ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ផ្អើល​ភ្លូកទឹកភ្លូកដី​នាំ​គ្នា​ដណ្ដើម​ស្លឹក និង​ផ្លែ​ជ្រុះ​ពី​ដើម (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​នាំ​គ្នា​ទៅ​ឈរ​ចាំ​ដណ្ដើម​ស្លឹកឈើ និង​ផ្លែ​ឈើ​នៅ​ក្នុង​វត្ត​ប្រាសាទ ឃុំ​តានី ស្រុក​អង្គ​ជ័យ ខេត្តកំពត​។…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៨ បាន​នាំ​គ្នា​ទៅ​ឈរ​ចាំ​ដណ្ដើម​ស្លឹកឈើ និង​ផ្លែ​ឈើ​នៅ​ក្នុង​វត្ត​ប្រាសាទ ឃុំ​តានី ស្រុក​អង្គ​ជ័យ ខេត្តកំពត​។

ការ​ភ្ញាក់ផ្អើល​របស់​ពលរដ្ឋ​ដែល​នាំ​គ្នា​ទៅ​ឈរ​ចាំ​ដណ្ដើម​ស្លឹកឈើ និង​ផ្លែ​ទៅ​ធ្វើ​ថ្នាំ​ព្យា​បាល​ជំងឺ​ផ្សេង​ៗ​ទៅ​តាម​ការ​បែ​បន់​ថា ល្បី​ថា​មាន​បារមី​នោះ ក្រោយ​ពី​មន្ត្រី​វប្បធម៌​ខេត្ត និង​ខាង​ក្រសួង​ដែល​ប៉ុនប៉ង​អារ​ដើមឈើ​ដុះ​ក្នុង​ប្រាសាទតូច​មួយ​ឱ្យ​រលំ កាលពី​ថ្ងៃ​ទី​២២ មិថុនា​កន្លង​ពេល​ថ្មី​ៗ​នេះ​។ ប៉ុន្តែ​ការ​ប៉ុនប៉ង​អារ​ដើមឈើ​នោះ គឺ​ធ្វើ​ឡើង​មិន​បាន​សំរេច​​ទេ ដោយ​ពលរដ្ឋ​ជា​ច្រើន​នាក់​បាន​រារាំង​មិន​ឱ្យ​មន្ត្រី​ទាំងនោះ​មក​អារ ដោយ​អះ​អាង​ថា ដើមឈើ​ដុះ​ក្នុង​ប្រាសាទ​ធ្វើ​អំពី​ថ្មបាយគ្រៀម​នេះ​មាន​អាយុកាល​រាប់រយ​ឆ្នាំទៅ​ហើយ​។

ហើយ​ចាប់តាំងពី​ថ្ងៃ​ទី​២២ កក្កដា​នោះ​មក ប្រជាពលរដ្ឋ​ជា​ទូទៅ​ទាំង​រាជធានី​ភ្នំពេញ និង​ខេត្ត​-​ក្រុង​ផ្សេង​ៗ បាន​នាំ​គ្នា​មក​គោរព​បួងសួង​ដល់​ដើមឈើ​នោះ​ថា មាន​បារមី​ពូកែ​ស័​ក្កិ​សិទ្ធិ ដោយ​ខ្លះមក​ដេកចាំ​ក្រោម​ដើមឈើ ឯ​អ្នកខ្លះ​ទៀត​រើស​បាន​ផ្លែ​មួយ​គ្រាប់​5​ទៅ​20​ដុល្លារ និង​អ្នកខ្លះ​ទៀត​នោះ​យក​ទឹក​ទៅ​ស្រោច​ដើម ឈើ​ហើយ​ត្រង់​យក​ទឹក​ចែក​គ្នា ព្រោះ​តែ​គេ​អះអាង​ថា មាន​ប្រសិទ្ធភាព​ខាង​រោគ​គា រហូត​ដល់​ខាង​វត្ត​យក​សំ​ណា​ច​ដែក​ទៅ​បិទផ្លូវ​ចូល​ទៅ​ក្នុង​ប្រាសាទ ព្រោះ​ដើមឈើ​ដែល​គេ​គោរព​នោះ​នៅ​ដុះ​ក្នុង​ប្រាសាទ​។

បើ​តាម​ពលរដ្ឋ​ម្នាក់​ឈ្មោះ ទៅ ណា​ង ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ នៅ​ផ្សា​តានី បាន​និយាយ​ថា មនុស្ស​ដេកចាំ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ក្រោម​ដើមឈើ​ធំ​មួយ​នេះ ដែល​ពួក​គាត់​មាន​ជំនឿ​​ថា មាន​បារមី​។ ចំណែក​ស្ត្រី​ចំណាស់​ម្នាក់​ទៀត​ក៏​និយាយ​ស្រ​ដៀង​គ្នា​ដែរ​។ ដោយ​សា​តែ​ឈើ​នោះ​មាន​អាយុកាល​រាប់រយ​ឆ្នាំ ទើប​ពលរដ្ឋ​ម្នាក់​ៗ​ចង់បាន​ស្លឹក និង​ផ្លែ​ទៅ​ដាំ​ទឹក​ហូប ហើយ​បាន​ជានា​ជំងឺ​ទៀត​ផង អ្នកខ្លះ​សំពះ​សុំ​សេចក្ដីសុខ​។

លោក​គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ដើមឈើ​មួយ​ដើម​នឹង បើ​តាម​ការ​ស្រាវជ្រាវ​នោះ គឺ​ដុះ​តាំងពី​សម្ដេច​សង្ឃ ជួន ណាត​មក​ម្ល៉េះ​។ ទោះជា​បែប​​ណា​នៅ​ថ្ងៃ​ទី​13 កក្កដា គឺ​មាន​រៀបចំ​ធ្វើបុណ្យ​ឱ្យ​ដើមឈើ​នេះ​ផង​ដែរ ដោយ​មាន​អ្នក​រាំ​ថ្វាយ​ជូន​ម្ចាស់​ទឹក​ម្ចាស់​ដី​ក្នុង​វត្ត​ប្រាសាទ​នេះ​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ