ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចាំទី​ឆ្នើម​មួយ​ចំនួន​រិះគន់​ខ្លាំង​លើ​បាល់ Telstar 18 នៅ World Cup ថា​ពិបាក​ចាប់

5 ឆ្នាំ មុន

អ្នកចាំទីរួមទាំងកីឡាករជាច្រើនរូបបាននិយាយរិះគន់ថា បាល់ផ្លូវការ Adidas Telstar 18 ដែលត្រូវបានប្រើក្នុងការប្រកួត World Cup នៅរុស្ស៊ីនេះអាចមានចំណុចខ្វះខាតជាច្រើន ។…

អ្នកចាំទីរួមទាំងកីឡាករជាច្រើនរូបបាននិយាយរិះគន់ថា បាល់ផ្លូវការ Adidas Telstar 18 ដែលត្រូវបានប្រើក្នុងការប្រកួត World Cup នៅរុស្ស៊ីនេះអាចមានចំណុចខ្វះខាតជាច្រើន ។

អ្នកចាំទីក្រុមជំរើសជាតិអេស្ប៉ាញដែលបានធ្វើការរិះគន់ខ្លាំងបំផុត គឺ Pepe Reina និង David De Gea រួមជាមួយ និងអ្នកចាំទី Andre Ter Stegen របស់ជម្រើសជាតិអាល្លឺម៉ង់ ដែលបាននិយាយអំពីគុណភាពនៃបាល់នេះ បន្ទាប់ពីការប្រកួតរបស់ក្រុមជម្រើសជាតិពួកគេជ្រុះចេញត្រឹមវគ្គសន្សំពិន្ទុ និងវគ្គ16​ក្រុម World Cup 2018 លើទឹកដីរុស្ស៊ី ។

អ្នកចាំទីអាឡឺម៉ង់កីឡាករ Andre ter Stegen បានបន្តថា បាល់ Telstar 18 ពិតជាចម្លែកហាក់បីដូចជាធ្លាក់ចុះមិនបានល្អទាល់តែសោះ និងការបំលាស់ទីក៏មិនបានឆ្ងាយដែរធ្វើអោយមានការលំបាកខ្លះៗក្នុងពេលលេង ពិសេសអ្នកចាំទីតែម្តង ។

ចំណែក Cristiano Ronaldo បានបដិសេធចំពោះការលើកឡើងទាំងនោះថា បច្ចេកទេសដ៏ល្បី Adidas ត្រូវបានគេស្គាល់ ឯបាល់ Telstar 18 ជាបាល់ដែលអ្នកឯក​ទេស​បានចំណាយពេល​3​ឆ្នាំ និងប្រាក់រាប់លានផោន ដើម្បីបង្កើតបានយ៉ាងល្អឥតខ្ចោះបំផុត រួមទាំងសម្ភារមួយចំនួនសំរាប់ប្រើនៅក្នុងការប្រកួតព្រឹត្តិការណ៍ពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ