ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្គាល់​ហើយ​អ្នក​កាត់សេចក្តី​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ World Cup 2018

5 ឆ្នាំ មុន

ខណៈ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ World Cup ២០១៨ បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ FIFA ក៏​បាន​ចាត់តាំង​អាជ្ញាកណ្តាល​មួយ​រូប​សម្រាប់​កាត់សេចក្តី​លើ​ទីលាន​ក្នុង​ជំនួប​ប៉ះ​គ្នា​រវាង​ក្រុមបារាំង និង​ក្រូ​អាស៊ី​នៅ​ពហុ​កីឡដ្ឋាន​ Luzhniki ។…

ខណៈ​ការ​ប្រកួត​ដណ្តើម​ពានរង្វាន់ World Cup ២០១៨ បាន​ឈាន​មក​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃអាទិត្យ​ចុង​ស​ប្តា​ហ៍​នេះ FIFA ក៏​បាន​ចាត់តាំង​អាជ្ញាកណ្តាល​មួយ​រូប​សម្រាប់​កាត់សេចក្តី​លើ​ទីលាន​ក្នុង​ជំនួប​ប៉ះ​គ្នា​រវាង​ក្រុមបារាំង និង​ក្រូ​អាស៊ី​នៅ​ពហុ​កីឡដ្ឋាន​ Luzhniki ។

អាជ្ញាកណ្តាល​ដែល​នឹង​ត្រូវ​ដើរតួ​យ៉ាង​សំខាន់នេះ មានឈ្មោះ​ថា Nestor Pitana សញ្ជាតិ​អា​ហ្ស​ង់​ទី​ន ។ លោក Nestor Pitana ធ្លាប់​បាន​កាត់សេចក្តី​ក្នុង​ព្រឹត្តិការណ៍ World Cup រដូវ​កាល​នេះ​៤​លើក​មក​ហើយ ដែល​កាលពី​ប្រកួត​បើក​ឆាក​រវាង​រុ​ស្ស៊ី និង​អា​រ៉ា​ប៊ី​សា​អូឌីត​ក៏​រូប​លោក​ជា​អ្នក​អារកាត់​ផង​ដែរ ។

អាជ្ញាកណ្តាល​វ័យ​៤២​ឆ្នាំ​រូប​នេះ នឹង​ធ្វើការ​ជាមួយ​ជំនួយការ​អាជ្ញាកណ្តាល​២​រូប​ទៀត រួម​មាន​លោក Juan Pablo Bellati និង​លោក Hernan Maidana មក​ពី​អា​ហ្ស​ង់​ទី​ន​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា លោក Nestor Pitana គឺជា​អាជ្ញាកណ្តាល​មួយ​រូប ដែល​មានបទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុង​ការ​កាត់សេចក្តី​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំ​ៗ​ចាប់តាំងពី​ឆ្នាំ​២០១០​មក​ម៉្លេះ ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក Nestor Pitana ក៏​ជា​អាជ្ញាកណ្តាល​សញ្ជាតិ​អា​ហ្ស​ង់​ទី​នទី​២​ផង​ដែរ បន្ទាប់​ពី​លោក Norberto Coerezza ដែល​បាន​ជាប់​ឈ្មោះ​មក​កាត់សេចក្តី​នៅ World Cup ចំនួន​២​រដូវ​កាល​ក្នុង​អាជីព​របស់​លោក ខណៈ​លើក​ទី​១​គឺ​នៅ​រដូវ​កាល​២០១៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ