ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាក់​ពី World Cup ហើយ​អង់គ្លេស​ត្រូវ FIFA ពិន័យ​៧​ម៉ឺន​ដុល្លារ​ទៀត

5 ឆ្នាំ មុន

ថ្មី​ៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ទទួល​រង​ពិន័យ​ពី FIFA ជា​ទឹកប្រាក់​ចំនួន​៧​ម៉ឺ​ន​ដុល្លារ បន្ទាប់​ពី​កូនក្រុម​ពួក​គេ​បី​រូប បាន​ពាក់​ស្រោមជើង​ម៉ាក​ផ្សេង​ដោយ​គ្មាន​ការ​អនុញ្ញាត ។​ គេ​សង្កេត​ឃើញ​ថា…

ថ្មី​ៗ​នេះ សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) ទទួល​រង​ពិន័យ​ពី FIFA ជា​ទឹកប្រាក់​ចំនួន​៧​ម៉ឺ​ន​ដុល្លារ បន្ទាប់​ពី​កូនក្រុម​ពួក​គេ​បី​រូប បាន​ពាក់​ស្រោមជើង​ម៉ាក​ផ្សេង​ដោយ​គ្មាន​ការ​អនុញ្ញាត ។​

គេ​សង្កេត​ឃើញ​ថា កូនក្រុម​ជម្រើសជាតិ​អង់គ្លេស​បី​រូប រួម​មាន​កីឡាករ Dele Alli, Eric Dier និង Raheem Sterling ជាខ្សែប្រយុទ្ធមកពីក្លិបមេឃខៀវ Manchester City ដែលជាដៃគូសហការដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុន Khmer Beverages សុទ្ធតែ​ពាក់​ស្រោមជើង​ម៉ាក Trusox ដោយ​បំពាន​ការ​ព្រមាន​របស់ FIFA ខណៈ​ស្រោមជើង​ផ្លូវការ​ពួក​គេ​អំឡុង​ព្រឹត្តិការណ៍ World Cup នេះ​គឺ​ម៉ាក Nike ។​

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ FIFA បាន​បញ្ជាក់​ថា​ពួក​គេ​កំពុង​ដាក់​ពិន័យ​លើ FA ពី​បទ «​រំលោភ​លើ​បទ​ប្បញ្ញត្តិ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទីផ្សារ រួម​ទាំង​បំពាន​បទបញ្ជារ FIFA លើ​ការ​ប្រើប្រាស់​ឧបករណ៍» ៕

FIFA ឱ្យ​ដឹង​ទៀត​ថា​ការ​ពិន័យ​នេះ ព្រោះតែ​ពួក​គេ​មិន​ព្រម​គោរព​តាម​បទ​ប្បញ្ញត្តិ និង​បន្ត​ពាក់​ស្រោមជើង​ម៉ាក​នោះ ទាំង​មុន និង​អំឡុង​ពេល​ប្រកួត​វគ្គ​៨​ក្រុម​ទៀត​ផងពេល​ប៉ះ​ស៊ុ​យ​អែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ