ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការស្រាវជ្រាវបង្ហាញហើយ…អ្នក​សាក់​រូប​លើ​ដងខ្លួន​អាចនឹង​មានការ​សោកស្តាយ​ព្រោះតែ​….

5 ឆ្នាំ មុន

ការសិក្សារបួសសើស្បែកដែលបង្ហាញដោយសមាគមជាតិអង់គ្លេសមួយបាននិយាយថា ប្រហែលមួយភាគបីនៃអ្នកសាក់រូបនឹងមានការសោកស្តាយ ដោយសារការលាង ឬលុបសាក់អាចមានការឈឺចាប់ ថ្លៃ និងប្រើពេលវេលា ព្រោះត្រូវប្រើឡាស៊ែរ ដើម្បីបំបែកទឹកខ្មៅដែលប្រើសំរាប់សាក់លើស្បែកទៅជាបំណែកតូចៗអោយស្រូបចូលទៅក្នុងចរន្តឈាម និងបន្តហូរដោយចេញពីរាងកាយ ។…

ការសិក្សារបួសសើស្បែកដែលបង្ហាញដោយសមាគមជាតិអង់គ្លេសមួយបាននិយាយថា ប្រហែលមួយភាគបីនៃអ្នកសាក់រូបនឹងមានការសោកស្តាយ ដោយសារការលាង ឬលុបសាក់អាចមានការឈឺចាប់ ថ្លៃ និងប្រើពេលវេលា ព្រោះត្រូវប្រើឡាស៊ែរ ដើម្បីបំបែកទឹកខ្មៅដែលប្រើសំរាប់សាក់លើស្បែកទៅជាបំណែកតូចៗអោយស្រូបចូលទៅក្នុងចរន្តឈាម និងបន្តហូរដោយចេញពីរាងកាយ ។

គ្លីនិកឯកជននៅក្នុងចក្រភពអង់គ្លេសបានយកថ្លៃប្រហែល 150ផោន ដើម្បីលុបសាក់តូចមួយ និងរហូតដល់800ផោន សម្រាប់រូបសាក់ធំ និងតម្លៃអាចច្រើនជាងនេះក្នុងរយៈពេលមួយសប្តាហ៍ ។ សំរាប់ផលប៉ះពាល់នៃការលុបអាចធ្វើច្រើនជាង10វគ្គដើម្បីលាងរូបភាពដែលនៅលើស្បែកនោះ ហើយរូបសាក់ទំហំធំមិនអាចត្រូវបានលុបចេញទាំងស្រុងនោះទេ ។

វិទ្យាស្ថានសុខភាពសាធារណៈអង់គ្លេសបានបញ្ជាក់ទៅកាន់ហាង ឬកន្លែងបើកអាជីវកម្មសាក់ ត្រូវសុំឯកសារអត្តសញ្ញាណអ្នកសាក់ និងបដិសេធមិនសាក់លើនរណាម្នាក់ដែលមានជាតិស្រវឹង ឬស្ថិតក្រោមឥទ្ធិពលថ្នាំញៀន ។

ទោះជាយ៉ាងនេះក្តី ក្រុមអ្នកគាំទ្រអង់គ្លេសនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018 ជាច្រើននាក់និយាយថា ពួកគេបានពិចារណាយ៉ាងច្បាស់មុននឹងសំរេចចិត្តចាក់សាក់ គឺពួកគេមានមោទនភាពខ្លាំងណាស់មានសញ្ជាតិអង់គ្លេសហើយគ្មានអ្វីនឹងផ្លាស់ប្តូរនោះទេ ទោះបីមានអ្នកមិនចូលចិត្តបានសើចចំអកនៃការចាក់សាក់របស់ពួកគេក៏ដោយ ។

លោក Teddy Allen មកពីក្រុង Biddulph នៃរដ្ឋ Staffordshire ប្រទេសអង់គ្លេសបាននិយាយថា ភ្លៅខាងឆ្វេងរបស់លោកបានសាក់រូបគំនូរ Harry Kane ដែលមានទឹកមុខរីករាយ ភ្ជាប់ជាមួយពាក្យថា “Sir Harry” និង “អ្នកឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2018” ព្រមទាំងពាក្យ “វាមកផ្ទះ” នៅកដៃ ប្រហែលសំដៅលើពាន World Cup 2018 តែម្តង ។

អ្នកគាំទ្រម្នាក់ទៀតគឺ Jamie Richardson មកពី Leeds បានជ្រើសរើសម៉ូដ 8អ៊ីញស្មើនឹង​20​សង់​ទីម៉ែត្រ សាក់នៅលើពោះរបស់គាត់ ភ្ជាប់ជាមួយពាក្យថា ” អង់គ្លេស 2018 អ្នកឈ្នះពាន World Cup ” ។

គាត់បញ្ជាក់បន្ថែមថា ” គ្មានហាងណាយល់ព្រមសាក់អោយលោកទេ បន្ទាប់ពីស្វែងរកប្រហែលជា10ហាងសាក់ នៅទីបំផុត ហាង Castleford បានយល់ព្រមធ្វើវាឱ្យលោកបានលឿនផងដែរ ” ។ លោកក៏បានអះអាងថា មិនលុបសាក់នេះវិញទេ ព្រោះជាអនុស្សាវរីយ៍មួយដ៏ល្អទុកជាការចងចាំដល់អាយុ70ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ