ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើនៅ​ចឹង… គេ​ប្រហែល​មិន​អាច​ទៅ​តាម​ការ​អញ្ជើញ​​ Manchester United បាន​​ទេ

5 ឆ្នាំ មុន

តាម​ប្រភព​ពី Bangkok Post បាន​ឱ្យ​​ដឹង​ថា គ្រូបង្វឹក​និង​ក្មេង​ៗ៣​នាក់ ក្នុង​ចំណោម​១២​នាក់ ដែល​ទើប​តែ​​ចេញ​ផុត​ពី​ក្នុង​រូងភ្នំ Tham Luang ត្រូវ​បាន​គេ​ដឹង​ថា…

តាម​ប្រភព​ពី Bangkok Post បាន​ឱ្យ​​ដឹង​ថា គ្រូបង្វឹក​និង​ក្មេង​ៗ៣​នាក់ ក្នុង​ចំណោម​១២​នាក់ ដែល​ទើប​តែ​​ចេញ​ផុត​ពី​ក្នុង​រូងភ្នំ Tham Luang ត្រូវ​បាន​គេ​ដឹង​ថា គ្មាន​សិទ្ធិ​ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ថៃ​ឡើយ​ ។ ពួក​គេ​មិន​មាន​អត្តសញ្ញាណប័ណ្ណ ហើយ​ក៏​គ្មាន​លិខិតឆ្លងដែន​ដែរ​ ។ និយាយ​រួម​​ គឺថា ពួក​គេ​មិន​មែន​ជា​ប្រជាជន​របស់​ប្រទេស​ណា​ទាំងអស់ ហើយ​ក៏​គ្មាន​សញ្ជាតិ​ជា​អ្វី​ដែរ​ ។

តាម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​សព្វថ្ងៃ​ជាទី​ជម្រក​របស់​អ្នក​ជ្រកកោន​គ្មាន​សញ្ជាតិ​ដល់​ទៅ៤៨០០០០ ​។ ពួក​គេ​មក​ពី​ក្រុម​កុលសម្ព័ន្ធ​តាម​ជ្រលង​ភ្នំ និង តាម​តំបន់ Mae Sai ដែល​ជា​ត្រីមាស​ នៅ​ចំណុច​ប្រសព្វ​រវាង​ប្រទេស​បួន​ចូល​គ្នា (​ថៃ ភូមា ឡាវ និង ចិន​)​។

តាម​សម្តី​របស់​ម្ចាស់​ក្រុមបាល់ទាត់ Wild Boars លោក Nopparat Khanthavong បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​រស់នៅ​គ្មាន​សញ្ជាតិ​ជា​អ្វី​សោះ​ទាំងនោះ ក៏​មាន​គ្រូបង្វឹក និងក្មេង​៣​នាក់ (​ឈ្មោះ Dul, Mark និង Tee)​ ។

លោក​បាន​បន្ត​ថា «​ការ​ទទួល​បាន​សញ្ជាតិ​ថៃ​ គឺជា​អ្វី​ដែល​ពួក​គេ​ចង់បាន​ខ្លាំង​បំផុត​ ។ រាល់ដង ពួក​គេ​តែង​មាន​បញ្ហា​ក្នុង​ការ​ទៅ​ប្រកួត​នៅ​ក្រៅ​ខេត្ត Chiang Rai ​។ ប្រសិនបើ​នៅ​តែ​អត់​មាន​មាន​លិខិតឆ្លងដែន​ត្រឹមត្រូវ ពួក​គេ​ប្រហែល​មិន​អាច​ទៅ​តាម​ការ​អញ្ជើញ​របស់ Manchester United បាន​ទេ ​។ ពួក​គេ​ក៏​មិន​អាច​ក្លាយទៅជា​កីឡាករ​បាល់ទាត់​អាជីព​ផង​ដែរ ព្រោះតែ​គ្មាន​ឈ្មោះ​ថា​ ជា​ប្រជាជន​របស់​ប្រទេស​ណាមួយ​ឡើយ​» ។

នា​ពេល​នេះ មហាជន​កំពុង​សង្ឃឹមថា​ ខាង​ថ្នាក់ដឹកនាំ​នឹង​មាន​វិធានការ​ល្អ​ប្រសើរ​មួយ ដើម្បី​ដោះស្រាយ​រឿង​នេះ។

អត្ថបទសរសេរ ដោយ