ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្លឹក​ឆ្នោត​រៀបចំ​រួច​ហើយនឹង​បញ្ជូន​ទៅ​ដល់​ការិយាល័យ​យ៉ាង​យូរ​៣៦​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀ​ចំការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​សន្លឹក​ឆ្នោត​ត្រូវ​បាន​បោះពុម្ព​រួចរាល់​អស់ហើយ និង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​តាម ការ​រិ​យា​ល័យ​បោះ​ឆ្នោត​យ៉ាង​យូរ​៣៦​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត ។ លោក ហង្ស ពុទ្ធា…

​រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀ​ចំការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​សន្លឹក​ឆ្នោត​ត្រូវ​បាន​បោះពុម្ព​រួចរាល់​អស់ហើយ និង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​តាម ការ​រិ​យា​ល័យ​បោះ​ឆ្នោត​យ៉ាង​យូរ​៣៦​ម៉ោង​មុន​ថ្ងៃ​បោះ​ឆ្នោត ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ក្នុង​ពេល​ដឹក​ជញ្ជូន​សន្លឹក​ឆ្នោត​ពី​រោង​ពុម្ព​ទៅ​រក្សា​ទុក​នៅ​ឃ្លាំង គ​.​ជ​.​ប ស្ថិត​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ​ថា ថ្ងៃនេះ គ​.​ជ​.​ប បាន​ដឹក​សន្លឹក​ឆ្នោត​ដែល​បាន​បោះពុម្ព​ជា ស្ថាពរ​ជាង​១០​លាន​សន្លឹក​ត្រូវ​រៀបចំ​ចប់​ជា​ស្ថាពរ ១០០% រួច​ហើយ​ដើម្បី​ត្រៀម​បែងចែក​ទៅ​បណ្តា​ខេត្ត​នានា​សម្រាប់​​បំរើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​ក៏​គូសបញ្ជាក់​ថា «​ការ​ដឹក​ជញ្ជូន​ទៅ​ទុក​ឃ្លាំង​នេះ​ដើម្បី​បន្ត​រៀបចំ​បន្ថែម​ទៀត​ក្នុង​ការ​បែង​ចែក​ថា តើ​ដុំ​ណា កញ្ចប់​ណា ត្រូវ​បាន​បែងចែក​ទៅ​ណា ? នេះ​ជា​តួនាទី​ដែល គ​.​ជ​.​ប ត្រូវធ្វើ ដើម្បី​ធានា​ថា សន្លឹក​ឆ្នោត​ទាំងអស់​ទៅ​ដល់​គណៈកម្មការ​រាជធានី ឬ​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​គណៈកម្មការ​រាជធានី ឬ​ខេត្ត ត្រូវ​រៀបចំ​បែងចែក​សន្លឹក​ឆ្នោត​ទៅ​គណៈកម្មការ​ឃុំ ឬ ស ង្កា​ត់រៀប​ចំការ​បោះ​ឆ្នោត ហើយ​គណៈកម្មការ​ឃុំ​ត្រូវ​បញ្ជូន​សន្លឹក​ឆ្នោត​យ៉ាងយូរ​៣៦​ម៉ោង​ត្រូវ​បញ្ជូន​ដល់​ការិយាល័យ​បោះ​ឆ្នោត​» ។

អ្នកនាំពាក្យ គ​.​ជ​.​ប បាន​សម្តែង​ក្តី​សង្ឃឹមថា សន្លឹក​ឆ្នោត​ទាំងអស់​នឹង​ធ្លាក់​ដល់​ដៃ​ម្ចាស់​ឆ្នោត​ដើម្បី​​គូស​គាំទ្រ​ដល់​គណបក្ស​នយោបាយ​ហើយ​លទ្ធផល​នឹង​ត្រូវ​ប្រកាស​ជូន​ដល់​សាធារណៈ​ជន​ជាតិ អន្តរជាតិ​បានដឹង​ទាំងអស់​គ្នា ។

លោក​គូសបញ្ជាក់​ថា «​គ​.​ជ​.​ប នឹង​បញ្ជូន​សន្លឹក​ឆ្នោត​ចាប់ពី​ថ្ងៃ​ទី​២៥ ខែកក្កដា ខាង​មុខ​នេះ​យើង​មាន​ពេលវេលា​២ ឬ​៣​ថ្ងៃ​សម្រាប់​បញ្ជូន​សន្លឹក​ឆ្នោត អ​ញ្ចឹ​ង​យើង​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ។ អ្វី​ដែល​ព្រួយ​បារ​ម្ម​ណ៍​នោះ គ​.​ជ​.​ប ក៏​ត្រៀម​ឧទ្ធម្ភាគចក្រ​ពីរ​គ្រឿង​ដើម្បី​ដោះស្រាយ​រាល់​ចំណុច​អ​សកម្មភាព​ណា​ដែ​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ