កីឡាកររបស់ Real ម្នាក់ទៀតអាចនឹងទៅ Juventus តាម Ronaldo
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករ Real Madrid ម្នាក់ទៀតដែលជាមិត្តល្អជាមួយនឹង Cristiano Ronaldo…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករ Real Madrid ម្នាក់ទៀតដែលជាមិត្តល្អជាមួយនឹង Cristiano Ronaldo…
តាមប្រភពព័ត៌មាន Soccer Laduma បានឲ្យដឹងថា កីឡាករ Real Madrid ម្នាក់ទៀតដែលជាមិត្តល្អជាមួយនឹង Cristiano Ronaldo អាចនឹងទៅលេងឲ្យ Juventus នៅពេលក្រោយបន្ទាប់មកទៀត ។
កាលពីថ្ងៃអង្គារក្លិបសេះបង្កង់ Juventus បានប្រកាសការយក Ronaldo មកចូលក្រុមជាផ្លូវការ បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនថា កីឡាករនេះនឹងចាកចេញពី Real Madrid ។ នាពេលថ្មីៗនេះទៀតសោតក៏មានពាក្យចចាមអារាមផ្សេងទៀតថា កីឡាករ Real ម្នាក់ទៀតនឹងទៅតាម Ronaldo ។
យោងតាម Gazzetta dello Sport បានឲ្យដឹងថា Juventus អាចនឹងយកកីឡាករ Marcelo របស់ Real Madrid ទៅក្លិបរបស់ខ្លួនដោយសារតែឮដំណឹងថា Alex Sandro រកនឹងចាកចេញពី Juventus ។ នេះគ្រាន់តែជាពាក្យចចាមអារាមប៉ុណ្ណោះ តែយើងអាចដឹងរួចមកហើយថា វាពេលខ្លះក៏អាចក្លាយជាការពិតដែរដោយមាន Ronaldo ជាឧទាហរណ៍ស្រាប់ ។
គួរបញ្ជាក់ផងដែរថា Ronaldo និង Marcelo គឺជាមិត្តរួមក្រុមនឹងគ្នាដែលមានភាពជិតឌិតខ្លាំងអស់រយៈពេល៩ឆ្នាំនៅក្លិបអធិរាជស ។ តើគេអាចនឹងទៅតាម Ronaldo អត់? មានតែចាំមើលទាំងអស់គ្នា!
ចែករំលែកព័តមាននេះ