ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅមិននៅ… ទៅដណ្តើម​​ទង់ជាតិនិងទង់​បក្ស​​គេហែកចោល ​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បបឋមឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​​សមត្ថ​​កិច្ច​នគរបាល​ស្រុក​ក​ញ្ជៀ​ច ​ឃាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ​ក្រោយគាត់​បាន​​ហែក​ទង់ជាតិ និងទង់​គណបក្ស​អស់​២​ផ្ទាំង ​ស្ថិតត្រង់​​​ចំណុច​​ភូមិស្វា​យ​ចេក…

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍បបឋមឱ្យដឹងថា បុរស​ម្នាក់​ត្រូវ​​សមត្ថ​​កិច្ច​នគរបាល​ស្រុក​ក​ញ្ជៀ​ច ​ឃាត់​ខ្លួន ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ កក្កដា ​ក្រោយគាត់​បាន​​ហែក​ទង់ជាតិ និងទង់​គណបក្ស​អស់​២​ផ្ទាំង ​ស្ថិតត្រង់​​​ចំណុច​​ភូមិស្វា​យ​ចេក ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ​ឈ្មោះ ផូ ហយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់​នៅ​​ក្នុងភូមិ​-ឃុំ កើត​ហេតុ​ ។ បើតាម​​បណ្តឹង​របស់​​ឈ្មោះ ជុន អុល ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ រស់នៅ​ភូមិ​គោក​គង់​កើត ឃុំ​គោក​គង់​លិច ស្រុក​កញ្ជ្រៀច ប្តឹង​​​សមត្ថ​​កិច្ច​ថា មុន​ពេល​កើតហេតុ​ខ្លួន​ និង​សមាជិក​បក្ស បាន​និង​កំពុង​ជិះ​ម៉ូតូ​២​គ្រឿង ​ដឹក​មេក្រូ​ចាក់​ដើរ​ឃោសនាក្នុង​យុទ្ធនាការ​រក​សម្លេង​ឆ្នោត ។

ប្រភពបន្តថា ពេល​នោះ​ស្រាប់តែ​ជន​ខាងលើ មិនដឹង​ស្រវឹងស្រា​មកពីទេ បាន​ស្ទុះ​ទៅ​​ចាប់ដក​ដ​ង្គា​ម​អា​គុយ និងឆក់​យក​ទង់ជាតិ ទង់​សញ្ញា ​(​បក្ស​​) ​ហែក​ចោល ព្រមទាំង​​​ធ្វើ​សកម្មភាព​ច្រ​ង៉េង​​ច្រ​ង៉ាង​ថែម​ទៀតផង ។ ​ក្រោយមក ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនតែម្តង ។

អត្ថបទសរសេរ ដោយ