Cup​បាន​តែ​៤​ដង​ប៉ុណ្ណោះ ។

*​មាន់គក​បារាំង
ម្ចាស់​ពាន World Cup ១៩៩៨ បារាំង​បាន​ចូល​សមរភូមិ​World Cup​ចំនួន​១៥​ដង​គិត​ទាំង​ឆ្នាំ​២០១៨​នេះ ។ World Cup ១៤​ដង​មុន​ធ្លាប់​ចូល​វគ្គ​ចែក​ពូ​ល​(៦​ដង​) វគ្គ​១៦​ក្រុម (១​ដង​) វគ្គ​៨​ក្រុម​(២​ដង​) ចំណាត់ថ្នាក់​លេខ ៣(២​ដង​) លេខ​៤(១​ដង​) ចំណាត់ថ្នាក់​លេខ ២(១​ដង​) និង​កាន់កាប់​ពាន​ជើងឯក​(១​ដង​) ។ ទិន្នន័យ​ក្នុង World Cup ២០១៨៖
– ស៊ុត​ចូល​ទី​គូប្រកួត​សរុប​១០​គ្រាប់
– ស៊ុត​ចំ​គោលដៅ​២៣​លើក
– ការ​គ្រប់គ្រង​បាល់​៥០,៧%
– ការ​ប៉ះ​បាល់ ២៧៦៩ ប៉ះ
– ត្រូវ​គេ​ស៊ុត​ចូល​៤​គ្រាប់
– កីឡាករ​រក​គ្រាប់​បាល់​បាន​មាន Kylian Mbappe(៣​គ្រាប់​), Antonio Griezmannn (៣​គ្រាប់​), Raphael Varane (១​គ្រាប់​), Samuel Umtiti (១​គ្រាប់​) និង Benjamin Pavard (១​គ្រាប់​) ។

*​ក្រឡា​អុក​ក្រូ​អាស៊ី
ក្រុម​ដែល​បំបែក​កំណត់​ត្រា​ជា​ក្រុម​មក​ពីប្រទេស​តូច​ជាងគេ​បំផុត​ឡើង​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup ២០១៨ ក្រូ​អាស៊ី មានឱកាស​ចូល​លេង World Cup ៤​ដង​គឺ​នៅ​ឆ្នាំ ១៩៩៨(​លេខ​៣), ២០០២, ២០០៦ និង ២០១៤(​វគ្គ​ចែក​ពូ​ល​) ។ ទិន្នន័យ​ក្នុង World Cup ២០១៨៖
– ស៊ុត​ចូល​ទី​គូប្រកួត​សរុប ១២ គ្រាប់
– ស៊ុត​ចំ​គោលដៅ ២៥ លើក
– ការ​គ្រប់គ្រង​បាល់ ៥៥,៨%
– ការ​ប៉ះ​បាល់ ៣២៩១ ប៉ះ
– ត្រូវ​គេ​ស៊ុត​ចូល ៥ គ្រាប់
– កីឡាករ​រក​គ្រាប់​បាល់​៖ Luka Modric
(២​គ្រាប់​), Mario Mandzukic (២​គ្រាប់​), Ivan Perisic (២​គ្រាប់​), Domagoj Vida (១​គ្រាប់​), Andrej Kramaric (១​គ្រាប់​), Milan Badelj (១​គ្រាប់​), Ante Rebic (១​គ្រាប់​) និង Ivan Rakitic (១​គ្រាប់​) ៕