ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីនាំឈើទៅក្រៅប្រទេស បោកស៊ីដាច់រាប់លានដុល្លារ​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ក​ក្ក​ដា បាន​លើកយក​សំណុំរឿង​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ឆបោក​ប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក មក​បើក​សវ​នា​ការ ដើម្បី​ផ្តន្ទាទោស​ជន​ដែល​ត្រូវ​ចោទ ។…

រាជធានីភ្នំពេញ ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ក​ក្ក​ដា បាន​លើកយក​សំណុំរឿង​ថៅកែ​លក់​គ្រឿងបន្លាស់​រថយន្ត ឆបោក​ប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក មក​បើក​សវ​នា​ការ ដើម្បី​ផ្តន្ទាទោស​ជន​ដែល​ត្រូវ​ចោទ ។ ជនជាប់ចោទ​ឈ្មោះ អឿ អឿ​ន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​​​នាំ​ចូល និង​លក់​គ្រឿង​បន្លាស់​រថយន្ត នៅ​ផ្លូវ​កម្ពុជា​ក្រោម សង្កាត់​មនោរម្យ ខណ្ឌ​មក​រា រាជធានី​ភ្នំពេញ ។ ដើម​ប​ណ្ដេ​ឹ​ង​ក្នុង​រឿង​ក្ដី​នេះ​មាន ឈ្មោះ ហុ​ក ជីវិន អាយុ​៤៣​ឆ្នាំ ជា​ឈ្មួញ​ឈើ ។

អង្គហេតុ​ដែល​ផ្ដើម​ចេញ​ឲ្យ​មានការ​ចោទប្រកាន់ ជា​ថៅកែ​នាំ​ចូល​គ្រឿងបន្លាស់​រថយន្ត​ខាងលើ​នេះ គឺ​ជន​ជាប់ចោទ​ឈ្មោះ អឿ អឿ​ន ជា​អ្នក​រត់ការ​ចេញ​អាជ្ញាប័ណ្ណ​​​នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​មាន​តម្លៃ​ជាង​៥​លាន​ដុល្លារ គិត​ជា​បរិមាណ​ឈើ​ គឺ​ជាង​២០០​កុង​តឺន័រ​ ​ប៉ុន្តែ​​ឈ្មោះ អឿ អឿ​ន បាន​បំពេញ​ភារ​​កិច្ច​បាន​តែ​១០០កុងតឺន័រ​​ប៉ុណ្ណោះ នៅ​ខ្វះ​ឈើ​ជាង​១០០​កុង​តឺន័រ​ទៀត​ ឱ្យ​ទៅ​ដើមបណ្តឹង រួច​ក៏​សុ​ី​ដាច់​ប្រាក់​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ក្នុ​ងសវនាការ​ជនជាប់ចោទ​បាន​បដិ​សេធ​ថា ខ្លួន​មិន​បាន​កេង​បំបាត់​ប្រាក់​របស់​ដើមបណ្ដឹង​ទេ ពោល​គឺ​អ្វី​ៗ ខ្លួន​បាន​បំពេញ​កត​ព្វ​កិច្ច​ប្រគល់​អាជ្ញាប័ណ្ណ​ឲ្យ​ទៅ​ម្ចាស់​ឈើ​អស់ហើយ នៅ​ក្នុង​ជំពូក​ឈើ​M៣ រហូត​អស់ពី​ឃ្លាំង ។ ចំណែក​ដើមបណ្ដឹង និង​សាក្សី​ចំនួន​៥​នាក់ បាន​ឆ្លើយ​ប្រហាក់ប្រហែល​គ្នា​ថា នៅ​អំឡុង​ឆ្នាំ​២០១៤ ពួក​គេ​បាន​ប្រគល់​ប្រាក់​ជា​បន្តបន្ទាប់​ចំនួន​១១​លើក ឲ្យ​ទៅ​ឈ្មោះ​អឿ អឿ​ន ដើម្បី​រត់ការ​ទៅ​ក្រុមហ៊ុន​ទ្រី​ ភាព នាំ​ឈើ​ជំពូក​M៨ មាន​តម្លៃ​ជាង​៥​លាន​ដុល្លារ​អា​មេ​រិ​ក ​ទៅ​ក្រៅប្រទេស ប៉ុន្តែ​ក្នុង​អំឡុង ពេល​នោះ ខ្លួន​(​ដើមបណ្តឹង​)​ បាន​ទទួល​អាជ្ញាប័ណ្ណ​នាំ​ចេញ​១០០​កុង​តឺន័រ​ នៅ​សល់​ជាង​១០០​កុងតឺន័រ​​ទៀត ឈ្មោះ អឿ អឿ​ន មិន​បំពេញ​កត​ព្វ​កិច្ច​ប្រគល់​អាជ្ញាប័ណ្ណ​ឲ្យ​ទេ ថែម​ទាំង​គេចវេស​មិន​ទទួលខុសត្រូវ​ទៀត​ផង បានជា​មានការ​ប្ដឹងប្តល់​​នោះ ។

ដោយ​យោង​លើ​ចម្លើយ​ជនជាប់ចោទ មានការ​ប្រែប្រួល​ដូច្នេះ តំណាង​អយ្យការ​លោកស្រី សុ​ឺ វណ្ណ​នី បាន​ស្នើ​ប្ដូរ​បទ​ចោទ​មក​ជា​បទ​​​រំលោភ​លើ​ទំនុកចិត្ត​វិញ និងបាន​ស្នើ​ឲ្យ​ចៅក្រម​សម្រេច​ចាត់ការ​តាម​ច្បាប់ ។ ​

ព័ត៌មានលម្អឹត​នឹង​មានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ